Header Ads

សិប្បកម្ម ចម្លាក់ពីថ្មកែវ ពោធិ៍សាត់ កំពុងមានអតិថិជនគាំទ្រច្រើន និងជាអត្តសញ្ញាណ ឬរតន:សម្បត្តិថ្មកែវ ដ៍សំបើម ប្រចាំខេត្តនេះ

ខេត្តពោធិ៍សាត់ៈ

ដោយ៖ ហុង ចំណាប់


ប្រភពថ្មកែវពោធិ៍សាត់ គឺចេញមកពីភ្នំក្រវ៉ាញ់ ដែលមានចម្ងាយផ្លូវ ២៧គីឡូម៉ែត្រ ចេញពីទីរួមខេត្តពោធិ៍សាត់ ហើយសូម្បីតែនិមិ្មតសញ្ញា ប្រចាំខេត្តក៍យករូបផ្តិលថ្មកែវ ជាអត្តសញ្ញាណមួយបង្ហាញថា ទឹកដីខេត្តនេះ សំបូរទៅដោយរតន:សម្បត្តិថ្មកែវ ដ៍សំបើមណាស់ដែល។

សិប្បកម្ម ចម្លាក់ពីថ្មកែវនេះ ជាមុខរបរធ្វើដោយដៃ ស្ថិតក្នុងខេត្តពោធិ៍សាត់ ឥឡូវកំពុងមានការវិវឌ្ឍន៍ជឿនលឿនជាលំដាប់ ដោយសារតែការផលិតកែច្នៃទាន់ពេសលវេលា ទៅនឹងតម្រូវការទីផ្សារ។

សិប្បកម្មចម្លាក់នេះ កាលពីមុនប្រើការឆ្លាក់លើថ្មកែវ ហើយឥលូវប្តូរបច្ចេកទេស មកខាត់ចេញជារូបរាងតែម្តង មានភាពរហ័សជាងការឆ្លាក់ ធ្វើឲ្យអ្នកប្រើប្រាស់មិនខកបំណងឡើយ។

ម្ចាស់ហាងចម្លាក់ពីថ្មកែវ ពោធិ៍សាត់ បានឲ្យដឹងថា ប្រភេទថ្មកែវមានបីប្រភេទគឺ មានពណ៌ក្រហម ខៀវ និងស ក្នុងនោះមានតែពណ៌ខៀវ និងក្រហម បានថ្លៃជាងគេ និងចូលចិត្តជាងគេ។

កញ្ញាស្រី ណាត់ សំណាង បាននិយាយថា មកដល់ពេលនេះ អ្នកដែលនិយមរូបថ្មខាត់ច្រើន ហើយជាបច្ចេកទេសថ្មី ដោយគ្រាន់តែឈូស ឬដាប់កន្លែងពកធំៗ ជាការស្រេច។ ការខាត់រូបថ្មកែវ វាអា ស្រ័យ ទៅតាមរូប ដែលចង់បានមានភាពរហ័សជាងការឆ្លាក់ដោយដៃ។ កញ្ញាស្រី សំណាង បានបន្តថា រូបចម្លាក់ទំហំ ៨ ហ៊ុន គុណ ៨ហ៊ុន មានតម្លៃចាប់ពី ៥០ ទៅ៦០ ដុល្លារ ភាគីច្រើនរូបព្រះ ហើយអ្នកកម្ម៉ង់ច្រើនមកពីភ្នំពេញ ដោយក្នុងមួយថ្ងៃអាចលក់បានពី ២០រូប ទៅ ៣០រូប ហើយភ្ញៀវទេសចរណ៍ចិន និយមចូលចិត្តចម្លាក់ថ្មកែវពណ៌ក្រហមភាគីច្រើន។

ចម្លាក់ថ្មកែវពោធិ៍សាត់ ជាថ្មត្រជាក់ត្រជុំដោយសារភ្ញៀវ និយមយកប្រើប្រាស់នោះ ព្រោះយល់ឃើញថា ថ្មកែវដាក់ក្នុងផ្ទះរកស៊ីចំរុងចំរើន៕

No comments

Powered by Blogger.