Header Ads

សិក្ខាសាលា ស្តីពីការលើកទឹកចិត្តប្រព័ន្ធផ្សព្វផ្សាយ ក្នុងការផ្តល់ព័ត៌មាន យុត្តិ​ធម៌ និងការទទួលខុសត្រូវរបស់ ស្ថា​ប័ន​រដ្ឋ ជូនចំពោះសាធារណៈជន ពីដំណើរការបោះឆ្នោត​ជាតិ ​ឆ្នាំ២០១៨

ភ្នំពេញៈ

ដោយ៖ ញ៉ែម សុវត្ថារ៉ូ


សិក្ខាសាលាស្តីពីការលើកទឹកចិត្ត ប្រព័ន្ធផ្សព្វផ្សាយក្នុងការផ្តល់ព័ត៌មាន ពីដំណើរការបោះឆ្នោតជាតិឆ្នាំ ២០១៨រៀបចំឡើងដោយអង្គការក្រុមដោះស្រាយទំនាស់ (ACT) ដោយមានការ​អញ្ជើញចូលរួមពីលោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិកក្រសួងព័ត៌មាន លោក ខន កែវមនោ ប្រធាននាយកដ្ឋាន និងទំនាក់ទំនងសាធារណៈ នៃគណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) មន្ត្រីអង្គការក្រៅរដ្ឋាភិបាល និស្សិត រួមនឹងបណ្តាញសារព័ត៌មាន នៅភោជនីយដ្ឋាន​ទន្លេបាសាក់២ នាព្រឹកថ្ងៃ២៩ ខែមេសា។

ទិវាសេរីភាពសារព័ត៌មានពិភពលោកនៅថ្ងៃទី០៣ ខែឧសភា ត្រូវបានប្រកាសដោយមហាសន្និបាតអង្គការសហ​ប្រជាជាតិ ក្នុងឆ្នាំ១៩៩៣ បន្ទាប់ពីទទួលបានអនុសាសន៍ និងអនុម័តនៅក្នុងកិច្ចប្រជុំលើកទី២៦ នៃមហាសន្និ​បាត​នៃអង្គការយូនីស្កូ ក្នុងឆ្នាំ១៩៩១។

តាមរយៈក្រសួងព័ត៌មានដែលការដឹកនាំដ៏ខ្ពង់ខ្ពស់ដោយ ឯកឧត្តម ខៀវ កញ្ញារីទ្ធ បានរៀបចំឲ្យមាននូវព្រឹត្តិ ការណ៍ប្រារព្ធវិញ្ញាណខ័ន្ធ អ្នកសារព័ត៌មានដែលបានស្លាប់ នៅគ្រប់សម័យកាលទាំងអស់ ពិសេសអ្នកសារព័ត៌ ដែលបានបាត់បង់ជីវិតនៅក្នុងរបបខ្មែរក្រហម។  ក្រៅពីនេះក្រសួងព័ត៌មានបានយកចិត្តទុកដាក់ ទៅលើការងារ​ត្រួត​ពិនិត្យទៅលើប្រព័ន្ធផ្សព្វផ្សាយ ដែលមិនបានប្រតិបត្តិទៅតាមច្បាប់ស្តីពី របបសារព័ត៌មាន ក្រមសីលធម៌ វិជ្ជាវៈ អ្នកសារព័ត៌មាន និងច្បាប់ផ្សេងៗទៀត ដែលមានជាធរមាននៅក្នុងព្រះរាជាណចក្រកម្ពុជា។

