Header Ads

ពាក្យបណ្តាំចុងក្រោយរបស់ លោក Stеvе Jоbѕ ម្ចាស់Aррlе ទូរសព្ទ័ Iрhоnе ទ្រព្យសម្បត្តិ ប្រែជា ខ្សោះ អស់ន័យ នៅចំពោះមុខសេចក្តី មរណៈ


ដោយ៖ សេង ស៊ីដារ៉ូ


 "ពាក្យចុងក្រោយរបស់ Stеvе Jobs" ម្ចាស់Apple ទូរសព្ទ័ Iрhоnе ដែលបានស្លាប់ដោយជំងឺមហារីកសួត នៅអាយុ៥៦ឆ្នាំ ក្នុងនាមជាមហាសេដ្ធី។

"ខ្ញុំបានឈានមកដល់ចំណុចកំពូល នៃភាពជោគជ័យក្នុងពិភពជំនួញ។ នៅក្នុងក្រសែភ្នែកអ្នកដទៃ ជីវិតរបស់ខ្ញុំជាគំរូមួយនៃភាពជោគជ័យ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រៅពីជីវិតការងារ ខ្ញុំមានសេចក្តីសុខតិចតួចណាស់ នៅក្នុងជីវិត។ ហើយនៅទីបញ្ចប់ ទ្រព្យសម្បត្តិ គឺគ្រាន់តែជាការពិតមួយនៃជីវិត ដែលខ្ញុំបានកំណត់ទុករហូតមក។

ក្នុងខណៈពេលនេះ ខ្ញុំកំពុងទម្រេតខ្លួននៅលើគ្រែអ្នកជម្ងឺ ហើយរំលឹកពីជីវិតរបស់ខ្ញុំ ទាំងមូលឡើងវិញ។ ខ្ញុំភ្ញាក់រឮកថា រាល់ភាពទទួលស្គាល់ពីអ្នកដ៏ទៃ និងទ្រព្យសម្បត្តិទាំងអស់ ដែលខ្ញុំតែងមានមោទនភាព ខ្លាំង បំផុតកន្លងមក បានសាបរលាបបន្តិចម្តងៗ ហើយប្រែជាខ្សោះអស់ន័យ នៅចំពោះមុខសេចក្តី មរណៈ ដែលកំពុងតែកើតមានឡើងខាងមុខនេះ។

នៅក្នុងស្បៃអន្ធការដ៏ខ្មៅងងឹត ភ្នែកទាំងគូរបស់ខ្ញុំសម្លឹងមើល ទៅកាន់ភ្លើងពណ៌បៃតង ពីជ្រុងម្ខាង នៃម៉ាស៊ីនទ្រាំទ្រជីវិត ហើយឮស្នូររហ៊ឹមៗ នៃរលកសំឡេងមេកានិច។ ខ្ញុំមានអារម្មណ៍ថា ដង្ហើមនៃយមរាជកាន់តែខិតមកជិតដល់ហើយ ... ឥឡូវនេះទើបខ្ញុំដឹងថា នៅពេលដែលយើងរកបានទ្រព្យសម្បត្ដិសមល្មមនឹងបន្តជីវិតរស់នៅហើយនោះ យើងគួរតែបន្តស្វះស្វែងរករបស់ផ្សេងទៀត ដែលមិនទាក់ទងទៅនឹងភោគសម្បត្ដិទាំងនោះ ... គួរតែជាអ្វីមួយដែលសំខាន់ជាងហ្នឹង... ប្រហែលជាទំនាក់ទំនងស្នេហា, សិល្បៈ, ឬមួយជាក្តីសុបិន្តដែលយើងមានពីវ័យក្មេងមក ... ការប្រមាញ់រកទ្រព្យសម្បត្តិមិនចេះឆ្អែតឆ្អន់ គឺមានតែអូសទាញមនុស្សឲ្យធ្លាក់ខ្លួន ចូលទៅក្នុងភាពអន្តរាយទ្រុឌទ្រោម នៃសុខភាពដូចជាខ្ញុំប៉ុណ្ណោះឯង។

ព្រះជាម្ចាស់បានប្រទាន ឲ្យយើងនូវសតិសម្បជញ្ញៈ ដើម្បីឱ្យយើងមានសេចក្ដីស្រឡាញ់ នៅក្នុងបេះដូងរបស់មនុស្សរាល់គ្នា មិនមែនជាការបំភ័ន្ត ដែលបង្ករឡើងដោយទ្រព្យសម្បត្តិនោះទេ។ ទ្រព្យសម្បត្តិ ដែលខ្ញុំមានទាំងប៉ុន្មានក្នុងជីវិត ខ្ញុំមិនអាចនាំយកជាប់ខ្លួនរហូតទេ។ អ្វីដែលខ្ញុំអាចយកទៅ ជាមួយ បានគឺមានតែអនុស្សាវរីយ៍ ឬការចងចាំដែលបានមកឱ្យ ដោយសេចក្ដីស្រឡាញ់ប៉ុណ្ណោះ។ នោះហើយគឺជាទ្រព្យសម្បត្ដិដ៏ពិតប្រាកដដែលនឹងនៅជាមួយអ្នក, អមដំណើរអ្នក, ហើយឱ្យកម្លាំងដល់អ្នក និងជាពន្លឺបំភ្លឺអ្នកឲ្យបន្តដំណើរទៅមុខទៀត។

សេចក្ដីស្រឡាញ់អាចធ្វើដំណើរបានរាប់ពាន់យោជន៍។ ជីវិតគ្មានដែនកំណត់នោះទេ។ ចូរទៅកន្លែងដែលអ្នកចង់ទៅ។ ឡើងឲ្យដល់កម្ពស់ដែលអ្នកចង់ឈានទៅដល់។ អ្វីទាំងអស់គឺស្ថិតនៅក្នុងបេះដូង និងកណ្តាប់ដៃរបស់អ្នកហើយ។ (នៅមានតលេខក្រោយ)

ដកស្រង់ចេញពី facebook របស់លោក Pеn vаnо httрѕ://www.fасеbооk.соm/реn.vаnо

No comments

Powered by Blogger.