Header Ads

ពូជគូលែនហាវៃថៃ ដាំរយៈពេលខ្លី និងទទួលបានទិន្នផល​ខ្ពស់ នៅលើទឹកដីព្រះវិហារ

ខេត្តព្រះវិហារៈ

ដោយ៖ ទេព សុវ៉ាត


លោក សំ អឿនគីម ម្ចាស់កសិដ្ឋាន ក្នុងស្រុកគូលែន ខេត្តព្រះវិហារ បានឲ្យដឹងថា ការដាំពូជគូលែន​ហាវៃថៃនេះ គឺ រូបលោក បានជួលអ្នកបច្ចេកទេសថៃមកបណ្តុះបណ្តាល លើពូជហាវៃនេះ ទៅលើផ្ទៃដី ៣ហិកតា ដោយចំណាយទុន ៤០ម៉ឺនដុល្លារ ក្នុងការបណ្តុះពូជហាវៃនេះ ហើយធ្វើការនាំចូលមកក្នុង​ខេត្តព្រះវិហារ អស់រយៈពេល ២ឆ្នាំហើយ ក្នុងចំនួនកូន ៣៥០០០ដើម លក់ទៅឲ្យកសិករយើង នៅ​ទូរទាំងប្រទេស បានចំនួន ៨០០០ដើមរួចមកហើយ។

លោក អឿនគីម បានបន្តថា ក្នុងការដាំគូលែនក្នុងខេត្តព្រះវិហារ លើផ្ទៃដីជាង ២០ហិកតា ដោយ​ទទួល​បាន​ផលបណ្តើរៗដែរ ដោយក្នុងមួយដើម ឲ្យផលពី ៧០គីឡូ ទៅ៣០០គីឡូ ទៅតាមមែក​ច្រើន​ឬតិច។ ពូជគូលែនហាវៃនេះ បានបែងចែកជាពីរប្រភេទ គឺពូជគូលែនក្តៅ និងពូជគូលែន​ត្រជាក់ ដោយនៅក្នុងស្រុកខ្មែរយើង ត្រូវប្រើពូជគូលែនក្តៅ តម្រូវទៅតាមស្ថានអាកាសធាតុ ហើយ​​បើនិយាយ​ទៅពូជគូលែនត្រជាក់វិញ គឺបានត្រឹមតែដុះស្លឹកច្រើន តែពុំសិនមានផ្លែនោះទេ។

លោក គីម បានបន្ថែមទៀតថា ពូជគូលែនហាវៃនេះ មកពីការដាំរយៈពេលខ្លី និងទទួលបានទិន្នផល​ខ្ពស់ បើខ្មែរនាំគ្នាដាំតាមផ្ទះ ឬក្រោយផ្ទះតែពីរដើម ក៏អាចតម្រូវការទទួលទានបានក្នុងគ្រួសារបូរិបូណ៌ មកដល់ខែមេសានេះ ពូជគូលែនហាវៃ ចាប់ផ្តើមប្រមូលផលហើយ ដោយក្នុងមួយគីឡូអាចលក់ចេញ បានក្នុងតម្លៃ ២ម៉ឺនរៀល៕

No comments

Powered by Blogger.