Header Ads

សែលកាត សហការជាមួយដៃគូរក្រុមហ៊ុនទូរស័ព្ទទាំង៨ បង្កើតកម្មវិធីលក់បញ្ចុះតម្លៃពិសេស ក្នុងឪកាសបុណ្យណូអែល

ភ្នំពេញ​

ដោយ៖ ហុង ចំណាប់


ក្រុមហ៊ុនទូរស័ព្ទធំៗ ជាច្រើន គឺបានសហការគ្នាដើម្បី បង្កើតកម្មវិធីលក់បញ្ចុះតម្លៃពិសេស ក្នុងឪកាសបុណ្យណូអែល​ ហើយបាននាំយកជាមួយការលក់​បញ្ចុះតម្លៃដ៏ធំសម្បើម ពីក្រុមហ៊ុនទូរស័ព្ទទាំង ៨ខុសៗគ្នា នៅទីស្នាក់ការកណ្តាលសែល​កាត វិមានឯករាជ្យថ្ងៃ​ ២៥​ ខែធ្នូ​ ឆ្នាំ២០១៧ ចាប់ពីម៉ោង ៨:៣០ ព្រឹករហូតដល់ ម៉ោង ៧យប់។


6ការលក់បញ្ចុះតម្លៃនេះ រួមមានទូរស័ព្ទទំនើបៗល្បីៗជាច្រើន ដូចជាHuaweiNokiaMEIZU Camfone​ LG OukitelVivo និង Philips មានការលក់បញ្ចុះតម្លៃរហូតដល់ទៅ ៣៥% ជាច្រើនម៉ូឌែល។

រាល់ការទិញទូរស័ព្ទ ​លោកអ្នកនឹងទទួលបានស៊ីមសែលកាត លេខពិសេសឥតគិតថ្លៃ power bank ទំហំ 5000mAh​ កញ្ចប់​​សម្រាប់ការប្រើអ៊ីនធើណិត​ កាដូ​ និង​ការចាប់រង្វាន់ជាច្រើន ​ពីសំណាក់​​​ដៃគូសហការដែលរួមមានដូចជា ក្រុមហ៊ុន Wing និង​Camlife ។


លោក Jee Kee Lim នាយកផ្នែកផលិតផលរបស់ក្រុមហ៊ុនសែលកាត បានលើកឡើង​ថា​ ការលក់នេះ​គឺជាឧទាហរណ៍ មួយទៀត​នៃចក្ខុវិស័យរបស់ក្រុមហ៊ុន ដើម្បីផ្តល់លទ្ធភាពដល់អតិថិជនរបស់យើង​ អាចជ្រើសរើសប្រភេទទូរស័ព្ទ 4Gមក​ប្រើប្រាស់បាន។

លោក Lim បានបន្តទៀតថា​ តាមរយៈការសហការជាមួយដៃគូ ទូរស័ព្ទរបស់យើង អតិថិជនអាចទិញ​​​ទូរស័ព្ទ លេខ​ទូរស័ព្ទ​ និងសេវាអ៊ីនធើណិត 4G LTE ចុងក្រោយបំផុតជាមួយនឹងតម្លៃថោកសមរម្យ នៅកន្លែងតែមួយ។


អតិថិជនទាំងអស់អាចរកមើល និងស្វែងរកជម្រើសដែលពួកគាត់ពេញចិត្ត នៅទីតាំងកណ្តាលមួយដែលធ្វើ ធ្វើឱ្យវាកាន់​តែងាយស្រួល និងសប្បាយរីករាយជាមួយនឹងការលក់ បញ្ចុះតម្លៃពិសេស ក្នុងឪកាសបុណ្យណូអែល។ ប្រសិនបើ​លោក​​​អ្នកកំពុងស្វែងរកទូរស័ព្ទថ្មី ឫទិញទូរស័ព្ទជាកាដូសម្រាប់អ្នកជាទីស្រលាញ់ របស់អ្នកយើង​ បានផ្តល់ឲ្យលោកអ្នក​ នូវតម្លៃ​ល្អបំផុត និងអត្ថប្រយោជន៍ជាច្រើនទៀត​។ សម្រាប់ព័ត៌មានបន្ថែម សូមខលទៅ  ៨១២ ឫ​ ០១២ ៨១២ ៨១២ ​ឫចូល ទៅវេបសាយ www.cellcard.com.kh

No comments

Powered by Blogger.