Header Ads

សែលកាត រកឃើញម្ចាស់ជ័យលាភី នៃកម្មវិធី CAMBODIA NET IDOL

ភ្នំពេញ:

ដោយ៖ ឌឹម គឹមហាក់


សែលកាតរកឃើញម្ចាស់ជ័យលាភី នៃកម្មវិធី Cambodia Net Idol ដែលជ័យលាភីលេខ១ បានទៅ​លើ Megamind រីឯ ជ័យលាភីលេខ ២ និងលេខ ៣ បានទៅលើ Bun leng និង Rainiedara។

កម្មវិធីនេះ បានធ្វើការចាក់ផ្សាយ នៅលើទំព័រហ្វេសប៊ុករបស់សែលកាត ដែលជាបណ្តាញទូរស័ព្ទ ចល័ត ឈានមុខគេនៅកម្ពុជា។ ដើម្បីអបអរនូវភាពជោគជ័យនេះ សែលកាតបានប្រារព្ធ កម្មវិធី​ជប់លៀងមួយ ចាប់ផ្តើមពីម៉ោង ៦​ល្ងាច ដល់ ៩យប់ ថ្ងៃ២៦ ខែធ្នូ នៅបូព៌ាផប់ ​ដោយមានការចូលរួម យ៉ាង​អ៊ូអរពីសំណាក់បេក្ខជនចូលរួមប្រកួត ​មិត្តភក្តិរបស់ពួកគេ គណ:កម្មការ ក្នុងកម្មវិធី ក្រុម​ការងារ​របស់ ​CakeExperiential Communications និងអ្នកគាំទ្ររបស់សែលកាត រួមជាមួយអ្នក​សារព័ត៌​មាន​ជាច្រើនរូបទៀត។

លោក​អៀន វ៉ាតសុន នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា Cake គឺជាដៃ​គូ​សហ​​ការដ៍ល្អ ក្នុងការស្វែងរកអ្នកដែលមានឥទ្ធិពល ក្នុងអ៊ីនធើណិតដំបូងគេនៅកម្ពុជា ហើយយើង ពិតជារីករាយនឹងលទ្ធផល នៃយុទ្ធនាការទាំងឡាយ ដែលបានផ្តល់ឱ្យនូវចក្ខុវិស័យសម្រាប់ត្រួសត្រា យ​​យុទ្ធសាស្ត្រ លើបណ្តាញសង្គមក្នុងពេលអនាគត។

អ្នកនាង Natalie Saw អ្នកផលិតកម្មវិធី Net Idol ក៍ដូចជាអ្នកបង្ហាត់ដល់បេក្ខជនទាំងអស់ បាន​លើក​ឡើងថា ខ្ញុំពិតជាសប្បាយចិត្ត ដែលបានឃើញអ្នកទាំងអស់គ្នា បានឈានមកដល់ចំណុចនេះ ហើយចាប់តាំងពីពេលដំណើរការកម្មវិធីនេះ រហូតមកដល់បច្ចុប្បន្ន គ្រប់រូបភាពទាំងអស់ នៅតែដិត ដាមក្នុងអារម្មណ៍របស់ខ្ញុំ ដោយសារភាពជិតស្និតនៃក្រុមការងារ និងបេក្ខជនទាំងអស់រួមបញ្ចូលគ្នា។
អ្នកនាង Natalie​ បានបន្ថែមថា យុវជនកម្ពុជាពិតជាមានសមត្ថភាព និងភាពក្លាហាន ហើយខ្ញុំរីករាយ​ក្នុងការចូលរួមជួយបង្ហាត់ពួកគាត់ ដើម្បីអាចឲ្យគាត់បញ្ចេញសមត្ថភាព ទាំងស្រុងរបស់ពួកគាត់។

មានតែបេក្ខជន ៤នាក់ប៉ុណ្ណោះ ដែលអាចឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត ដែលមាន RainiedaraDalinaM.Megamind និង Bunleng ដោយបេក្ខនារី ដែលនៅសល់តែម្នាក់គត់គឺ Dalina ត្រូវបានជម្រុះចេញពីកម្មវិធីមុនវគ្គផ្តាច់ព្រ័ត។

No comments

Powered by Blogger.