Header Ads

ប្រវត្តិរូបសំណាក់ ព្រះបាទស៊ីសុវត្ថិ នៅភ្នំដូនពេញ ជាសម័យដែល សៀមបានប្រគល់ខេត្ត មកឲ្យព្រះរាជាណា​ចក្រកម្ពុជាវិញ នូវខេត្តចំនួន ៣

ភ្នំពេញៈ

ដោយ៖ សេង ស៊ីដារ៉ូ


រូបសំណាក់ប្រវត្តិសាស្ត្ររបស់ ព្រះបាទស៊ីសុវត្ថិ ត្រូវបានដាក់បង្ហាញជាសាធារណៈ គ្រប់ៗជំនាន់​ តាំងពីសម័យ​អាណានិគមបារាំងសែស ដែលមានទីតាំងជាប់ចង្កេះវត្តភ្នំដូនពេញ រមណីយដ្ឋានប្រវត្តិសាស្ត្រ នៃទឹកដីរាជធានី​ភ្នំពេញ។

រូបសំណាក់ព្រះបាទសម្តេច ព្រះស៊ីសុវត្ថិ ត្រូវបានស្ថាបនាឲ្យទ្រង់ប្រថាប់លើរាជបល្ល័ង្ក ក្រោមស្វេត្រឆត្រ និង ទ្រង់គ្រឿងអម្ពរស្ត្រាក្នុងឋានៈ ជាស្តេចកំពុងសោយរាជ្យ។ នៅទីនេះ ព្រះបរមរាជវាំងតំណាងដោយសសរស្តម្ភ ពី​លើលម្អដោយនាគក្បាលបីម្ខាងមួយៗផង។

តាមប្រវត្តិសាស្ត្រ អនុសញ្ញាបារាំង សៀម ១៩០៧ គឺបានចារឹកនៃសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧ នៅវត្តភ្នំ​នាថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩០៧ ដែលត្រូវនឹងថ្ងៃ ២កើត ខែផល្គុន ឆ្នាំមមី អដ្ឋស័កចុល្លសករាជ ១២៦៨ គឺជាថ្ងៃប្រវត្តិសាស្ត្រ សម្រាប់ព្រះរាជាណាចក្រកម្ពុជា និងប្រជាជនខ្មែរទាំងអស់ ដែលមានព្រះបាទសម្តេច ព្រះស៊ីសុវត្ថិ ជាប្រមុខដឹកនាំ ដោយហេតុថា សៀមបានប្រគល់សងខេត្ត មកឲ្យព្រះរាជាណាចក្រកម្ពុជាវិញ នូវខេត្តចំនួន ៣គឺ ខេត្តបាត់ដំបង សិរីសោភ័ណ និងខេត្តសៀមរាប ដែលខ្លួនបានរឹបអូនដោយកម្លាំងទ័ព​ឈ្លាន​ពានពីមុន។ ព្រះបាទសម្តេច ព្រះបាទស៊ីសុវត្ថិ អមសងខាងដោយស្តី៣នាក់ និងពលវន្ទនាម្នាក់នៅវត្តភ្នំ (ម.ត២០១១)។

ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ ដែលត្រូវចារនៅវត្តភ្នំលើផ្ទាំងដីឥដ្ឋរាជ ៤ជ្រុងទ្រវែង លាបពណ៌ដោយក្បូរក្បាច់ គឺ​ជាសញ្ញានៃជោគជ័យដ៏ត្រចេះត្រចង់ របស់នយោបាយបារាំងនៅកម្ពុជា ក៏មែនពិត ក៏ប៉ុន្តែគឺជានិមិត្តរូប នៃការរួប​រួមគ្នាជាធ្លុងមួយ របស់ប្រជារាស្ត្រខ្មែរជុំវិញព្រះមហាក្សត្រខ្មែរ ក្នុងការទាមទារឲ្យបារាំងរក្សាបូរណភាពទឹកដីខ្មែរ ដោយបង្ខំឲ្យសៀមសងអាណាខេត្តខ្មែរទាំងនោះ ដែលត្រូវបានផ្តាច់ចេញពីមាតុភូមិ តាំងតែពញាអភ័យធិបបែស  បែន ក្នុងឆ្នាំ១៧៩៤។ ដើម្បីរំលឹកព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដ៏សំខាន់នេះ អាជ្ញាធរនាជំនាន់នោះ បានសាងសង់​នូវវិមានអនុស្សាវរីយ៍មួយ នៅចង្កោះភ្នំដូនពេញ (វត្តភ្នំ) ទេសខាងត្បូងជាប់នាឡិការវត្តភ្នំ ដែលរួមមានរូប​សំណាក់សំរិទ្ធិ តំណាងឲ្យ ព្រះបាទស៊ីសុវត្ថិ សោយរាជ្យក្រុងកម្ពុជាធិបតីនាជំនាន់នោះ អមដោយខាង​ឆ្វេង​នារី​៣នាក់ទិសខាងស្តាំពពលថ្មើជើងម្នាក់ ធ្វើវន្ទនាការយ៉ាងសង្ហារ៕

No comments

Powered by Blogger.