Header Ads

ឥឡូវនេះ ប្រជាកសិករ មានការចូលចិត្តដាំ​ គ្រាប់ពូជស្វាយចន្ទីថ្មី ព្រោះវាទទួលបានទិន្នផលច្រើន​និងកំពុង​ពង្រីក​​ទីផ្សារ ដល់ខេត្តឆ្ងាយៗ

ខេត្តកំពង់ចាមៈ

ដោយ៖ ឌឹម គឹមហាក់




គ្រាប់ពូជ្រស្វាយចន្ទីថ្មី ដែលហៅថា M23 និងH09 របស់ខ្មែរយើង បានធ្វើឲ្យកសិករ ពេញនិយមដាំច្រើន រយៈ​ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និងធ្វើឲ្យកសិដ្ឋានមួយចំនួនពង្រីកការបណ្តុះកូនពូជ ស្វាយចន្ទី​សម្រាប់​លក់​ចែក​ចាយបន្តទៀត
         
អ្នកនាង ឡឹង សុគន្ធា ម្ចាស់កសិដ្ឋានបណ្តុះកូនស្វាយចន្ទី និងពូជស្វាយកែវរមៀត ក្នុងភូមិ តាអុង ស្រុកចំការលើ ខេត្តកំពង់ចាម បានឲ្យដឹងថា ពូជស្វាយចន្ទីនេះ ត្រូវប្រើរយៈពេលបណ្តុះចាប់ពី ៣ខែ ដល់ ៥ខែ ទើបអាចយក​មក​ដាំ​បាន ហើយក្នុងឆ្នាំ២០១៧នេះ អាចលក់កូនស្វាយចន្ទីចេញ បានជាង ២០០០០ដើម ដោយលក់ ក្នុង​១ដើមថ្លៃ ​២០០០រៀល ហើយបរិមាណនៃការលក់ចេញ ក្នុងឆ្នាំ២០១៦ មានបរិមាណខ្ពស់រហូតដល់ ៥០០០០ ដើម។


 អ្នកនាង គន្ធា បានបន្តថា កសិករយើងដែល មកទិញពូជស្វាយចន្ទីថ្មីនេះ ក្នុងកសិដ្ឋានគឺមកពី ខេត្តព្រះវិហារ ឧត្តរមានជ័យ ស្ទឹងត្រែង រហូតដល់ មណ្ឌលគិរី ក៏មានដែរ។ ពូជគ្រាប់ស្វាយចន្ទីថ្មីនេះ អាចទទួលបានផល​ឆាបរហ័យ ជាងពូជស្វាយចន្ទីចាស់ ហើយបានទិន្នផលខ្ពស់ផងដែរ ហេតុដូច្នេះហើយពូជថ្មីនេះ បានផ្សព្វផ្សាយ​ដល់​ការដាំដុះច្រើនពាសពេញផ្ទៃប្រទេស។ នៅក្នុងកសិដ្ឋានបណ្តុះពូជស្វាយចន្ទីថ្មីនេះ បានពង្រីកទីផ្សារក្នុងការ លក់ចេញមានការកើនឡើងរហូតដល់ ៨០០០០ដើម ដែលចំណាយទុនមិនក្រោមពី ១០០០០ដុល្លារ នោះ​ឡើយ


No comments

Powered by Blogger.