Header Ads

រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បិទវគ្គសិក្ខាសាលាតម្រង់ទិស ស្ដីពីការអភិវឌ្ឍជនបទ សម្រាប់មន្រ្ដីរាជការ ក្នុងក្របខណ្ឌថ្មី

ភ្នំពេញៈ

ដោយ៖ ហុង ចំណាប់


រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតី បិទវគ្គសិក្ខាសាលាតម្រង់ទិស ស្ដីពីការអភិវឌ្ឍជនបទ សម្រាប់មន្រ្ដីរាជការចូលបម្រើការងារ ក្នុងក្របខណ្ឌក្រសួងអភិវឌ្ឃន៍ជនបទ សម្រាប់ឆ្នាំ២០១៧ ថ្ងៃទី ២៨ ខែកញ្ញា  ឆ្នាំ២០១៧ នៅទីស្ដីការក្រសួង។

អង្គសិក្ខាសាលានេះ បានប្រព្រឹត្តិទៅរយៈពេល ១ថ្ងៃ កន្លះ ដោយលើកយកប្រធានបទសំខាន់ៗ ទាក់ទិនទៅនឹងការងារអភិវឌ្ឍន៍ជនបទ រួមាមនតួនាទី និងភារកិច្ចរបស់អង្គភាពជំនាញនីមួយៗ រចនាសម្ព័ន្ធកម្មវិធី  និងគោលនយោបាយរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ច្បាប់សហលក្ខន្តិកៈមន្រ្ដីរាជការស៊ីវិល ព្រមទាំងអនុ ក្រិត្យ ស្ដីពីការគ្រប់គ្រងមន្រ្ដីរាជការស៊ីវិល ដែលជាទុនមួយសម្រាប់មន្រ្ដីរាជការ យកទៅអនុវត្តតាមអង្គភាពរបស់ខ្លួនប្រកបដោយប្រសិទ្ធិភាព ។


លោក លាភ សំណាង ប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិកនៃក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថា សម្រាប់ឆ្នាំ២០១៧រាជរដ្ឋាភិបាលបានសម្រេចអនុញ្ញាត ឲ្យក្រសួងអភិវឌ្ឍន៍ជនបទ ធ្វើការប្រឡងជ្រើសរើស សិស្ស និស្សិត ឲ្យចូលបម្រើការងារជាមន្រ្ដីរាជការក្របខ័ណ្ឌថ្មីចំនួន ៥១នាក់ ស្រី ២៥នាក់ មន្រ្ដីទាំងនោះ ត្រូងបែងចែកឲ្យទៅបម្រើការងារតាមនាយកដ្ឋានទាំង ១១ មាន ២៧នាក់ ស្រី ១១នាក់ និងមន្រ្ដីសម្រាប់ទៅបម្រើការងារនៅតាមបណ្ដាមន្ទីរអភិវឌ្ឍន៍ជនបទ រាជធានី - ខេត្តមានចំនួន ២៤នាក់ ស្រី ១៤ នាក់។

លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានសម្ដែងនូវការស្វាគមន៍ចំពោះក្មួយៗ ដែលបានប្រឡងជាប់ជាស្ថាបពរ និងជាមន្រ្ដីរាជការក្នុងក្របខ័ណ្ឌថ្មី របស់ក្រសួងអភិវឌ្ឍន៍ជនបទ ក៏ដូចជាមន្រ្ដីរាជការរបស់រដ្ឋាភិបាលទាំង ៥១នាក់ ព្រមទាំងបានលើកឡើងអំពីសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា។ លោករដ្ឋមន្រ្ដី ក៏បានលើកឡើង អំពីការអនុវត្តប្រព័ន្ធវិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលសម្រាប់អភិវឌ្ឍន៍តាមបែបលទ្ធិប្រជាធិបតី ក្នុងនោះក្រសួងអភិវឌ្ឍន៍ជនបទ បាននឹងកំពុងធ្វើប្រតិភូកម្ម មុខងារជាច្រើន រួមមាន ការងារជួសជុល និងថែទាំប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតជនបទ ការងារលើកកម្ពស់អនាម័យជនបទ និងការងារថែទាំផ្លូវជាលក្ខណៈខួប ទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ។

លោករដ្ឋមន្រ្ដី បានផ្ដល់អនុសាសន៍ ដល់មន្រ្ដីរាជការក្របខ័ណ្ឌថ្មី ត្រូវគោរពច្បាប់សហលក្ខន្តិកៈមន្រ្ដីរាជការស៊ីវិល និងលិខិតបទដ្ឋានគតិយុត្តិ បំពេញការងារក្នុងស្មារតីទទួលខុសត្រូវ សាមគ្គីភាពផ្ទៃក្នុង និងត្រូវខិតខំរៀនសូត្របន្ថែមទៀត ៕

No comments

Powered by Blogger.