Header Ads

អ្នកស្រី ង៉ែត សុផា ជាអ្នកឈ្នះរង្វាន់ធំដំបូងគេបង្អស់ ពីឆ្នោតមហាលាភឡូតូ ចំនួន ៦២៨ លានរៀល (ប្រហែល ១៥ ៧០០០ដុល្លារ)

ភ្នំពេញៈ

ដោយ៖ ញ៉ែម សុវត្ថារ៉ូ


ក្រុមហ៊ុនឆ្នោតមហាលាភ ទើបនឹងបង្កើតថ្មី នៅកម្ពុជា ឥឡូវនេះមានអ្នកឈ្នះរង្វាន់ធំ Jackpot ដំបូងគេបង្អស់។

ហើយអ្នកឈ្នះរង្វាន់ធំ Jасkроt នេះ ជាអ្នករស់នៅសង្កាត់ដង្កោរ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨  ខែវិច្ឆិកា ឆ្នាំ២០១៧។

អ្នកស្រី ង៉ែត សុផា អាយុ ២៩ឆ្នាំ ជាអ្នកឈ្នះរង្វាន់ធំដំបូងគេបង្អស់ ពីមហាលាភឡូតូ ចំនួន ៦២៨ លានរៀល (ប្រហែល ១៥ ៧០០០ដុល្លារ) បានចែករំលែកបទពិសោធផ្ទាល់របស់គាត់ក្នុងសន្និសិទសារព័ត៌មានពិសេសមួយនៅថ្ងៃអង្គារនេះ។

លោក ផូង វ៉ាន់ហាច ប្រធានផ្នែកប្រតិបត្ដិរបស់ក្រុមហ៊ុនមហាលាភ ឡូតូ បានថ្លែងថា ការយល់សប្ដិរបស់អតិថិជនមានសំណាងខាងលើ បានក្លាយជាភាពរីករាយសាទរ ពេលយើងធ្វើការផ្សាយផ្ទាល់ការចាប់ឆ្នោត ហើយរកឃើញថា មានអតិថិជនឈ្នះរង្វាន់ធំ Jackpot ។ មហាលាភត្រូវបានបង្កើតឡើង ដើម្បីក្លាយជាឆ្នោតដែលមានភាពជឿជាក់បំផុត របស់ប្រជាជនកម្ពុជា ហើយយើងសង្ឃឹមថា យើងនឹងចូលរួម ចំណែកលើកកំពស់ជីវភាពផ្ទាល់ខ្លួន ក៏ដូចជាក្រុមគ្រួសារកម្ពុជាទាំងមូល។ ក្រោយដំណើរការអស់រយៈពេល ៦ខែមក យើងបានស្វែងរកឃើញអតិថិជនឈ្នះរង្វាន់ធំទីមួយ ដែលគ្រោងនឹងយករង្វាន់របស់គាត់មកពង្រីកមុខរបរ និងកែប្រែអនាគតរបស់គាត់ ឲ្យកាន់តែប្រសើរឡើង។

លោក វ៉ាន់ហាច បានបន្ដថា ក្រោយពីការផ្សាយផ្ទាល់ការចាប់ឆ្នោត កាលពីថ្ងៃ ព្រហស្បត្ដិ៍ ទី២៣ វិច្ឆិកា កន្លងទៅនេះ យើងបានធ្វើការទាក់ទងភ្លាមៗ ទៅកាន់ភ្នាក់ងារលក់ ហើយគាត់បានបន្ដទូរស័ព្ទទៅកាន់អតិថិជន មហាលាភ ដើម្បីជូនដំណឹងថា អតិថិជនពិតជាបានឈ្នះរង្វាន់ធំ Jасkроtមែន។

ដំបូងឡើយ គាត់មិនជឿថាគាត់ឈ្នះរង្វាន់ធំនោះទេ គាត់ផ្ទៀងផ្ទាត់លទ្ធផលឆ្នោតម្ដងហើយ ម្ដងទៀតទើបជឿថាគាត់ឈ្នះ។ គាត់សប្បាយចិត្ដរហូតដល់ញ៉ាំមិនបាន ហើយគេងមិនលក់ពេញមួយយប់។ គាត់ពិតជាសប្បាយចិត្ដខ្លាំងមែនទែន។

អ្នកស្រី សុផា បានរៀបរាប់ថា “ខ្ញុំមិនដែលចង់ថា លេងឆ្នោតមហាលាភឡូតូទេ ហើយតាមពិតទៅខ្ញុំ ក៏មិន ដែលគិតថាចង់ផ្សងសំណាងអីដែរ។ ខ្ញុំតែងតែជឿថា បើយើងប្រឹងធ្វើការកាន់តែច្រើន នោះយើងនឹងទទួលបានផលកាន់តែច្រើនដែរ។ តែនៅយប់ថ្ងៃពុធ ទី២២ ខែវិច្ឆិកា ពេលគេងលក់ខ្ញុំយល់សប្ដិឃើញរឿងពិសេសមួយ ខ្ញុំយល់សប្ដិឃើញតៃកុងឡានតាក់ស៊ីម្នាក់ ឲ្យនាមប័ណ្ឌមកខ្ញុំ។ ខ្ញុំភ្លេចរបស់នៅលើឡាននោះ ដូច្នេះខ្ញុំក៏ទូរស័ព្ទទៅគាត់។ ពេលភ្ញាក់ឡើងខ្ញុំចាំលេខទូរស័ព្ទទាំងអស់ ហើយក៏កត់លេខនោះទុក”។

អ្នកស្រី សុផា បានយកលេខទូរស័ព្ទនោះមកចាក់ឆ្នោតមហាលាភ ហើយបង្វិលចុះឡើងបានជាលេខ ៤ ខ្សែ ហើយមានមួយខ្សែត្រូវនឹងលេខរង្វាន់ធំ Jасkроt។

ដើម្បីជាការអបអរសាទរសម្រាប់ការឈ្នះនេះ អ្នកស្រី សុផា បានរៀបចំពិធីជប់លៀងតូចមួយជាមួយនឹងក្រុមការងារ មហាលាភឡូតូ។

“អរគុណមហាលាភ ឡូតូ ដែលជួយឲ្យខ្ញុំអាចឈានដល់ការបើកអាជីវកម្ម ក្នុងក្ដីស្រម៉ៃរបស់ខ្ញុំ! អរគុណមហាលាភ!”សូមបញ្ជាក់ថា៖ មហាលាភ ជាក្រុមហ៊ុនឆ្នោត ដែលទទួលបានការវិនិយោគក្នុងស្រុក ១០០% មានប្រតិបត្ដិការទូលទាំងប្រទេសកម្ពុជា និងធ្វើការផ្សាយផ្ទាល់រាល់ថ្ងៃចាប់ពីម៉ោង ៤:៤៥ ល្ងាច ជារៀងរាល់ថ្ងៃនៅលើទូរទស្សន៍CTN។ មហាលាភ ជាឆ្នោតសុក្រឹតតែមួយគត់នៅកម្ពុជា ដោយមានការ ផ្សាយផ្ទាល់ការចាប់ឆ្នោតលើកញ្ចក់ទូរទស្សន៍។

មហាលាភមានឆ្នោតប្រភេទផ្សេងៗ តម្រូវតាមចំណូលចិត្ដរបស់អតិថិជន ឆ្នោតមហាលាភមានលក់នៅគ្រប់ភ្នាក់ងារវីង និងភ្នាក់ងារមហាលាភ៕

No comments

Powered by Blogger.