Header Ads

ក្រុមហ៊ុនធានារ៉ាប់រងហ្វតតេ ភីអិលស៊ី សម្ពោធដាក់ជូននូវ ប័ណ្ណសន្យារ៉ាប់រង នៃជំងឺមហារីក លើកទី១ ប្រចាំនៅកម្ពុជា

ភ្នំពេញៈ

ដោយ៖ ចេង វិចិត្រ


ហ្វតតេ ជាក្រុមហ៊ុនធានារ៉ាប់រងទូទៅ ឈានមុខគេនៅកម្ពុជា ហើយបានប្រកាសណែនាំ ពីសេវាកម្មថ្មីស្តីអំពី «ប័ណ្ណសន្យារ៉ាប់រង» ពាក់ព័ន្ធនឹងជំងឺមហារីក ដែលបានចាប់ផ្តើមជាលើកដំបូងបង្អស់នៅកម្ពុជា។

ប័ណ្ណសន្យារ៉ាប់រងនេះ ត្រូវបានបង្កើតឡើងដោយហ្វតតេ ក្នុងគោលបំណងកាត់បន្ថយបន្ទុកចំណាយ និង ជួយសម្រាលទុក្ខលំបាករបស់អ្នកជំងឺ ដែលប្រឈមហានិភ័យដោយជំងឺមហារីកធ្ងន់ធ្ងរផងដែរ។

ប័ណ្ណសន្យារ៉ាប់រង ដែលមានឈ្មោះថា CancKoampea(គាំពារជំងឺមហារីក)នឹងក្លាយជាមធ្យោបាយមួយជួយផ្តល់ភាពងាយស្រួលដល់អ្នកដែលទិញធានារ៉ាប់រងនេះ សម្រាប់ខ្លួនឯងផ្ទាល់ក៏ដូចជាក្រុមគ្រួសារ។

កម្មវិធីគាំពារនេះ គឺជាមធ្យោបាយដំបូងឈានមុខគេសម្រាប់អតិថិជន នឹងទទួលបានព័ត៌មានគ្រប់ពេល អំពីប្រតិបត្តិករ ផ្តល់ជូនតាមគម្រោង របស់ក្រុមហ៊ុន។

ប័ណ្ណសន្យារ៉ាប់រង CancKoampea (គាំពារជំងឺមហារីក)ដោយត្រូវបង្កើតឡើងសម្រាប់តម្រូវការរបស់ អតិថិជនទូទៅ ដែលជាសេវាកម្មគាំពារ និងផ្ដល់ជូននូវគម្រោងធានារ៉ាប់រងបីប្រភេទគឺ Clаѕѕіс, Executive និង Prеmіеr ដែលសម្រាប់ផ្តល់ជូននូវអត្រាតម្លៃទឹកប្រាក់ត្រូវធានាចាប់ពី $10,000  រហូតដល់ $30,000 អាស្រ័យលើគម្រោងនីមួយៗ ដែលបានជ្រើសរើស។ ម្ចាស់ប័ណ្ណសន្យារ៉ាប់រង អាចប្រើប្រាស់កញ្ចប់ថវិកាសម្រាប់ចំណាយណាមួយដែលខ្លួនគិតថាសមស្រប។

ប័ណ្ណសន្យារ៉ាប់រង ផ្តល់ការធានា និងធ្វើការគាំពារជំងឺមហារីក ចំពោះករណីជំងឺប្រភេទដុំសាច់កាច (malignant tumоrѕ) ដែលត្រូវបានធ្វើរោគវិនិច្ឆ័យឃើញជាវិជ្ជមានតាមរយៈការវិភាគ ជាលិកាសាស្ត្រ និងស្ថិតនៅក្នុងលក្ខណៈមិនអាចគ្រប់គ្រងបាន មានភាពរាតត្បាត និងបំផ្លាញជាលិកាធម្មតា ដែលរួមមានគឺ មហារីកគ្រាប់ឈាម (leukemia) ដុំសាច់កាចនៃក្រពេញទឹករងៃ(lуmрhоmа) និងដុំសាច់កាចនៃជាលិកាភ្ជាប់(sarcoma) ប៉ុន្តែវាមានការលើកលែងចំពោះ ដុំបំរុងវិវត្តទៅជាសាច់កាច(pre-malignant) មិនរាតត្បាតដល់កោសិកាជុំវិញ(nоn-іnvаѕіvе) និងដំណាក់កាលចាប់ផ្ដើមនៃការវិវត្តន៏នៃដុំសាច់កាច(саrсіnоmа-іn-ѕіtu tumоrѕ) ។
នាយកប្រតិបត្តិ ហ្វតតេ លោក Charles Chео បានថ្លែងបញ្ជាក់ថា ជំងឺមហារីកជាមូលហេតុចម្បងនៃអត្រាមរណៈទូទាំងសាកលលោក រួមបញ្ចូលទាំងប្រទេសកម្ពុជា។ លោកបានបញ្ជាក់ទៀតថា ប្រទេសកម្ពុជា  ជាប្រទេសមួយដែលមានអត្រាមរណៈខ្ពស់ នៃជំងឺមហារីកមាត់ស្បូន និងមហារីកថ្លើម ក្នុងចំណោមបណ្ដាប្រទេសក្នុងតំបន់អាស៊ាន។ លោក បានមានប្រសាសន៍បនុថា “គ្មាននរណាម្នាក់ចង់ឲ្យកើតជំងឺមហារីកឡើយ។ ការព្យាបាលជំងឺនេះ ទាមទារឲ្យមានការចូលរួម គាំទ្រទាំងផ្លូវចិត្ត ផ្លូវកាយ  និងផ្នែកសតិអារម្មណ៏ ព្រមទាំងមានការគាំទ្រពីសំណាក់មនុស្សជុំវិញ លើសពីនេះទៀត កត្តាហិរញ្ញវត្ថុ ក៏ដើរតួសំខាន់ក្នុងការប្រឆាំងជំងឺ រួមទាំងការគ្រប់គ្រងហានិភ័យផ្សេងៗ។

