Header Ads

ប្រជាកសិករ នៅឃុំព្រៃមានចំណង់ចំណូលចិត្ត ដាំដំណាំដំឡូងមី ​៩០%

ខេត្តតាកែវៈ

ដោយ៖ ឌឹម គឹមហាក់


 ភូមិសាស្ត្រដែលពោពេញទៅដោយព្រៃរបោះក្បែជើងភ្នំ ក្នុងភូមិឈើទ្រាលភ្លោះ ឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតា​កែវ គឺជាតំបន់មានអំណោយផលច្រើន ដល់ប្រជាកសិករយើង ប្រកបរបរធ្វើស្រែ ចំការ។ ភាគច្រើនក្នុងភូមិ​សាស្ត្រនេះ​ គឺប្រជាកសិករ មានចំណង់ចំណូលចិត្ត ក្នុងការដាំដំណាំដំឡូងមី ជាងគេ។

លោក ដាវុធ ជាមន្ត្រីចូលនិវត្តន៍ បានមកតាំងលំនៅក្នុងភូមិសាស្ត្រនេះ និងបានដាំដុះដំណាំ ដំឡូងមី យូរឆ្នាំមក​ហើយ លើផ្ទៃដីជិត២ហិកតា។ លោក បាននិយាយថា ក្នុងភូមិនេះ ប្រជាពលរដ្ឋយើង ៩០% ដែលនិយម​ដាំដំ​ណាំ​ដំឡូងមី​ជាលក្ខណៈគ្រួសារ សម្រាប់ដោះស្រាយជីវភាពក្នុងគ្រួសារតែប៉ុណ្ណោះ។


លោក ដាវុធ បានបន្ត​ទៀត​ថា ភូមិសាស្ត្រឃុំនេះ កសិករយើង ដាំដំណាំស្វាយចំរុះ និងដំឡូងមី នៅពេលបាន ផលមានឈ្មួញមកប្រមូល ទិញ​ដល់ចំការតែម្តង ដោយឡែកក្នុងផ្ទៃដី១ហិកតា ការដាំដំឡូងមី ទទួលផល​បាន​ចាប់​ពី ២តោន ទៅ៣តោន ក្នុងឆ្នាំ២០១៦ កន្លងទៅដំឡូងមីលក់បាន ៦០០រៀល ក្នុង១គីឡូ ក៏ប៉ុន្តែឆ្នាំ២០១៧​នេះ ដំឡូងមីបែរជាធ្លាក់មក​នៅ​ត្រឹម ៤០០រៀល ក្នុងមួយគីឡូ។ ជារៀងរាល់ឆ្នាំដំណាំដំឡូងមី ទោះជាមាន​ហាង​ឆេងធ្លាក់ ឬឡើងចុះប៉ុណ្ណា​ក៏ដោយ ក៏លោក ដាវុធ និយាយថា ក្នុងការចំណាយលើការដាំដំឡូងមីប្រមាណ ១លាន​រៀល ក្នុង១ហិកតា ហើយក៏នៅតែបានចំណេញ ២លាន រៀលដែរ ដោយមុខរបរនេះក្លាយជាទម្លាប់ របស់​​កសិករយើងនៅតំបន់នោះ និងមានការដាំដុះជាប្រចាំរាល់ឆ្នាំ គឺដូចជាអ្នកធ្វើស្រែដែរ ដោយធ្វើឲ្យជីវភាព​ពួក​គាត់ មានភាពធូរស្រាលច្រើន៕


No comments

Powered by Blogger.