កញ្ញា ស្រី សុធាវី នាយកប្រតិបត្តិអង្គការ (ACT) បានមានប្រសាសន៍ថា អំណាចសារព័ត៌មានជាអំណាចទី ០៤ បន្ទាប់ពីអំណាចសំខាន់ទាំងបី នៅក្នុងពិភពលោក ដូច្នេះហើយទើបអង្គការ ACT ប្រារព្ធសិក្ខាសាលាអប់អរសា​ទរសេរីភាពសារព័ត៌មានពិភពលោក និងឆ្លៀតឱកាសនៅក្នុងការបើឲ្យមានកិច្ចភិក្សា ទៅលើប្រធានបទគឺ ការ​លើកទឹកចិត្តប្រពន្ធផ្សព្វផ្សាយ ក្នុងការផ្តល់ព័ត៌មានពីដំណើរការបោះឆ្នោតជាតិ ឆ្នាំ២០១៨ ខាងមុខ។ ក្នុងគោល បំណងឲ្យប្រព័ន្ធផ្សព្វផ្សាយ (ប្រព័ន្ធផ្សព្វផ្សាយព័ត៌ និងប្រព័ន្ធផ្សព្វផ្សាយសង្គម) បានចូលរួមចំណែក ចែករំ លែកនូវ ព័ត៌មានប្រកបដោយតម្លាភាពយុតត្តិធម៌ និងមិនមានភាពលម្អៀង ដែលជាផ្នែកមួយនៅក្នុងការចូល រួម​កសាងភាពយុត្តិធម៌ និងនីតិរដ្ឋនៅក្នុងសង្គមកម្ពុជា​ទាំងមូល។

លោក មាស សុភណ្ឌ អនុរដ្ឋលេខាធិកក្រសួងព័ត៌មាន បានថ្លែងនៅក្នុងឱកាសអបអរសាទរទិវាសេរី ភាពសារ​ព័តមានពិភពលោកលើកទី២៥ ដែលប្រធានបទជាសាកល របស់អង្គការយូនិស្កូ (UNESCO) ស្តីពី “អំណាច​ប្រព័ន្ធ​​ផ្សព្វ​ផ្សាយ លើការត្រួតពិនិត្យ ភាពយុត្តិធម៌ និងនីតិរដ្ឋ” “Keeping Power Checks: Medias, Justice and Role of Law ”ប្រធានបទនេះ គ្របដណ្តបទៅលើបញ្ហាដែលកើតមាន ទៅលើប្រពន្ធផ្សព្វផ្សាយ ភាពយុត្តិ​ធម៌ និងការទទួលខុសត្រូវរបស់ស្ថាប័នរដ្ឋ ជូនចំពោះសាធារណៈជន។ ទិវានេះ ក៏នឹងត្រូវធ្វើការត្រួតពិនិត្យ ទៅ​លើ​​​សេរីភាពប្រព័ន្ធអ៊ីធើណែត របស់ពិភពលោកផង។

លោក បានបន្តទៀតថា ដូចអ្វីដែលអស់លោក លោកស្រី អ្នកសារព័ត៌មានបានដឹងរួចមកហើយថា ជារៀងរាល់​ឆ្នាំ នៅថ្ងៃទី០៣ ខែឧសភា គឺជាកាលបរិច្ឆេទ​ ដែលប្រាព្ធទិវាសេរីភាពសារព័តមាន​ គោលការគ្រឹះ​នៃសារព័ត៌ មាន​​​​ពិភពលោក និងធ្វើការវាយតម្លៃទៅលើប្រព័ន្ធផ្សព្វផ្សាយ ដែលត្រូវបានគេវាយប្រហារ ឬ រិតត្បិតទៅលើឯក​រាជ្យ​ភាព​របស់ពួកគេ។ ទិវានេះ ជាការចូលរួមនៅក្នុងការចែករំលែកទុក្ខ និងជាការផ្តល់កិត្តិយសដល់ អ្នក​សារព័ត៌​មានដែលបានបាត់បង់ជីវិត នៅក្នុងសកម្មភាពអនុវត្តន៍ការងាររបស់ខ្លួន។

លោក អនុរដ្ឋលេខាធិការ បានមានប្រសាសន៍ ណែនាំឲ្យបណ្តាញសារព័ត៌មាន មានការប្រុងប្រយ័ត្នខ្ពស់ ទៅនឹង ការសរសេរបំប៉ោង បំភ្លើសគ្មានការពិត ត្រូវសរសេរឲ្យមានភាពត្រឹមត្រូវទៀងត្រង់ តាមក្រមសីលធម៌វិជ្ជាជីវៈ សារ​ព័ត៌មាន និងបានជំរុញឲ្យប្រព័ន្ធផ្សព្វផ្សាយចូលរួមក្នុងការបោះឆ្នោតថ្នាក់ជាតិ ខាងមុខនេះផងដែរ៕

No comments

Powered by Blogger.