Header Ads

លោក ហ្សង់អាំប៊ែរ បានសង្កត់បញ្ជាក់ថា រដ្ឋធម្មនុញ្ញ ជាច្បាប់គ្រឹះ ប៉ុន្តែមិនសូវមានអត្ថិភាព និងជាក់ លាក់ទេ

ដោយ៖ សេង ស៊ីដារ៉ូ


ប្រសិនបើយើងពិនិត្យមើល ប្រវត្តិសាស្ត្ររបស់កម្ពុជា ជាងហាសិបឆ្នាំកន្លងមកនេះ យើងឃើញថាសិលាចារឹករបស់ខ្មែរ ត្រូវគេស្គាល់ថា មានឫសគល់តាំងពីឆ្នាំ៦០៤ គឺត្រូវជា មួយពាន់បីរយសែសិបបីឆ្នាំមុន ការផ្តល់រដ្ឋធម្មនុញ្ញសម្រាប់រដ្ឋមួយ ដែលព្រះមហាក្សត្រ នរោត្តម សីហនុ ទ្រង់ហៅនៅពេលសព្វថ្ងៃនេះថា ជាព្រះរាជាណាចក្រកម្ពុជាទី១។

ក្នុងរយៈពេលជាងដប់ប្រាំសតវត្សរ៍ ព្រះរាជាណាចក្រខ្មែរ ធ្លាប់ត្រូវបានគ្រប់គ្រងដោយច្បាប់គ្រឹះផ្សេងៗ ដែលពុំដែលត្រូវប្រកាសឲ្យប្រើ ហើយជាញឹកញាប់ពុំដែលចារជាលាយលក្ខណ៍អក្សរឡើយ។

ប៉ុន្តែ លោក ហ្សង់អាំប៊ែរ សង្កត់បញ្ជាក់ឣ៊ីចឹង គឺច្បាប់គ្រឹះទាំងនេះ មិនសូវមានអត្ថិភាពដោយភាពពិតជាក់លាក់ទេ (ភ្នំពេញ, សៀវភៅដែលចុះព្រឹត្តិការណ៍ផ្សេងៗ គ្រប់ឆ្នាំរបស់មហាវិទ្យាល័យច្បាប់ ឆ្នាំ១៩៦១)។ ក៏ប៉ុន្តែ ៥ទសវត្សរ៍ វាល្មមគ្រប់គ្រាន់ហើយ ដើម្បីផ្តោតការពិនិត្យមើលជាទូទៅមួយ ទៅលើអត្ថបទរដ្ឋធម្មនុញ្ញទាំងអស់ និងថ្លឹងថ្លែងព្រមគ្នានូវមហិច្ឆតា ការបន្តធ្វើ និងការលុបចោល ដែលអត្ថបទទាំងនោះ បង្ហាញឲ្យឃើញ  មុននឹងចំណាយពេលវេលា ទៅក្នុងការធ្វើនេះ គេត្រូវតែផ្ទៀងពិនិត្យអត្ថបទរដ្ឋធម្មនុញ្ញ អំពីសារសំខាន់ និងសិក្សានូវយោបល់ដែលប្រជាជនកម្ពុជា មានចំពោះអត្ថបទនៃរដ្ឋធម្មនុញ្ញមួយ។ ដោយទទួលស្គាល់ថា ការសិក្សារដ្ឋធម្មនុញ្ញមួយ មិនប្រើប្រាស់អស់នូវធាតុផ្សំនៃច្បាប់ទាក់ទងនឹងរដ្ឋធម្មនុញ្ញ គេនឹងសុំឲ្យមន្ត្រីទទួលកិច្ចការនេះ ទទួលស្របថាព្រំដែននៃមធ្យោបាយទាក់ទងគ្នាបច្ចុប្បន្ន ហាមមិនឲ្យទៅហួសពីការពិនិត្យមើល ច្បាប់រដ្ឋធម្មនុញ្ញទាំងឡាយ ដោយខ្លួនឯងឡើយ ។

រដ្ឋធម្មនុញ្ញទាំងឡាយនៅកម្ពុជា | Chоuk Khmеrhttрѕ://сhоukhmеr.wоrdрrеѕѕ.соm/.../саmbоdіаn-соnѕtіtutіоnѕ-аmbі...
Trаnѕlаtе thіѕ page
រដ្ឋធម្មនុញ្ញទាំងឡាយនៅកម្ពុជា មហិច្ឆតា ការបន្ត និង ការលុបចោល ...

No comments

Powered by Blogger.