Header Ads

រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ប្រកាសលោក ជិន រដ្ឋា ឲ្យចូលកាន់តំណែងប្រធានមន្ទីរ អភិវឌ្ឍន៍ជនបទ ខេត្តកំពង់ឆ្នាំង



ខេត្តកំពង់ឆ្នាំងៈ

ដោយ៖ ហុង ចំណាប់


រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាស លោក ជិន រដ្ឋា ឲ្យចូលកាន់តំណែងជាប្រធាន មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ឆ្នាំង ជំនួសលោក លាង សេង រសៀលថ្ងៃទី ១៨ ខែ តុលា ឆ្នាំ២០១៧។

លោក លាង សេង អតីតប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ឆ្នាំង និងបុគ្គលិក នៃក្រសួងអភិវឌ្ឍន៍ ជនបទ បានអានប្រកាសរបស់ក្រសួងអភិវឌ្ឍន៍ជនបទលេខ  ២០១/១៧ ក.អ.ជ.ប្រ.ក ចុះថ្ងៃទី០៧ ខែ កញ្ញា ឆ្នាំ២០១៧ បានផ្តល់ភារកិច្ចលោក ជិន រដ្ឋា មន្រ្ដីក្របខ័ណ្ឌ ក.២.៤ ពីអនុប្រធាននាយកដ្ឋាន អភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ ទៅជាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ឆ្នាំង ជំនួសលោក លាង សេង ដែលត្រូវទទួលភារកិច្ចថ្មី។

លោក ជិន រដ្ឋា បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ និងលោកអភិបាលខេត្ត ដែលបានផ្ដល់នូវសេចក្ដីទុកចិត្តតែងតាំងរូបលោក ជាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងបានប្ដេជ្ញាចិត្តថា នឹងខិតខំឲ្យអស់ពីកម្លាំងកាយចិត្ត បន្តសហការជាមួយក្រសួង មន្ទីរជុំវិញខេត្ត អង្គភាពពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអង្គការដៃគូរអភិវឌ្ឍន៍នានា ដើម្បីជម្រុញការងារអភិវឌ្ឍន៍ជនបទ ស្របតាមគោល នយោបាយរបស់រាជរដ្ឋាភិបាល។

លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ឆ្នាំង ដែលកន្លងមកបានហការគ្នាល្អជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្រ្ដីមន្ទីរពាក់ព័ន្ធជុំវិញខេត្ត និងអង្គការដៃគូអភិវឌ្ឃន៍នានាធ្វើឲ្យទឹកដី នៃខេត្តកំពង់ឆ្នាំង មានការរីកចម្រើនគួរឲ្យកត់សម្គាល់។ លោក បានលើកឡើងអំពីយុទ្ធសាស្រ្ដសំខាន់ៗ របស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ ក្នុងនោះក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានរួមចំណែក កសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ ដោយមានការកែលម្អផ្លូវនៅតំបន់ជនបទ ជាបណ្ដើរៗ ពីផ្លូវក្រាលក្រួសក្រហម ឲ្យទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST និងផ្លូវបេតុងតាមរយៈការប្រើប្រាស់ថវិកាជាតិ និងហិរញ្ញប្បទានសហប្រតិបត្តិការ។ និងការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ នៅខេត្តកំពង់ឆ្នាំង ក៏ត្រូវបានយកចិត្តទុកដាក់ផងដែរ តាមរយៈនៃការខួងអណ្ដូង និងការជីកស្រះ។

No comments

Powered by Blogger.