Header Ads

សិប្បកម្មផលិត ទឹកត្រីកំភ្លាញ តាមបែបបុរាណ ដោយមានគុណភាពខ្ពស់ មុនដំបូងគេបង្អស់នៅខេត្តបាត់ ដំបង

ខេត្តបាត់ដំបងៈ

ដោយ៖ ហុង ចំណាប់


សិប្បកម្មផលិតគ្រឿងឧបភោគបរិភោគ មានទឹកត្រី ទឹកសៀង ទឹកស៊ីអ៊ីវ…។ ដោយឡែកផលិតផល ដែល ផលិតក្នុងស្រុកសុទ្ធសឹងតែមានគុណភាពខ្ពស់ មិនចាញ់ផលិតផលនាំចូលពីក្រៅប្រទេសនោះឡើយ ដូចជាទឹកត្រីកំភ្លាញ ដែលសិប្បកម្មនៅខេត្តបាត់ដំបង បានផលិត ឡើងតាមបែបបុរាណ ដោយមានការស្ងោររំងាស់យ៉ាងល្អ  ហើយក៏ជាលើកដំបូងដែលខេត្តនេះ មានទឹកត្រីកំភ្លាញ។

ចំពោះទឹកត្រីធម្មតា ដែលធ្លាប់តែធ្វើតាមលក្ខណៈបច្ចេកទេសចំរុះ យករសជាតិដើមពីត្រីដែរ មានលក្ខណៈច្រើនដំណាក់កាល ទម្រាំទទួលបានផលិតផលសម្រេច ដើម្បីបញ្ចេញលក់ក្នុងទីផ្សារ។

ចំណែកការ ម្ចាស់សិប្បកម្ម ខេត្តបាត់ដំបង ដែលផលិតទឹកត្រីកំភ្លាញលើកដំបូងនេះវិញបានបញ្ជាក់ថា ទឹកត្រីកំភ្លាញនេះ ផលិតទៅ តាមបែបុរាណ ដែលចាស់ៗ តែងធ្វើជាលក្ខណៈគ្រួសារ បន្តរៀងមកដោយការច្រោះយកពីត្រី កំភ្លាញ ក្នុងគ្រាដែលរដូវបើកនេសាទសំបូរត្រីនោះច្រើន។ ម្ចាស់សិប្បកម្មផលិតទឹកត្រីកំភ្លាញ បានឲ្យដឹងទៀតថា ការបង្កើតឡើងនូវសិប្បកម្មនៃទឹកត្រីកំភ្លាញនេះ ដោយសារឧបត្ថម្ភគាំ ទ្រពីគម្រោងរបស់ ក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងគោលដៅជំរុញការផលិត និង ជួយដល់ក្នុងសហគមមូលដ្ឋាននោះផងដែរ។ ទឹកត្រីកំភ្លាញនេះ មានរស់ជាតិខុសពីទឹកត្រីដ ទៃទៀត ក៏ដោយសារការកែច្នៃទឹកត្រីនោះ ទៅតាមលក្ខណៈបុរាណដែលចាស់ៗ ខ្មែរយើងតែង តែធ្វើជារៀងរាល់ឆ្នាំ រហូតតកូនតចៅ  ឥឡូវទឹកត្រីកំភ្លាញនេះ បានចេញលក់បោះដុំក្នុងតម្លៃ១យួរ ១២០០០រៀល ហើយក៏ជាលើកដំបូងដែរ ផលិតផលនេះ បានផ្សារភ្ជាប់ទៅក្នុងពិព័រណ៍យុទ្ធនា ការទិញផលិតផលខ្មែរផងដែរ៕

No comments

Powered by Blogger.