Header Ads

ពូជដូងតឿក្រអូប ដាំរយៈពេលខ្លី ទទួលបានទិន្នផលខ្ពស់ និងកំពុងពេញនិយមលើទីផ្សារក្នុងស្រុក

ខេត្តពោធិ៍សាត់ៈ 

ដោយ៖ ចេង វិចិត្រ 


 កសិដ្ឋានបណ្តុះកូនឈើ ក្នុងខេត្តពោធិ៍សាត់ បានបង្កើននូវអាជីវកម្មលក់កូនដូងតឿក្រអូប ដែលមានរយ:ពេលដាំខ្លី និងទទួលផលបានច្រើន។

ក្នុងកសិដ្ឋានបណ្តុះកូនឈើនេះ ទើបនឹងបង្កើតឡើងរយ:ពេល ៦ខែមកនោះទេ តែបានធ្វើឲ្យមានអតិថិជនមានការចំណាប់អារម្មណ៍ ចង់ដាំពូជដូងតឿនេះខ្លាំងណាស់ ភាគីច្រើនអតិថិជនទាំងនោះមកពីខេត្តកំពង់ស្ពឺ និង​​កំពង់ចាម។ 


លោក ឈន ភក្តី ម្ចាស់កសិដ្ឋាន បណ្តុះកូនឈើក្នុងខេត្តពោធិ៍សាត់ បានឲ្យដឹងថា ពូជដូងតឿនេះ មានពីរប្រភេទ គឺដូងតឿក្រអូប លក់ចេញក្នុងតម្លៃមួយដើមស្មើនឹង ១៣០០០រៀល ហើយដូងភ្លើងតឿ លក់បាន១២៥០០រៀល ក្នុងមួយដើម។ ពូជដូងតៀនេះ អាចយកដាំបានទាល់តែបានកំពស់ ៣ តឹក(ខ្ពស់ពេក និងទាបពេក ក៏មិនអាចដាំបាន) ហើយដូងតឿនេះ ដាំក្នុងរយ:ពេល ៣ឆ្នាំ និងទទួលបានផលបណ្តើរៗហើយ។ ព្រោះថាពូជដូងតឿនេះ គឺឆាប់បានផលជាងពូជដូងធម្មតា ដែលរយ:ពេល ៤ទៅ៥ឆ្នាំ ឯណោះ។ លោកភក្តី បានបញ្ជាក់ទៀតថា ពូជដូងតឿនេះ មានប្រភពនាំចូលពីថៃ ដោយ អាចដាំបានក្នុងប្រភេទដីល្បាយខ្សាច់ មានដង្ហើមទឹករាក់។ ម្ចាស់កសិដ្ឋានបណ្តុះកូនឈើ បានសំដែង នៅក្តីសប្បាយរីករាយ ហើយក៏បាននិយាយថា គម្រោងនឹងបណ្តុះកូនដូងថ្មីនេះ ប្រចាំឆ្នាំឲ្យបានចូលខ្ទង់ ម៉ឺនដើមឡើង ដើម្បីឆ្លើយតបទៅនឹងទីផ្សារ ដែលកំពុងតែតម្រូវការចាំបាច់បំផុតនោះ៕ 

No comments

Powered by Blogger.