Header Ads

ប្រជាកសិករ ខេត្តកណ្តាល ចូលចិត្តដាំចេកពងមាន់ ជាងគេ ព្រោះវាងាយបានផល និងមានតម្លៃ ខ្ពស់នៅលើទីផ្សារ

ខេត្តកណ្តាលៈ 

ដោយ៖ ស៊ីដាណារៀប 


កសិករយើង និយមដាំចេកពងមាន់ ច្រើនជាងគេក្នុងខេត្តកណ្តាល ព្រោះដោយសារការដាំចេកពងមាន់ ឆាប់ជាងការដាំចេកដទៃទៀត គឺប្រើពេលតិច ទទួលបានផលដូចគ្នា ហើយតម្លៃលើទីផ្សារ ក៍ខ្ពស់ជាងចេកដទៃទៀតដែរ។ 

លោក ឡេង ឡុង ជាកសិករដាំចេកពងមាន់ ស្ថិតនៅក្នុងស្រុកស្អាង ខេត្តកណ្តាល បាននិយាយថាក៍ព្រោះតែការដាំចេកពងមាន់មានរយ:ពេលតែ ៦ទៅ៧ ខែ ប៉ុណ្ណោះបានផលហើយ។ បើយើងដាំចេកណាំវ៉ា ប្រើរយ:ដល់ ១២ខែឯណោះ។ 

ទិន្នផល និងតម្លៃចេកពងមាន់ ខ្ពស់ជាងចេកណាំវ៉ា ដោយក្នុងមួយស្ទងថ្លៃ ៤៥០០០រៀល ចំពោះចេកណាំវ៉ាទាបជាងតម្លៃនេះ។ លោកឡេង ឡុង បានបន្តថា ការដាំចេកពងមាន់ ចាប់ផ្តើមដាំពីខែមករា រហូតដល់ ខែកក្កដា ទទួលបានផលជាបណ្តើរៗ ហើយផ្ទៃដីក្នុង ១ហិកតា អាចដាំបានកូនចេកជាង ៣០០០ដើម ដោយការដាំមានគម្លាតពីគ្នា ១,៨០ម។ 

រហូតមកបច្ចុប្បន្ននេះ ប្រជាកសិករយើង មិនត្រឹមតែដាំចេកពងមាន់ យកផ្លែនោះទេ ពោលគឺ បានពង្រីកការលក់ពូជកូនចេកពងមាន់នេះ នៅលើទីផ្សារ និងផ្សព្វផ្សាយប្រព័ន្ធ Onlіnе ថែមទៀតផង។ ពូជកូនចេកពងមាន់នេះ លក់ចេញក្នុងតម្លៃ ១ដើម ១៥០០រៀល ក្នុងករណីដែលអតិថិជន ត្រូវការទិញច្រើន។ កសិកររូបនេះ បានបន្តទៀតថា នៅក្នុងផ្ទៃដី ១ហិកតា ក្នុងការដាំចេកពងមាន់នេះ ត្រូវការចំណាយទុន ប្រមាណជាង ១២លាន រៀល៕ 

No comments

Powered by Blogger.