Header Ads

ប្រារព្វពិធីបុណ្យខួបកំណើត នៃតំបន់អភិរក្ស រាំងពេន ៣ត ១០ឆ្នាំ ហើយគណៈធិបតី និង​អ្នកចូលរួម​ឧបត្ថម្ភ​ថវិកាសរុប 4000$ និង៩០ម៉ឺនរៀល សម្រាប់សហគមន៍ស្តារ និងកែលម្អតំបន់អភិរក្ស

ខេត្តបាត់ដំបងៈ

ដោយ៖ ឌឹម គឹមហាក់




សហគមន៍នេសាទ ស្តីក្រោមរហាលសួង ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានសហការជាមួយសមត្ថ​កិច្ច ភូមិឃុំ និងអង្គការដៃគូ ប្រារព្វពិធីបុណ្យខួបកំណើតតំបន់អភិរក្ស រាំងពេន ៣ត ១០ឆ្នាំ កាលពីថ្មីៗនេះ ក្រោម​អធិបតីភាពលោក ឈឹម វិជ្ជរ៉ា ប្រធានមន្ទីកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង ។​

ក្នុងពិធីនេះ​ មានការអញ្ជើញចូលរួម មន្ត្រីភូមិ ឃុំ​ក្នុងឃុំព្រែកហ្ងួង តំណាងអាជ្ញាធរទន្លេសាប តំណាងមន្ទី​បរិស្ថាន ខេត្តបាត់ដំបង នាយផ្នែក និងសង្កាត់រដ្ឋាលជលផលបាត់ដំបង សមត្ថកិច្ចឃុំព្រែកហ្លួង និងស្រុកឯកភ្នំ អង្គការក្រុមទ្រង់ភូមិ (VSG) អង្គការ Forumsyd អង្គការ ជីវិត និងដីក្រុមស្រាវជ្រាវ ក្រុមសន្ទូចប្រឹមប្រីយ សមាជិក និងគណៈកម្មការសហគមន៍នេសាទ ស្តីក្រោមរហាលសួង និងសហគមន៍នេសាទ ក្នុងឃុំព្រែកហ្លួង ប្រជានេសាទភូមិកន្ត្រៃ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ក្នុងឃុំព្រែកហ្លួង សរុប ២២៥នាក់។


លោក ហោ សំអាត អនុប្រធានសហគមន៍ បានរាយការណ៍ជូនអ្នកចូលរួមពីដំណើរ ស្ថានភាពផលលំបាក ភាពរីកចំរើន និងសារៈសំខាន់នៃតំបន់ភិរក្ស រាំងពេន3ត ចាប់ផ្តើម(២០០៧)ដល់បច្ចុប្បន្ន ដោយលោកបាន បញ្ជាក់តំបន់អភិរក្សអាចរីកចំរើន ដោយសារកិច្ចខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ ពីអ្នកពាក់ពន្ធ័នានា។ ក្នុង​មានសហគមន៍ អាជ្ញាធរដែនដី សមត្ថកិច្ច ព្រមទាំងការជួយ និងចូលរួមរបស់អង្គការដៃគូ ប្រជាពលរដ្ឋ និង​សប្បុរសជនផងដែរ។

លោក ហោ សំអាត បានសំណូមពរ សុំឲ្យលោកប្រមន្ទីកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ជួយស្តារតំបន់អភិរក្ស ព្រមទាំងជួយសម្រួលដល់ សហគមននេសាទស្តីក្រោមរហាលសួង ដែលគ្រោងរៀបចំតំបន់អភិរក្សព្រៃលិច ជាង ៥០ហិតា នៅពេលខាងមុខជាកិច្ចបន្ត។

លោក ហួម កុសល តំណាងឲ្យលោក មេឃុំព្រែកហ្លួង ក៏ជំរាបជូនពីការរីកចំរើននៃតំបន់អភិរក្សនេះ ដោយ លោក បញ្ជាក់ថា ការចាប់ផ្តើមតំបូងទីនេះ មានត្រីប្រមាណ៨០គីឡូប៉ុណ្ណោះ។

លោក សា រិនសាយ អនុប្រធានអង្គការក្រុមទ្រទ្រភូមិ (VSG) បានជំរាបពីការងារ និងទិសដៅរបស់អង្គការVSG ទាក់ទងនឹងវិស័យជលផល និងមានគម្រោងសហការជាមួយក្រុមនិសិត្យ ដើម្បីចូលរួមជួយថែរក្សាបរិស្ថាន ស្ទឹង​សង្កែ។ អង្គការ VSG បានយកឃុំព្រែកហ្លួង ជាឃុំគោលដៅតាំងពីឆ្នាំ២០០៦ ដោយបានជួយពង្រឹងសមត្ថភាព សម្ភារៈ ថវិកា ដល់សហគមន៍រហូតដល់បច្ចុប្បន្ន។

