Header Ads

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ឈានមុខហ្វតតេ ចុះអនុស្សារណៈយោគយល់ជាមួយ Raffles Montessori Interna​tional School Phnom Penh

ភ្នំពេញៈ

ដោយ៖ ចេង វិចិត្រ


ក្រុមហ៊ុនហ្វតតេ ដែលជាក្រុមហ៊ុនធានារ៉ាប់រងលំដាប់លេខ១ នៅកម្ពុជា ហើយពេលថ្មីៗនេះ បានចុះអនុស្សារណៈយោគ​យល់​មួយជាមួយ Raffles Montessori International School Phnom Penh ដើម្បីផ្ដល់កិច្ចការពារសុខុមាលភាព​បន្ថែម ដល់សិស្សនុសិស្ស នៅថ្ងៃទី១៩ ខែ​ធ្នូ​​ ឆ្នាំ២០១៧ កន្លងទៅនេះ។

សាលា Raffles Montessori ដែលមានសិស្សានុសិស្ស​១៦១នាក់ កំពុងសិក្សានោះ បានចុះហត្ថលេខាទទួលសេវារ៉ាប់ រង​គ្រោះថ្នាក់ បុគ្គលជាក្រុមរបស់ហ្វតតេ ​ដើម្បីធានាថា សិស្សានុសិស្ស នៅសាលារបស់ខ្លួន ត្រូវបានការពារ ក្នុងករណី​ជួប​ឧបទ្ទវ​ហេតុ ដែលមិនអាចដឹងមុន ណាមួយកើតមានឡើងនៅក្នុងសាលារបស់ខ្លួន នៅសង្កាត់បឹងកេងកង ឬក្នុងសកម្ម ភាព សិក្សាពាក់ព័ន្ធណាមួយ។

លោក នាយកសាលា PhilippaBarson បានមានប្រសាសន៍ថា ដើម្បីផ្ដល់ការគាំពារ ដ៏ល្អយើងត្រូវមានដៃគូដ៏ល្អបំផុត មួយដែល នេះហើយជាមូលហេតុ ដែលយើងជ្រើសយកហ្វតតេ ដើម្បីផ្ដល់សេវារ៉ាប់រងនេះ។ លោកស្រី​ ក៏បានបន្ថែម​ទៀត​ថា ភាពជាដៃគូនេះ មាតាបិតា និងគ្រួសារ អាចមានភាពកក់ក្ដៅពេញលេញ និងមានទំនុកចិត្តពេញទំហឹងលើសមត្ថភាព សាលារបស់យើងខ្ញុំ ក្នុងការផ្ដល់ជូននូវសេវាគាំពារស្ដង់ដារខ្ពស់បំផុត។

លោកបណ្ឌិត Or Saovanna នាយកគ្រប់គ្រងទូទៅ របស់ក្រុមហ៊ុនធានារ៉ាប់រងហ្វតតេ បានបញ្ជាក់ថា លោកត្រៀមខ្លួន​ជា​និច្ចសម្រាប់កិច្ចសហការរយៈពេលវែង និងប្រកបដោយផ្កាផ្លែនាពេលខាងមុខ ជាមួយRaffles Montessori Interna​tional School Phnom Penh។ លោក មានប្រសាសន៍យ៉ាងដូច្នេះទៀតថា យើងខ្ញុំពិតជាមានកិត្តិយសណាស់ ដោយ​បានក្លាយជាក្រុមហ៊ុនមួយដែលត្រូវបាន Raffles ជ្រើសរើស​ឲ្យធ្វើជាអ្នករក្សាការពារសុវត្ថិភាព និងសុខុមាល​ភាពរបស់​សិស្សានុសិស្ស។ ហើយលោក ក៏បានបញ្ជាក់បន្ថែមថា ក្រុមហ៊ុនហ្វតតេ ជឿជាក់ថា សេវាធានារ៉ាប់រងគ្រោះថ្នាក់ បុគ្គល​ជាក្រុមដ៏សមស្របមួយនេះ មិនមែនគ្រាន់តែជាផ្នែកមួយ នៃស្ដង់ដារអន្តរជាតិ ដែល Raffles ត្រូវបានគេទទួលស្គាល់​ប៉ុណ្ណោះទេ ប៉ុន្តែគម្រោងការពារនេះ ក៏បង្ហាញអំពីការយកចិត្តទុកដាក់ខ្ពស់បំផុត ពីថ្នាក់ដឹងនាំនៃសាលានេះ ចំពោះ សិស្សានុសិស្សផងដែរ។

អនុស្សារណៈយោគយល់ រវាងភាគីទាំងពីរ ត្រូវបានជំរុញឲ្យកើតឡើង ពីសំណាក់គណៈគ្រប់គ្រង ការវិនិយោគកម្ពុជា លើសេវាហិរញ្ញវត្ថុ។ សម្រាប់ព័ត៌មានបន្ថែមអំពីហ្វតតេ សូមទាក់ទង ០២៣ ៨៨៥ ០៧៧, ចូលទៅ www.forteinsurance.com ឬអ៊ីមែល info@forteinsurance.com

No comments

Powered by Blogger.