Header Ads

សិប្បកម្មផលិតផ្អក និងត្រសក់ចាវ ពិសេស មានឈ្មោះបោះសំលេង ជាង១០ ឆ្នាំ ឥឡូវបានដាក់តាំងពិព័រណ៌នាំចូល នាំចេញខេត្តមួយផលិតផលមួយ នៅកោះពេជ្យ

កំពង់ចាមៈ

ដោយ៖ ហុង ចំណាប់


សិប្បកម្មផលិត ផ្អកចាវ និងត្រសក់ចាវ ដែលជាស្នាដៃកូនខ្មែរ ពិតៗ មានគុណភាព និងរសជាតិខ្ពស់ ដែលផលិតទៅតាមស្ទង់ដា ទទួលស្គាល់ពីក្រសួងពាណិជ្ជកម្ម ត្រឹមត្រូវ។

សិប្បកម្មត្រសក់ចាវពិសេស ដែលមានឈ្មោះបោះសំលេង ជាង១០ ឆ្នាំមកហើយនោះ ដែលមានទីតាំងស្ថិត នៅក្នុងភូមិពោធិសាលាទី១ ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម។

អ្នកស្រី ស៊ីអៀង ម្ចាស់សិប្បកម្មផលិតត្រសក់ចាវពិសេស បានឲ្យដឹងថា សិប្បកម្មនេះផលិតផ្អកចាវ និងត្រសក់ចាវ រហូតដល់ប្រហុក។ ដោយមានការទទួលស្គាល់ថា ជាសិប្បកម្ម ផលិតផ្អកចាវ តាមលក្ខណ:ស្ទង់ដារ ប្រកបដោយអនាម័យខ្ពស់ ទទួលស្គាល់ពីក្រសួងពាណិជ្ជកម្ម ត្រឹមត្រូវទៅតាមផ្លូវច្បាប់ ទើបសិប្បកម្មមួយនេះ បានមកបង្ហាញផលិតផលរបស់ខ្លួន ក្នុងពិព័រណ៌នាំចូល នាំចេញខេត្តមួយផលិតផលមួយ កម្ពុជាលើកទី១២ថ្មីៗនេះ នៅកោះពេជ្រ។ អ្នកស្រី ស៊ីអៀង បានបន្តទៀតថា ក្នុងស្ថានភាពអាជីវកម្ម គឺបានត្រៀមលក្ខណ:ផលិតផ្អកចាវ ប្រចាំឆ្នាំក្នុងបរិមាណ ៥០០គីឡូក្រាម  ទុកលក់ និងត្រសក់ចាវចាប់ពី ៤តោន ទៅ ៥តោន ក្នុងនោះផ្អកចាវត្រីពោធិ លក់ក្នុង១គីឡូ ២៥០០០រៀល និងត្រសក់ចាវហាលស្ងួតថ្លៃ ១០ដុល្លារ ក្នុងមួយគីឡូ និងប្រហុក ថ្លៃ១៥០០០រៀល និងមានការវេចខ្ចប់ដាក់ជាក្រឡមានទម្ងន់ ចាប់ពី ៣,៥០ ខាំ ឡើងទៅដល់ ១គីឡូ។ ហើយផ្អកចាវនេះយើង អាចទុកបានដល់ទៅខួប គឺមានន័យថា មួយឆ្នាំ រីឯចំណែកត្រសក់ចាវ អាចរក្សាទុកបាន៥ខែ សុំជួយគាំទ្រ និងទិញផលិតផលខ្មែរ ពិតៗ ដើម្បីលើកតម្កើនសេដ្ឋកិច្ច និងសង្គមជាតិ៕

No comments

Powered by Blogger.