Header Ads

ក្រុមហ៊ុនធានារ៉ាប់រង អាយុជីវិត ឈានមុខហ្វតតេ ចុះអនុស្សារណៈ​យោគ​យល់ មួយជាមួយ Harrods International Academy ដើម្បីផ្ដល់កិច្ចការពារសុវត្ថិភាព និង សុខុមាលភាព ដល់សិស្សានុសិស្ស

ភ្នំពេញៈ

ដោយ៖ ឌឹម គឹមហាក់


ក្រុមហ៊ុនហ្វតតេ ដែលជាក្រុមហ៊ុនធានារ៉ាប់រងលំដាប់លេខ១ នៅកម្ពុជា ថ្មីៗនេះ​បានចុះអនុស្សារណៈ​យោគ​យល់ មួយជាមួយ Harrods International Academy ដើម្បីផ្ដល់កិច្ចការពារសុខុមាលភាពបន្ថែម ដល់សិស្សនុសិស្ស របស់សាលា, កាលពីថ្ងៃ២០ ខែធ្នូ ឆ្នាំ២០១៧។ 
អនុស្សារណៈយោគយល់ រវាងភាគីទាំងពីរ ត្រូវបានជំរុញឲ្យកើតឡើង ពីសំណាក់គណៈគ្រប់គ្រង ការវិនិ យោគកម្ពុជាលើសេវាហិរញ្ញវត្ថុ។

សាលានេះ មានទីតាំងស្ថិតនៅសង្កាត់បឹងកេងកង ១ បានចុះហត្ថលេខា​ទទួលសេវារ៉ាប់រងគ្រោះថ្នាក់​ ​ជាមួយក្រុមហ៊ុនហ្វតតេ​ ដើម្បីធានាថា សិស្សានុសិស្សនៅសាលារបស់ខ្លួន ត្រូវបានការពារក្នុងករណីជួប ឧបទ្ទវហេតុ ដែលមិនអាចដឹងមុនណាមួយ ដែលកើតមានឡើងនៅក្នុងសាលារបស់ខ្លួន ឬក្នុងសកម្មភាព សិក្សាពាក់ព័ន្ធណាមួយ។

លោកបណ្ឌិត Or Saovanna ​នាយកគ្រប់គ្រងទូទៅ របស់ក្រុមហ៊ុនធានារ៉ាប់រងហ្វតតេ បានបញ្ជាក់ថា អនុស្សារណៈយោគយល់នេះ នឹងសាងចំណងដៃគូកាន់តែរឹងមាំរវាងភាគីទាំងពីរ។

លោក មានប្រសាសន៍យ៉ាងដូច្នេះថា "យើងខ្ញុំពិតជាមានកិត្តិយសណាស់ ដោយបានសាលា Harrods International ជ្រើសរើសឲ្យធ្វើជាអ្នករក្សាការពារសុវត្ថិភាព និងសុខុមាលភាពរបស់សិស្សានុសិស្ស”។ ហើយលោក ក៏បានបញ្ជាក់បន្ថែមថា នេះបង្ហាញពីស្ដង់ដារខ្ពស់លំដាប់អន្តរជាតិ របស់សាលាដែល ត្រូវ​បានគេទទួលស្គាល់ហើយ ក៏បង្ហាញពីការគាំពារ និងការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំសាលា ចំពោះ សិស្សានុសិស្សផងដែរ។

លោកស្រី Melissa Close នាយកសាលា  គ្រប់គ្រង់លើសិស្ស ៤៧០នាក់ បានមានប្រសាសន៍ថា អនុ​ស្សារណៈ​យោគយល់ដែល Harrods International Academy និងក្រុមហ៊ុនហ្វតតេ បានចុះហត្ថលេខា នេះ គឺជាការប្ដេជ្ញាចិត្ត ក្នុងការផ្ដល់អាទិភាពចំពោះសុខភាព និងសុខុមាលភាពរបស់សិស្សានុសិស្ស របស់យើង នឹងធ្វើឲ្យឪពុកម្ដាយ ឬអាណាព្យាបាលសិស្ស មានភាពកក់ក្ដៅក្នុងចិត្ត។

លោកស្រី ក៏បាន​បន្ថែមថា “ខ្ញុំជឿជាក់យ៉ាងមុតមាំថា ភាពជាដៃគូនេះ នឹងពង្រឹងសមត្ថភាពរបស់យើង ក្នុង​ការបង្កើតសុវត្ថិភាព និងបង្កើតបរិយាកាសប្រកបដោយសន្តិសុខពេញលេញនៅសាលា"៕

No comments

Powered by Blogger.