Header Ads

ការដាំបន្លែធម្មជាតិ ដោយមិនប្រើថ្នាំគីមី របស់កសិករខែ្មរ


ខេត្តកំពង់ឆ្នាំងៈ

ដោយ៖ សេង ស៊ីដារ៉ូ
 

 ការដាំបន្លែគ្រប់ប្រភេទ ដោយមិនប្រើថ្នាំគីមី ដូចជា ត្រសក់ សណ្តែកកួរ តាមបែបធម្មជាតិ​ របស់លោក ឃួន ណូត ដែលជាកសិករខ្មែរមួយរូប ដែលមានបទពិសោធន៍ខ្ពស់ ក្នុងការដាំបន្លែចំរុះនេះ ក្នុងស្រុករលាប្អៀរ ខេត្ត កំពង់ឆ្នាំង ដែលទទួលបានជោគជ័យកន្លងមកហើយ។





លោក ឃួន ណូត ជាគ្រូបណ្តុះបណ្តាលដំណាំកសិកម្ម និងឆ្លងកាត់បទពិសោធន៍ច្រើន ​បានមានប្រសាសន៍ថា មុននឹងដាំត្រសក់ ឬសណ្តែកកួរ ត្រូវភ្ជួរហាលដីចាប់ពី ៣-៤​ដង ក្រោយពីរដូវច្រូតកាត់រួច ហើយក្នុងនោះដំបូង   ត្រូវប្រើប្រាស់ជីបាត គឺជីកំប៉ុស និងបន្ទាប់មកគ្របកៅស៊ូចោះ ដោយបាញ់ទឹក១ថ្ងៃ  ២ដង រហូតដល់បន្លែនោះ ដុះចេញបាន១អាទិត្យ យើងត្រូវប្រើប្រាស់ជីសម្លាប់ស្មៅ ពុំមានន័យថា ប្រើថ្នាំគីមីនោះទេ ពោលគឺ ជាកាផ្សំ ឡើងពីជីសរ ១គីឡូ លាយជាមួយអំបិល ១គីឡូ និងកំបោរសរកន្លះគីឡូ ជាមួយទឹក២លីត្រ យកមកស្រោច តាម​ចង្អូរងបន្លែនីមួយៗ មិនឲ្យស្រោចប៉ះដើមឡើយ ។

លោកណូត បានបន្តទៀតថា ការប្រើប្រាស់ជីសម្លាប់ស្មៅនេះ ពុំមានប្រើប្រាស់ជាតិគីមី ដូចដែលបានបញ្ជាក់ខាង លើ គឺការប្រើប្រាស់ជីនេះ ធ្វើឲ្យបន្លែរីកលូតលាស់ល្អ ម្យ៉ាងទៀតក្នុងនោះផងដែរ យើងត្រូវប្រើប្រាស់នូវ អ័រម៉ូន​បន្លែ ដែលយើងរៀបចំផ្សំឡើងពីផ្លែចេកទុំ ឬល្ហុងទុំ ដោយចិតផ្សំជាមួយនឹងស្ករល្ងូ ដោយត្រាំនៅក្នុងអាងមួយ។ ក្រោយមកទៀត យើងត្រូវយកទឹកអ័រម៉ូននោះ ចំនួន២ស្លាបព្រា  មកលាយនឹងទឹកដែលយើងស្រោច ទៅលើ គល់ដំណាំទាំងនោះ ដោយឡែកបើសិនជាដំណាំខ្លះ ដូចជាស្វាយចេញផ្កាហើយ យើងមិនអាចយកទៅ ស្រោច​បាននោះឡើយ ដូច្នេះបច្ចេកទេសនៃការផ្សំប្រើប្រាស់ជីសំលាប់ស្មៅ និងអ័រម៉ូនបន្លែនេះ ធ្វើឲ្យចំណេញពេល វេលា បង្កើននូវទិន្នផល និងមានគុណភាពខ្ពស់ មិនមានជាតិគីមី ដល់អ្នកទទួលទាន ដែលនិយមចូលចិត្ត បន្លែ​ធម្មជាតិពិតៗនោះឡើយ៕


No comments

Powered by Blogger.