Header Ads

សួនកសិកម្មបន្ទាយស្រី កំពុងបានបញ្ចេញនូវទិន្នផលទំពាំងផ្អែម នៅលើទីផ្សារ ទៅតាមបណ្តាខេត្តផ្សេងៗទៀត

ខេត្តសៀមរាបៈ

ដោយ៖ ឌឹម គឹមហាក់


 សួនកសិកម្មបន្ទាយស្រី ក្នុងខេត្តសៀមរាប បានបញ្ចេញនូវទិន្នផលទំពាំងផ្អែម ដែលទទួលបានប្រាំឆ្នាំ មកហើយ គឺជាទំពាំងនាំចូលពូជពីខាងក្រៅ ដែលប្រើរយ:ពេលដាំតែ ១ឆ្នាំប៉ុណ្ណោះ ។ 

ដោយប្រាំឆ្នាំមកនេះ ពូជទំពាំងផ្អែម មានអ្នកនិយមមកជាវយកទៅដាំ ពីសួនកសិកម្មបន្ទាយស្រី ដែលមកពី ខេត្តកំពង់ស្ពឺ កំពង់ចាម និងក្រចេះ។


លោក សុខ វិជ្ជា ជាម្ចាស់គ្រប់គ្រងសួនកសិកម្មបន្ទាយស្រី ហើយបានប្រមូលផល ក្នុង១ឆ្នាំពេញ ។ លោក វិជ្ជា បានអះអាងថា ក្នុងចំការឬស្សីទំពាំងផ្អែមនេះ មានចំនួន៣ហិកតា ដែលក្នុងផ្ទៃដី ១ហិកតា អាចដាំបាន១០០០ដើម គំលាតពីគ្នា ៣ម៉ែត្រ ៤ជ្រុង។

លោកសុខ វិជ្ជា បានបន្តទៀតថា ដើមឬស្សីទំពាំងផ្អែម មិនរើសដីនោះទេ គឺអាចដាំទំពាំងឬស្សីផ្អែមនេះ បានទាំងអស់។ ប្រភពពូជទំពាំងនេះ មកពីប្រទេសកូរ៉េ បន្តចូលដល់ម៉ាឡេស៊ី ហើយបន្តពូជមកថៃ និងចុងក្រោយគឺមកដល់កម្ពុជាតែម្តង។ ស្ថានភាពនៃការលក់ទំពាំងផ្អែមនេះ គឺទៅតាមទីផ្សារក្នុងស្រុក ដោយនៅក្នុងរដូវវស្សា ទំពាំងផ្អែមអាចលក់បានក្នុង ១គីឡូ ១៥០០រៀល ទៅ ២៥០០រៀល ហើយក្នុងរដូវប្រាំង បានថ្លៃ៤០០០ រៀល ទៅ ៦០០០រៀល ក្នុងទិន្នផលជាមធ្យមទំពាំងមួយមានទម្ងន់ ១,៥០គីឡូ ទៅ ២គីឡូ ក្រាម ដោយឡែកក្នុងទំពាំងផ្អែមនេះ ១ដើម រកចំណូលបាន ១០ដុល្លារ នៅពេលទទួលបានផល។ លោកវិជ្ជា បានបន្ថែមទៀតថា មកដល់ខែនេះ កំពុងពេញប្រមូលផលទំពាំងផ្អែម ដោយមានការកម្ម៉ង់នាំចូលមករាជធានីភ្នំពេញ ក្នុងមួយលើកៗ ៥តោន ហើយក្នុង១ថ្ងៃៗ អាចចែកចាយ លើទីផ្សារ ក្នុងខេត្តជាមធ្យម ក៍ ២០តោនដែរ៕

No comments

Powered by Blogger.