Header Ads

តើគ្រែអ្វីដែលជាគ្រែដ៏មានតម្លៃថ្លៃបំផុតនៅក្នុងពិភពលោក?


 ដោយ៖ សេង ស៊ីដារ៉ូ


តាមទ្រឹស្តី របស់លោក Stеvе Jоbѕ"ម្ចាស់Aррlе ទូរសព្ទ័Iрhоnе មុននឹងលោកចាកលោកនេះទៅ លោកបានចោទជាសំនួរ ថា តើគ្រែអ្វីដែលជាគ្រែដ៏មានតម្លៃថ្លៃបំផុតនៅក្នុងពិភពលោក?

ហើយគ្រានោះ រូបលោកបានលើកឡើងថា នោះគឺជា “គ្រែអ្នកជម្ងឺ” អ្នកអាចជួលនរណាម្នាក់ឲ្យបើករថយន្តឲ្យអ្នក, ឱ្យរកប្រាក់សម្រាប់អ្នក, ប៉ុន្តែអ្នកមិនអាចជួលនរណាម្នាក់ឲ្យមកឈឺជំនួសអ្នកទេ។

ទ្រព្យសម្បត្ដិ ដែលបាត់បង់ទៅហើយអាចរកមកវិញបាន។ ប៉ុន្តែមានរបស់ម្យ៉ាងក្នុងលោកយើងនេះ ដែលយើងគ្មានថ្ងៃរកវាមកវិញបានទេ នៅពេលដែលវាបាត់បង់ “ ជីវិត” ។ នោះគឺនៅពេលដែល មនុស្សម្នាក់ចូលទៅក្នុងបន្ទប់វះកាត់ គេនឹងភ្ញាក់ខ្លួនថា នៅមានសៀវភៅមួយក្បាល ដែលគេ មិនទាន់បានអានចប់- នោះគឺជា "សៀវភៅនៃជិវិតដ៏ មានសុខភាពល្អ"។ (សៀវភៅនិយាយអំពីវិធីថែទាំសុខភាព ការពារ និងព្យាបាល ដោយអាហារបំប៉ន ឬដោយនូត្រាសឺធីខល ឬដោយជីណូសឺធីខល។

មិនថាឈុតឆាកមួយណា នៃជីវិត ដែលយើងកំពុងតែស្ថិតនៅឥឡូវនេះទេ, ជាមួយនឹងពេលវេលា យើងនឹងប្រឈមមុខនូវថ្ងៃមួយ ដែលវាំងននជីវិតរបស់យើងបិទធ្លាក់ចុះមកក្រោម ជាមិនខាន។

ដូច្នេះចូរសាងកំណប់ស្នេហ៍ក្រុមគ្រួសារអ្នក, ស្នេហាដ៏បរិសុទ្ធសម្រាប់ដៃគូរជីវិតរបស់អ្នក, និងសេចក្ដីស្រឡាញ់ចំពោះមិត្តភក្តិរបស់អ្នក ... "មើលថែខ្លួនឯងឲ្យបានល្អ...ស្រឡាញ់មនុស្សជុំវិញខ្លួនឲ្យបានច្រើន"៕

ដកស្រង់ចេញពី fасеbооk របស់លោក Pen vаnо httрѕ://www.fасеbооk.соm/реn.vаnо

No comments

Powered by Blogger.