Header Ads

សែលកាត សហការជាមួយដៃគូក្រុមហ៊ុនទូរស័ព្ទទាំង ១១ បង្កើតកម្មវិធីលក់បញ្ចុះតម្លៃពិសេស បំណាច់ឆ្នាំ

ភ្នំពេញៈ

ដោយ៖ ហុង ចំណាប់


 ក្រុមហ៊ុនសែលកាត និងក្រុមហ៊ុនទូរស័ព្ទធំៗជាច្រើន សហការគ្នា បង្កើតកម្មវិធីលក់បញ្ចុះតម្លៃពិសេសដើម្បីឲ្យប្រជាជនកម្ពុជា អាចប្រើប្រាស់ទូរស័ព្ទ 4G បានកាន់តែច្រើនជាងមុន និងប្រើប្រាស់អ៊ីនធើណិត 4G កាន់តែល្អប្រសើជាងមុន ដែលមានទីតាំងនៅមុខផ្សារហេងលី ផ្លូវ ២៧១ ថ្ងៃទី ខែធ្នូ ឆ្នាំ២០១៧។ 


កម្មវិធីសែលកាតនេះ មានការចូលរួមពីដៃគូក្រុមហ៊ុនទូរស័ព្ទ ដូចជាក្រុមហ៊ុន HuaweiNokiaOukitelVivo Philips MEIZUASUS CаmfоnеLGHIYA និង ZOPO ដែលមានលក់ទូរស័ព្ទបញ្ចុះតម្លៃរហូតដល់ 50% ជាច្រើនម៉ូឌែល។អតិថិជននឹងទទួលបាន ស៊ីមសែលកាតឥតគិតថ្លៃ កញ្ចប់សម្រាប់ការប្រើអ៊ីនធើណិត កាដូ និងការចាប់រង្វាន់ជាច្រើន។

លោក JееKее Lim នាយកផ្នែកផលិតផលរបស់ក្រុមហ៊ុនសែលកាត បានលើកឡើងថា តាមរយៈកិច្ចសហប្រតិបត្តិការ ជាមួយដៃគូក្រុមហ៊ុនទូរស័ព្ទរបស់យើង យើងអាចឲ្យអតិថិជនរបស់យើង ជ្រើសរើសប្រភេទទូរស័ព្ទ 4G LTE បានជាច្រើន  ប្រភេទ នៅកន្លែងតែមួយ ជាមួយតម្លៃពិសេសបំផុតលើទីផ្សារ។

បើអ្នកចង់ប្តូរម៉ូតទូរស័ព្ទ កម្មវិធីនេះ មានជម្រើសល្អបំផុតសម្រាប់អ្នក។

កម្មវិធីលក់បញ្ចុះតម្លៃពិសេស បំណាច់ឆ្នាំនេះ ធ្វើឡើងនៅមុខ ផ្សារហេងលី ផ្លូវ២៧១ ចាប់ពីថ្ងៃ ៧ ដល់  ១១ ធ្នូ ចាប់ពីម៉ោង៨:៣០ ព្រឹករហូតដល់ ម៉ោង៧យប់។ សម្រាប់ព័ត៌មានបន្ថែម សូមតេទៅ ៨១២ ឫ ០១២ ៨១២៨១២៕

No comments

Powered by Blogger.