Header Ads

ក្រុមហ៊ុនសែលកាត និងក្រុមហ៊ុនទូរស័ព្ទធំៗជាច្រើន បង្កើតកម្មវិធីលក់បញ្ចុះតម្លៃពិសេស 4G LTE


ភ្នំពេញៈ

ដោយ៖ ហុង ចំណាប់


ក្រុមហ៊ុនសែលកាត និងក្រុមហ៊ុនទូរស័ព្ទធំៗជាច្រើន បានសហការគ្នា បង្កើតកម្មវិធីលក់បញ្ចុះតម្លៃពិសេស ដើម្បីឲ្យប្រជាជនកម្ពុជាអាចប្រើប្រាស់ទូរស័ព្ទ 4G បានកាន់តែច្រើនជាងមុន និង ទទួលបានបទពិសោធន៍​អ៊ីនធើណិត Super 4G ពីសែលកាតនៅមុខផ្សារត្រពាំងថ្លឹង ខណ្ឌពោធិសែនជ័យ នាថ្ងៃទី១០ខែមករា​ នេះ។

កម្មវិធីនេះ មានការចូលរួមពីដៃគូក្រុមហ៊ុនទូរស័ព្ទ និងសហការ ជាមួយសែលកាត ដូចជាក្រុមហ៊ុន Huawei Nokia Oukitel Vivo Philips MEIZU ASUS Camfone LG HIYA និង ZOPO ដែលមានលក់​ទូរស័ព្ទ​បញ្ចុះ​តម្លៃរហូតដល់ 50% ជាច្រើនម៉ូដែល។អតិថិជននឹងទទួលបាន ស៊ីមសែលកាតលេខពិសេសឥតគិតថ្លៃ កាដូ​ពិសេសៗ និងការចាប់រង្វាន់ជាច្រើនទៀត។


លោក អៀន វ៉ាតសុន នាយកប្រតិបត្តិរបស់ក្រុមហ៊ុនសែលកាត បានលើកឡើងថា​ ស្របពេលដែលក្រុមហ៊ុន​សែលកាត ព្យាយាមពង្រីកបណ្តាញសេវាអ៊ីនធើណិត 4G LTE ទូទាំងប្រទេសឲ្យកាន់តែទូលំទូលាយ យើង ប្តេជ្ញានឹងផ្ដល់ជូនអតិថិជនរបស់យើង នូវអត្ថប្រយោជន៍កាន់តែប្រសើរ។

តាមរយៈកិច្ចសហប្រតិបត្តិការជាមួយ ដៃគូក្រុមហ៊ុនទូរស័ព្ទរបស់យើង យើងអាចឲ្យអតិថិជន ជ្រើសរើស​ប្រភេទ​ទូរស័ព្ទ 4G LTE បានជាច្រើនប្រភេទ ដែលពួកគេពេញចិត្ត នៅកន្លែងតែមួយ ​ជាមួយតម្លៃពិសេស បំផុតលើទីផ្សារ។

ប្រសិនបើអ្នកចង់ប្តូរម៉ូតទូរស័ព្ទ កម្មវិធីនេះ ជាជម្រើសល្អបំផុតសម្រាប់អ្នក។ កម្មវិធីលក់បញ្ចុះតម្លៃពិសេស ដើមឆ្នាំថ្មីនេះ ធ្វើឡើងនៅមុខ ផ្សារត្រពាំងថ្លឹង ផ្លូវ វ៉េងស្រេង ចាប់ពីថ្ងៃទី ១០ ដល់ ១៤ ខែមករា ឆ្នាំ២០១៨ ចាប់ពីម៉ោង៨:៣០ ព្រឹករហូតដល់ ម៉ោង៦:៣០យប់។ សម្រាប់ព័ត៌មានបន្ថែម សូមទូរស័ព្ទទៅកាន់ ៨១២ ឫ ០១២ ៨១២ ៨១២៕

No comments

Powered by Blogger.