CаnсKоаmреа (គាំពារជំងឺមហារីក) រំពឹងថា អាចជួយម្ចាស់ប័ណ្ណសន្យារ៉ាប់រង និងក្រុមគ្រួសាររបស់ខ្លួន ក្នុងការកាត់បន្ថយបន្ទុកចំណាយ តាមរយៈការផ្ដល់ជូនវិញ នូវកញ្ចប់សំណង ដែលអ្នកទទួលផលអាចប្រើប្រាស់ តាមមធ្យោបាយណាមួយដែលខ្លួនយល់ថា សមស្របដើម្បីបន្តជីវិតរស់នៅ ឲ្យពេញលេញ និងមានន័យ។”

ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ ធ្វើការជាវប័ណ្ណសន្យារ៉ាប់រងនេះ ចាប់ពីអាយុ១៨ ដល់ ៥៤ឆ្នាំ និងអាចបន្តដោយស្វ័យប្រវត្តិ រហូតដល់ អាយុ៧៤ ឆ្នាំ។ ចំណែកកុមារ អាយុ១ខែ ដល់១៧ឆ្នាំ ក៏អាចទទួលបានការធានា ប្រសិនបើឪពុកម្ដាយទាំងពីរនាក់ ជាម្ចាស់ប័ណ្ណសន្យរ៉ាប់រង CancKompea (គាំពារជំងឺមហារីក) ស្រាប់។ ការទូទាត់ប្រាក់បុព្វលាភប្រចាំឆ្នាំ របស់លោកអ្នក នឹងប្រែប្រួលអាស្រ័យលើទឹកប្រាក់ ដែលត្រូវបានធានាក៏ដូចជាអាស្រ័យលើភេទ និងអាយុរបស់លោកអ្នកផងដែរ។

ការដាក់ឱ្យដំណើរការ សេវាកម្មគាំពារជំងឺមហារីកនេះ សមស្របនឹងយុទ្ធសាស្ត្រ របស់ក្រុមហ៊ុនហ្វតតេ ដែលប្ដេជ្ញាផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុ ដ៏ឈ្លាសវៃបំផុត ស្របតាមកំណើននៃភាពរីកចម្រើន សេដ្ឋកិច្ច នៃប្រទេសកម្ពុជា។ ដោយយើងមានភ្នាក់ងារជំនាញ មានបទពិសោធន៍យូរឆ្នាំ អាចយល់ដឹងពីតម្រូវការលោកអ្នក និងបង្កើតសេវាកម្មដែលសក្តិសមបំផុត សម្រាប់លោកអ្នក និងក្រុមគ្រួសារ ព្រោះថាសេវាកម្មថ្មី ដែលបានដាក់ជូននេះ ក៏បានផ្តល់សិទ្ធិ ដល់ម្ចាស់ប័ណ្ណសន្យារ៉ាប់រង នឹងទទួលបានសំណង១០០% នៃទឹកប្រាក់ដែលត្រូវបានធានា ប្រសិនបើការធ្វើរោគវិនិច្ឆ័យវិជ្ជមានដំបូង ក្នុងរយៈពេល១៨០ថ្ងៃ ក្រោយកាលបរិច្ឆេទចាប់ផ្ដើមនៃប័ណ្ណសន្យារ៉ាប់រង ឬកាលបរិច្ឆេទបំពេញឡើងវិញ នៃតាវកាលិក ហើយការទូទាត់សំណង៧០% នៃទឹកប្រាក់ដែលត្រូវបានធានា ចំពោះការធ្វើរោគវិនិច្ឆ័យវិជ្ជមានដំបូងរយៈពេល ៩០ថ្ងៃ ក្រោយកាលបរិច្ឆេទចាប់ផ្ដើម នៃប័ណ្ណសន្យារ៉ាប់រង ឬ កាលបរិច្ឆេទបំពេញឡើងវិញ នៃតាវកាលិក។ ក្រុមហ៊ុនហ្វតតេធានាថា លោកអ្នកនឹងទទួលបានសេវាកម្មធានារ៉ាប់រង ដ៏ទូលំទូលាយ ជឿទុកចិត្តបំផុត និងឈានមុខគេនៅកម្ពុជា៕

No comments

Powered by Blogger.