Header Ads

សិប្បកម្ម ចម្លាក់ត្រជាក់ត្រជុំ ចូលរួមអភិរក្សព្រៃឈើ ក្នុងមូលដ្ឋាន និងមានគម្រោងជួយដល់ជនពិការ នៅក្នុង​ឆ្នាំ​២០១៨ ឲ្យ​ជន​ពិការមានការងារធ្វើ

ខេត្តក្រចេះ

ដោយ៖ ឌឹម គឹមហាក់



 សិប្បកម្ម ចម្លាក់ត្រជាក់ត្រជុំ មានទីតាំងនៅអន្លង់ផ្សោតកាំពី ក្នុងក្រុងក្រចេះ ដែលមានស្នាដៃកែច្នៃ ឆ្លាក់​ជា​រូបសត្វផ្សេងៗ ដោយមិនចាំបាច់ប្រើប្រភេទឈើប្រណិតនោះទេ និងដើម្បីចូលរួមក្នុងការអភិរក្សព្រៃឈើ ក្នុង មូលដ្ឋាន។

លោក សុវណ្ណា រិទ្ធ ជាម្ចាស់ចម្លាក់ត្រជាក់ត្រជុំ បានឲ្យដឹងថា ប្រភេទឈើដែលយក មកឆ្លាក់ជារូបសត្វ​ផ្សេងៗ​នោះ មានភាពរស់រវើក ដូចចម្លាក់ប្រាសាទបន្ទាយស្រីដែរ ហើយក៏ជាស្នាដៃរបស់បងប្រុសបង្កើតរបស់លោក​ឈ្មោះ អូន ដែលរៀនចេះឆ្លាក់តៗគ្នាមក ដោយសិប្បកម្មនេះ មានរយៈពេល២៥ឆ្នាំមកហើយ។



លោក សុវណ្ណា រិទ្ធ បានបន្តទៀតថា ឈើដែលយកមកឆ្លាក់មានឈើឈ្លិច ឈើស្តៅ និងឈើ៨តំឡឹង ជាដើម ជាដើមឈើដុះ តាមរបងផ្ទះ ក្នុងភូមិ។ រូបចម្លាក់ត្រី ដែលធំមួយគូរថ្លៃ ២៥០ដុល្លារ (ប្រវែង១,២០ម៉ែត្រ) និង រូបតូចបំផុតថ្លៃមួយគូរ ៦០ដុល្លារ (ទំហំ៦តឹក)។ ដោយឡែករូបចម្លាក់សេះ ពីឈើឈ្លិចមួយគូរថ្លៃ ២៩០ដុល្លារ ។ លោក សុវណ្ណា រិទ្ធ លើកឡើងថា ភ្ញៀវបរទេសពុំសូវទិញចម្លាក់ទាំងនោះទេ ដោយសារពិបាកក្នុងការដឹក ជញ្ជូន​តាមរថយន្តជាប់ខ្លួន ភាគច្រើន គឺ​ភ្ញៀវក្នុងស្រុកយើង ដោយសារផ្សារភ្ជាប់ទៅនឹងជំនឿ ក្នុងការទិញយក​ទៅ​ដាក់ក្នុងផ្ទះ មានភាពត្រជាក់ត្រជុំ ដូចជារូបចម្លាក់ត្រី។ លោក បាបន្តទៀតថា មូលហេតុដែលសិប្បកម្មនេះ មិនបានកែច្នៃពីឈើប្រណិត ល្អៗ ក៏ដោយសារពួកយើងយល់ឃើញថា បើឆ្លាក់ឈើប្រណិតប្រាកដជាមានការ កម្មង់ច្រើន ហើយដូចឲ្យអ្នកចូលព្រៃកាប់ឈើប្រណិតក៏ច្រើនដែរ ដែលជាការបំផ្លាញនូវធនធានធម្មជាតិ។

សិប្បកម្មចម្លាក់នេះ មានគម្រោងជួយដល់ជនពិការ នៅក្នុងឆ្នាំ២០១៨នេះ ដោយមានការបណ្តុះបណ្តាល ឲ្យ​ជន​ពិការមានការងារធ្វើផង និងទទួលបានកំរៃពីការឆ្លាក់នេះផង៕

No comments

Powered by Blogger.