Header Ads

មៀនក្រអូប មានប្រភពចេញ ពីខេត្តពោធិសាត់ ឥឡូវកំពុងមានការចំណាប់អារម្មណ៍លើទីផ្សារ

ខេត្តពោធិសាត់ៈ

ដោយ៖ ឌឹម គឹម ហាក់


 ពូជមៀនថ្មី ដែលកសិករយើងបានផ្ស៊ាំមែក ដើម្បីធ្វើការផ្សព្វផ្សាយ ទៅដល់ប្រជាកសិករយើង ពីផលិតផលផ្លែមៀនក្រអូបថ្មីនេះ ដែលជាពូជមានគ្រាប់តូចសាច់ច្រើន ផ្អែមឆ្ងាញ់ហើយក្រអូបឈ្ងុយឈ្ងុបប្លែកពីមៀនខ្មែរដទៃទៀត។ 

លោក យិន ចិន ម្ចាស់ចំការមៀនក្រអូប ក្នុងឃុំប្រទះរូង ស្រុកក្រវ៉ាញ ខេត្តពោធិសាត់ បានមានប្រសាសន៍ថា៖ ពូជមៀនក្រអូបនេះ មានប្រភពក្នុងខេត្តពោធិសាត់ ដែលជាពូជមានគ្រាប់តូចសាច់ច្រើន ក្រអូបខុសពីមៀនខ្មែរយើងដទៃទៀត  ហើយការដាំដុះមានរយ:ពេលជាង ១ឆ្នាំប៉ុណ្ណោះ ដែល អាចទទួលផលបានបណ្តើរៗហើយ។ ដោយសារមានក្រអូបនេះ មានតម្រូវការជាចាំបាច់នៅក្នុងទីផ្សារទើបប្រជាកសិករយើង តែងតែនិយមចូលចិត្តដាំមៀនក្រអូបនេះ។


លោក ចិន បានបន្តទៀតថា ពូជមៀនក្រអូបនេះ ក្នុងឆ្នាំដំបូងទទួលបានផល ចាប់ពី ២០ ទៅ ៣០គីឡូក្រាម ហើយឆ្នាំទី២ ទទួលបានទិន្នផលចាប់ពី ៣០ ទៅ ៥០គីឡូក្រាម ចំណែកឆ្នាំទី៣ នឹងទទួលបានផលចាប់ពី ៥០ ទៅ ៧០ គីឡូក្រាម និងឆ្នាំទី ៤ ទទួលបានទិន្នផលខ្ពស់ជាលំដាប់រហូតដល់ ៧០ ទៅ ១០០គីឡូក្រាម។

កសិករមួយចំនួន ដែលបានដាំមានក្រអូបនេះ ក៍បានឲ្យដឹងទៀតថា នៅក្នុងផ្ទៃដី ១ ហិកតាអាចដាំបានពូជកូនមៀនក្រអូប ៤០០ដើម ដោយក្នុងការដាំគំលាតពីគ្នា ៥ ម៉ែត្រ។ ពូជមៀនក្រអូបថ្មីនេះ អាចបណ្តុះផ្ស៊ាំលក់ចេញមួយដើមបានថ្លៃ ២ដុល្លារ។

មៀនក្រអូបនេះ ភាគច្រើន ប្រជាកសិករដែលមកពីខេត្តកំពង់ចាម និងកំពង់ស្ពឺ មកទិញពូជមៀនថ្មីនេះ យ៉ាងផុលផុស។ ពូជ ដំណាំមៀន ហូបផ្លែភាគច្រើន មានអាយុកាលចាប់ពី ២០ឆ្នាំ ទៅ ៤០ ឆ្នាំ៕

No comments

Powered by Blogger.