Header Ads

ពូជស្តៅផ្កាគ្រប់រដូវនេះ បានដាក់តាំងលក់ទៅតាមទីផ្សារម៉ាត ក្នុងរាជធានីភ្នំពេញ ដែលជាពូជនាំចូលមក​ពី​ប្រទេស​ថៃ

ភ្នំពេញៈ

ដោយ៖ ញ៉ែម សុវត្ថារ៉ូ


 កាលពីមុនពូជស្តៅ ធ្លាប់តែដាំប្រើរយៈពេលយូរនោះ តែឥឡូវនេះ មានពូជស្តៅនាំចូលពីប្រទេស​ថៃ ដែលមានផ្កា​គ្រប់​រដូវ ឬហៅបានថា ស្តៅខុសរដូវ ហើយពូជស្តៅនេះ ចំណាយពេលវេលាឆាប់រហ័សទាន់ចិត្ត​ និងទទួលបាន​ផលល្អប្រសើ ចំពោះប្រជា​កសិករ។​​

អ្នកស្រី រដ្ឋា ជាអាជីវករលក់គ្រឿងសម្ភារៈកសិកម្ម មានការអះអាងថា ពូជស្តៅថ្មីនេះ គឺនាំចូលពីប្រទេសថៃ ហើយអ្នកស្រី បាននាំកូនស្តៅនេះ ​យក​មកលក់នៅតាមផ្សារម៉ាត ក្នុងរាជធានីភ្នំពេញ។
អ្នកស្រី បានបន្តទៀតថា ពូជស្តៅផ្កា​គ្រប់​​រដូវ​នេះ​ ជាពូជដែលមានបច្ចេកទេសក្នុងការ​ដំណាំកសិកម្មថ្មី របស់ថៃ​ដែលបានរកឃើញក្នុងរយៈពេល១ឆ្នាំ តែប៉ុណ្ណោះ​។ អ្នកស្រី បានបញ្ជាក់ទៀតថា​ ពូជស្តៅផ្កាគ្រប់រដូវនេះ ​លក់​ចេញ​​ក្នុង​​តម្លៃ​១ដើម ៣,៨០ដុល្លារ (មានដុះចេញផ្កាជាស្រេច គ្រាន់តែអតិថិជន យកទៅដាំគឺទទួលបានផល​ភ្លាម មិនខាតពេលវេលាឡើយ) ស្តៅពូជថ្មីនវ គឺមានរស់ជាតិល្វីងមិនខុសពីរសជាតិ ស្តៅក្នុងស្រុកនោះខ្មែរ​ឡើយ។


ពូជស្តៅផ្កាគ្រប់រដូវនេះ លក់ចេញទៅតាមទីផ្សារម៉ាត បានថ្លៃ ចំនួន៣ទងថ្លៃ ១ដុល្លារដែរ។ ជាទម្លាប់រដូវសម្បូរ​ស្តៅ​ក្នុងស្រុក គឺនៅក្នុងខែមិនា​ ទើបមានស្តៅទទួលទាន ក៏ប៉ុន្តែស្តៅខុសរដូវនេះ អាចរកទិញបានគ្រប់​ទីផ្សារ ម៉ាត ដែលតម្រូវទៅតាមចំណងចំណូលចិត្តរបស់អ្នកទទួលទាន៕

No comments

Powered by Blogger.