ចំណែកលោក ខូវ វេងសុង តំណាងអាជ្ញាធរទន្លេសាប ក៏បានជំរាបជូនពីការងារ និងមូលហេតុដែលអាជ្ញាធរ ទន្ល​សាប ជ្រើសយកសហគមន៍នេសាទ ស្តីក្រោមរហាលសួង ជាសហគមន៍គោលដៅ ដោយលោកបានបញ្ជាក់ថា ដោយសង្កេតឃើញថា សហគមន៍បានខិតខំប្រឹងប្រែង និងមានកិច្ចសហការល្អជាមួយអាជ្ញាធរដែនដី និងស្ថា​បន័​​ពាក់​​ពន្ធ័។ អាជ្ញាធរទន្លេសាប បានជួយសហគមន៍នេសាទ ស្តីក្រោមរហាលសួង ឆ្នាំ២០១៦ ដោយបានជួយ ពង្រឹង​សមត្ថភាព និងជួយឧបត្ថម្ភថវិកាសម្រាប់ស្តារ និងកែលម្អតំបន់អភិរក្ស ព្រមទាំងជួយសម្ភារៈ ដល់​សហ​គមន៍ មានដូចជា សឺមែល កាណូត ជាដើម។

លោក ឈឹម វិជ្ជរ៉ា ប្រធានមន្ទីកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង បានជំរាបជូនភារៈកិច្ចរបស់មន្ទីរ លើវិស័យជលផល ពីសារៈសំខាន់ និងមូលមូលហេតុ ដែលនាំឲ្យធនធានជលផលថយចុះ និងវិធានការរបស់​រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់បទល្មើសនេសាទ លោកក៏បានសំណូមពរដល់ប្រជាពលរដ្ឋ និងសហគមន៍​ជួយចូលរួមថែរក្សាការធនធានជលផល ហើយបើមានក្រុមហ៊ុនមកផ្សាយពាណិជ្ជកម្ម ឬលក់ថ្នាំពុលគីមី ត្រូវ​ប្រុង​ប្រយត្ន័ និងពិនិត្យមើលអាជ្ញាប័ណ្ណ បើគ្មានត្រូវរាយការណ៍ជាបន្ទាន់ទៅសមត្ថកិច្ច។

លោក ក៏បានសំណូមពរ ដល់អង្គការ VSG និងអង្គការ Forumsys បន្តជួយសហគមន៍ថែមទៀត។​ ចំពោះ​សំ​ណូមពររបស់សហគមន៍ដែល សុំឲ្យមន្ទីរជួយស្តារ កែលម្អតំបន់អភិរក្ស លោកប្រធាន និងពិភាក្សាជាមួយរដ្ឋ​បាល​ជលផល ដើម្បីជួយ ជាមួយគ្នានោះដែរ លោកក៍បានកោតសរសើដល់ការខិតខំប្រឹង របស់សហគមន៍ សមត្ថ​កិច្ច អាជ្ញាធរដែនដី និងអង្គការដៃគូ ដែលបានធ្វើឲ្យតំបន់អភិរក្សនេះ មានភាពប្រសើ។

បន្ត្ទាប់ពីពិធីដាំកូនឈើបានបញ្ចប់ ការទទួលអាហារសាមគ្គី (នំបញ្ចុក)បានចាប់ផ្តើមប្រកបដោយ ភាពរីករាយ​និងស្និទ្ធស្នាលក្រៃលែង។ ក្នុងពិធីនេះ សហគមន៍បានគ្រោងដាំកូនឈើ ៥០០ដើម ក្នុងនោះមានរំដេញ ២៥០​ដើម ក្រៅពីនោះមានខ្ទុម ត្រសេកថ្កូវ និងឬស្សី ដែលបានមកពីការជួយ និងចូលរួមពីអង្គកា VSG Forumsyd អាជ្ញាធរទន្លេសាប ក្រុមស្រាវជ្រាវ និងការចូលរួមរបស់សហគមន៍។

ដោយមើលឃើញនូវការខ្វះខាត និងលើកទឹកចិត្តដល់សហគមន៍នេសាទស្តីក្រោមរហាលសួង គណៈធិបតី និង​អ្នកចូលរួមបានឧបត្ថម្ភថវិកាសរុប 4000$ និង៩០ម៉ឺនរៀល សម្រាប់សហគមន៍ស្តារ និងកែលម្អតំបន់អភិរក្ស៕

No comments

Powered by Blogger.