Header Ads

ប្រវត្ត របស់រដ្ឋធម្មនុញ្ញ ប្រទេសកម្ពុជា

ដោយ៖ សេង ស៊ីដារ៉ូ


រដ្ឋធម្មនុញ្ញ កម្ពុជា ប្រើក្នុងពេលសព្វថ្ងៃនេះ មានវ័យចំណាស់៥០ឆ្នាំ មកហើយ ។ សេចក្ដីព្រាងលើកដំបូងនៃរដ្ឋធម្មនុញ្ញទំនើប ត្រូវបានតាក់តែងដោយគណៈកម្មការបារាំង និងខ្មែរមួយក្រុម បន្ទាប់មកត្រូវបានសម្រួល និងអនុម័ត ដោយព្រះមហាក្សត្រ នរោត្តម សីហនុ។

តាមព្រះរាជប្រកាសមួយចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ១៩៤៦ នូវព្រះរាជបំណងពិគ្រោះយោបល់ពីបញ្ហានេះជាមួយនឹងសភាមួយដែលប្រជារាស្ត្របោះឆ្នោតជ្រើសតាំង មុននឹងសម្រេចយកជាស្ថាពរ ។ សភានេះកើតចេញពីការបោះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យពិតប្រាកដ ជាលើកដំបូងនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩៤៦ ដែលមិនធ្លាប់រៀបចំចាត់ចែង ឲ្យមានដំណើរការឡើងទាល់តែសោះ នៅក្នុងប្រទេសនេះ។

អ្នកនិពន្ធសរសេរយ៉ាងច្រើនថា ការបោះឆ្នោតដែលរៀបចំដោយអង្គការសហប្រជាជាតិនៅឆ្នាំ១៩៩៣ គឺជាការបោះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យជាលើកដំបូង ដែលមិនដែលចាត់ចែងរៀបចំទាល់តែសោះនៅប្រទេសកម្ពុជា។ រឿងនេះមិនសូវពិតទេ ព្រោះការបោះឆ្នោតនៅឆ្នាំ១៩៤៦, ១៩៤៧ និង ១៩៥១ យ៉ាងហោចណាស់ក៏មានលក្ខណៈសេរី និងយុត្តិធម៌ ដូចការបោះឆ្នោតដែលរៀបចំដោយអង្គការសហប្រជាជាតិដែរ ហើយមិនសូវមានលក្ខណៈគួរឲ្យកត់សម្គាល់ដោយការសម្លុតបំភ័យ និងហិង្សានយោបាយដូចការបោះឆ្នោតឆ្នាំ១៩៩៣ឡើយ ដែលការបោះឆ្នោតនេះមានរបៀបដូចគ្នានឹងការបោះឆ្នោតនៅឆ្នាំ១៩៥៥យ៉ាងច្រើន។ ការបោះឆ្នោតនេះ បានផ្តល់ជ័យជម្នះ ដល់គណបក្សប្រជាធិបតេយ្យ ដែលមានភាពច្រើនលើសលប់ ដោយបានបដិសេធតួនាទីសម្រាប់ឲ្យយោបល់ ដែលព្រះមហាក្សត្រមានព្រះរាជបំណងកំណត់ព្រំដែនដល់សភាថ្មី។ ដូចសភានៃរដ្ឋទូទៅនៅឆ្នាំ១៧៨៩ដែរ សភាថ្មីនេះ បានប្រកាសខ្លួនឯងជាសភាធម្មនុញ្ញ ដោយបដិសេធមិនជជែកពិភាក្សាអំពីរដ្ឋធម្មនុញ្ញ ដែលដាក់ថ្វាយសុំព្រះរាជយោបល់អនុញ្ញាតពីព្រះអង្គឡើយ។

ដូចដែលលោក ឡាហ្សេ កត់សម្គាល់ពីរឿងនេះថា តាមការពិត ពួកអ្នកដែលប្រជាជនជ្រើសតាំងមានបំណងធ្វើអ្វីមួយក្នុងឋានៈជាអ្នកតំណាងរាស្ត្រនៃសភាបញ្ញត្តិច្បាប់ពិតៗ។ ដោយបំណងល្អ និងការសម្រុះសម្រួលដែលសភាធម្មនុញ្ញនឹងយល់ព្រម ក្នុងបំណងបញ្ចៀសជម្លោះជាមួយព្រះមហាក្សត្រ ទើបរដ្ឋធម្មនុញ្ញ ចាប់កំណើតនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ១៩៤៧ ។ នេះជាការចាក់គ្រឹះពិតប្រាកដនៃរដ្ឋធម្មនុញ្ញ ដែលមានក្នុងពេលសព្វថ្ងៃនៅប្រទេសកម្ពុជា។

រដ្ឋធម្មនុញ្ញទាំងឡាយនៅកម្ពុជាChoukKhmerhttps://choukhmer.wordpress.com/.../Cambodian-constitutions-ambi...
Translate thіѕ раgе រដ្ឋធម្មនុញ្ញទាំងឡាយនៅកម្ពុជា មហិច្ឆតា ការបន្ត និង ការលុបចោល ...

No comments

Powered by Blogger.