Header Ads

បើប្រទេសមួយ មានការអនុវត្តន៍ច្បាប់ គ្មានប្រសិទ្ធិភាព តើព្រជាពលរដ្ឋជួបវិបត្តិអ្វីខ្លះ?

ដោយ ៖ សេងស៊ីដារ៉ូ


នៅពេលដែលប្រទេសមួយ មានការអនុវត្តន៍ច្បាប់គ្មានប្រសិទ្ធិភាព ប្រទេសមួយនោះ តែងបង្កើតបានតែភាពអនាធិបតេយ្យ ឥតសណ្នាប់ធ្នាប់ពាសពេញប្រទេស កើតមានបញ្ហារាប់មិនអស់ដូចជា ជនអន្តោប្រវេសន៍ខុសច្បាប់ ការរំលោភយកដីធ្លី ការបំពុលបរិស្ថាន ការបំផ្លិចបំផ្លាញព្រៃឈើ ការរំលោភបំពានសិទ្ធិមនុស្ស សង្គមអយុត្តិធម៌ អសីលធម៌ អាត្មានិយម អំពើពុករលួយ បញ្ហាសេដ្ឋកិច្ច ភាពគ្មានការងារធ្វើ ប្រេងសាំង ទំនិញឡើងថ្លៃ គ្មានការប្រកួតប្រជែងគុណភាពផលិតផល បញ្ហានយោបាយ និងបញ្ហាសាសនា ជាដើម។

ដោយឡែកច្បាប់សម្រាប់ពួកអ្នកធំ អ្នកកាន់អំណាច មានតម្លៃត្រឹមតែសីលធម៌ប៉ុណ្ណោះ រឿងគេមិនធ្វើ ឬ មិនគោរព វាអាស្រ័យទៅលើឆន្ទៈរបស់គេ។ អំណាចប្រមូលផ្តុំ អ្នកដឹកនាំអាចលូកដៃចូលគ្រប់ស្ថាប័ន ទាំងអស់ ទោះជាតុលាការ និងអំណាចនិតិបញ្ញត្តិ ក៍គេអាចធ្វើបានដែរ។

អ្នកដែលរស់ស្រួលនៅក្នុងសង្គម អំណាចប្រមូលផ្តុំមានតែ អ្នកមានអំណាច មានលុយ បក្ខពួក ខ្សែខ្នង ប៉ុណ្ណោះ។ ជាលទ្ធផល អ្នកដែលរងគ្រោះ រងទុក្ខវេទនានោះគឺ គ្មានអ្នកណាក្រៅពី ប្រជាពលរដ្ឋ ដែលជាអ្នកខ្សោយ គ្មានលុយ គ្មានអំណាច គ្មានខ្សែ ពួកគេ។ ជាពិសេសនោះ គឺអំណាចទាំងអស់ ក្នុងការចាត់ចែងកិច្ចការប្រទេសនោះ គឺស្ថិតទៅលើកណ្តាប់ដៃរបស់បុគ្គលតែម្នាក់ ឬបុគ្គលតែមួយក្រុមតូច។ ហើយរដ្ឋ ដែលដឹកនាំដោយប្រមូលផ្តុំអំណាច ទៅលើមនុស្សតែម្នាក់ ឬមនុស្សមួយក្រុមតូចនោះ មានសភាពលក្ខណៈបែបបក្ខពួកនិយម គ្រួសារនិយម ពោលគឺ បុគ្គលម្នាក់ ឬមួយក្រុម ជាអ្នកសម្រេចកិច្ចការគ្រប់ ជាន់ថ្នាក់របស់ប្រទេសជាតិ។

រាល់កាសម្រេច ត្រូវធ្វើទៅតាមការចង់បានរបស់ថ្នាក់លើ និងបម្រើផលប្រយោជន៍ ថ្នាក់លើទាំងអស់ ចំពោះការអនុវត្តន៍ការងារវិញ គ្មានប្រសិទ្ធិភាព ដោយសារ មន្រ្តីរាជការនៅថ្នាក់ក្រោមជាតិ រុញការទទួល ខុសត្រូវ ទៅឲ្យមន្រ្តីនៅថ្នាក់លើជាបន្តបន្ទាប់ ពោលគឺ ឃុំ រុញទៅស្រុក ស្រុក រុញទៅខេត្ត និងខេត្តរុញ ទៅថា្នក់ជាតិ ដើម្បីបង្ហាញប្រជាពលរដ្ឋថា ខ្លួនមិនមែនជាអ្នកមានកំហុសនោះទេ។ ការអនុវត្តន៍ទម្រង់ នៃការដឹកនាំរដ្ឋមួយដែលប្រមូលផ្តុំអំណាច វាងាយណាស់ឈានទៅរករបបផ្តាច់ការ ហើយប្រឈមនឹងគ្រោះ ថ្នាក់ធ្ងន់ធ្ងរបំផុត ដែលអាចនឹង បាត់បង់ទឹកដី ឬធ្វើឲ្យខ្ទេចខ្ទីជាតិ ដោយមិនចាំបាច់មានបរទេសណាមកឈ្លានពាននោះទេ។ បើជនជាតិសាសន៍ នៃប្រទេសណាមួយ ដែលមិនសូវខ្វាយខ្វល់គិតគូររឿងនយោបាយ មិនសូវចូលចិត្តស្តាប់ មិនសូវចូលចិត្តអាន មិនសូវចូលចិត្តសង្តេត មិនសូវចូលចិត្តតាមដាន មិនសូវ ចូលចិត្តចូលរួមគិតគូរ និងធ្វើអំពើល្អ ហើយគិតតែពីជឿ គិតតែផលប្រយោជន៍ផ្ទាល់ខ្លួន មានភាពអសកម្ម ភាពអាត្មានិយម ការរស់នៅសំងំនៅស្ងៀមយកតែរួចខ្លួន គឺជាជោគជ័យដ៍មហាសាលរបស់មនុស្សអាក្រក់ និងជាឪកាសដ៍ល្អ នៃការឈ្លានពានរបស់បរទេសជិតខាង។

ស្របគ្នានឹងទស្សនៈមួយលើកឡើងថា ប្រទេសជាតិមួយអាចនឹងរលាយបាន បើជនជាតិ នៃប្រទេសនោះមិននាំគ្នាខ្វាយខ្វល់គិតគូររឿងនយោបាយ។ ម៉្លោះហើយពលរដ្ឋម្នាក់ៗ ត្រូវតែចូលរួមក្នុងសកម្មភាពនយោបាយ៕

ឯកសារដកស្រងបន្ថែម ចេញពី៖ នយោបាយ - វិគីភីឌា https://km.wikipedia.org/wiki/នយោបាយ Trаnѕlаtе thіѕ pageនយោបាយ "ការប្រជែង ដើម្បី បានដឹកនាំប្រទេសជាតិ" គឺមកពីពាក្យរបស់ក្រិចដែលគេហៅថា Pоlіtіkоѕ ...២ ... • ‎៣ ...You've visited thіѕ раgе 2 tіmеѕ. Lаѕt visit: 12/31/16

No comments

Powered by Blogger.