Header Ads

តើប្រជាពលរដ្ឋ ត្រូវជ្រើសរើសអ្នកនយោបាយបែបណា ដើម្បីដឹកនាំប្រទេស ឲ្យមានភាពរីកចម្រើន


ដោយ៖ សេង ស៊ីដារ៉ូ


ការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងកិច្ចការនយោបាយសំខាន់ណាស់ ក្នុងការជ្រើសរើសអ្នកនយោបាយ ដែលមាន ទេពកោសល្យខ្ពស់ក្នុងការងារនយោបាយ និងជាអ្នកនយោបាយស្មោះត្រង់ មានបេះដូងបរិសុទ្ធ ហើយនឹងជាមនុស្សពោរពេញទៅដោយទស្សនវិស័យ គិតគូរពីវាសនាប្រទេសជាតិជាធំ មិនមែនគិតតែពីផលប្រយោជន៍បក្ខពួកខ្លួន និងគ្រួសារខ្លួននោះទេ។

ជារួមមកនៅក្នុងសង្គមជាតិមួយ រឿងនយោបាយ គឺជារឿងដែលសំខាន់បំផុត មិនអាចខ្វះបាននោះទេ ពីព្រោះរឿងនយោបាយ ជាឆ្នាំងបាយរបស់ប្រជាពលរដ្ឋ ហើយនយោបាយជះឥទ្ធិពល ដល់ជីវភាពរស់នៅ និងអាយុជីវិតពលរដ្ឋប្រចាំថ្ងៃ និងវាសនាអនាគតប្រទេសជាតិ។ គ្មានសង្គមណាមួយរីកចំរើនបានឡើយ បើប្រជាពលរដ្ធ ដែលជាម្ចាស់នៃវាសនាប្រទេសជាតិ មិនព្រមគិតគូរសង្គមរបស់ពួកគេនោះ។

ហើយនៅក្នុងសង្គមមួយ គឺភាគច្រើនសុទ្ធសឹងតែជាមនុស្ស ដែលចូលចិត្តតាមដានស្តាប់ ចូលចិត្តអាន ចូលចិត្តសង្កេត និងយល់ដឹងអំពីបញ្ហាប្រទេស ហើយព្រមទាំងចូលរួមបំពេញកាតព្វកិច្ចរបស់ពួកគេដែលជាប្រជាពលរដ្ឋនៅក្នុងសង្គមនោះ។ តួយ៉ាងប្រសិនបើប្រទេសជាតិមួយ មានបញ្ហាជាប់គាំងនយោបាយ មិនអាចដោះស្រាយចេញ គេកុំបាច់និយាយដល់ការអភិវឌ្ឍធ្វើអ្វី។ ពីព្រោះថា បើនយោបាយជាប់គាំង ជាតិច្របូកច្របល់ អ្នកវិនិយោគក្នុង និងក្រៅប្រទេស ឈប់មករកស៊ី ពលរដ្ឋអត់មានការងារធ្វើ បាតុកម្មមានជាហូរហែ វិបត្តិសេដ្ឋកិច្ចនឹងកើតឡើង ជាតិនឹងត្រូវមហន្តរាយជាក់ជាមិនខាន។

ហើយម៉្យាងទៀតទៅនោះ កាលណាប្រជាពលរដ្ឋនៃសង្គមជាតិមួយ មិនរវល់ខ្វល់ខ្វាយ ឬមិនគិតគូរពីរឿងនយោបាយទេនោះ វាជាកត្តាល្អមួយនៃអ្នកនយោបាយ មានឱកាសបង្កើតជាបណ្តាញខ្សែរយៈគ្រួសារ បក្សពួកក្នុងគ្រប់ស្ថាប័នរដ្ឋ ពង្រឹងអំណាចរហូតដល់បង្កើតជា របបផ្តាច់ការ បក្សពួកក្រុមគ្រួសារនិយម បំផ្លាញដល់ផលប្រយោជន៍ជាតិ និងប្រជាជន។

លើសពីនេះ អាចមានជាការបង្កើតក្រុមអង្គរក្សដោយខ្លួនឯង ស្មើនឹងការបង្កើតក្រុមប្រដាប់អាវុធមួយអាចជាលទ្ធភាពយកទៅ បំរើមហិច្ឆិតាអ្នកគ្រប់គ្រង ធ្វើការគៀបសង្កត់ ឬគំរាមកំហែង ដល់ប្រជាពលរដ្ឋ ដើម្បីរក្សា និងបន្តក្រាញ់ក្នុងអំណាចរបស់ខ្លួន និងមានឥទ្ធិពលខ្លះទៅលើនាយទាហាន និង នាយនគរបាលជាន់ខ្ពស់ កងកំលាំងប្រដាប់អាវុធ ជាឧបករណ៍សម្រាប់ការពារអំណាចរបស់ខ្លួន។ ហើយជាងនេះទៅទៀតនោះ ការដឹកនាំអាចឈានទៅភាពផ្តាច់ការ មានការប្រមូលផ្តុំអំណាចទៀតផង។ ហើយកាលណាប្រទេសមួយ មានអំណចប្រមូលផ្តុំហើយនោះ គឺធ្វើឲ្យច្បាប់ធូររលុង ប្រទេសគ្មាននីតិរដ្ឋពិតប្រាកដនោះឡើយ៕

នយោបាយ - វិគីភីឌា httрѕ://km.wіkіреdіа.оrg/wіkі/នយោបាយ Trаnѕlаtе thіѕ pageនយោបាយ "ការប្រជែង ដើម្បី បានដឹកនាំប្រទេសជាតិ" គឺមកពីពាក្យរបស់ក្រិចដែលគេហៅថា Pоlіtіkоѕ ...២ ... • ‎៣ ...You've visited thіѕ раgе 2 times. Lаѕt vіѕіt: 12/31/16

No comments

Powered by Blogger.