Header Ads

ច្បាប់សារព័ត៌មាន (ឆ្នាំ១៩៩៥) ធានាថា គ្មាននរណាម្នាក់អាចត្រូវបានចាប់ខ្លួន ពីការប្រើសិទ្ធិលើការ សម្តែងពីសេរីភាពក្នុងការបញ្ចេញមតិ នោះទេ

ដោយ៖ សេង ស៊ីដារ៉ូ


ការបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ១៩៩៣ ប្រទេសកម្ពុជា បានអនុម័តរដ្ឋធម្មនុញ្ញថ្មី ដែលទទួលនូវរាល់សិទ្ធិទាំងអស់ ដែលមាននៅក្នុងសេចក្តីប្រកាសជាសកល ស្តីពីសិទ្ធិមនុស្ស ឆ្នាំ១៩៤៨ និងកតិកា សញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ឆ្នាំ១៩៦៦ ដោយរួមបញ្ចូលទាំងសិទ្ធិសេរីភាព នៃការបញ្ចេញមតិ និងការសម្តែងមតិ។ វាក៏ត្រូវបានគេលើកឡើងផងដែរ នៅក្នុងមាត្រា ៤១ នៃរដ្ឋធម្មនុញ្ញប្រទេសកម្ពុជា។

ច្បាប់ជាច្រើនអាចយកមកអនុវត្ត លើវិស័យប្រព័ន្ធផ្សព្វផ្សាយ។ ច្បាប់សារព័ត៌មាន (ឆ្នាំ១៩៩៥) ធានាថា គ្មាននរណាម្នាក់អាចត្រូវបានចាប់ខ្លួន ពីការប្រើសិទ្ធិលើការសម្តែងពីសេរីភាពក្នុងការបញ្ចេញមតិនោះទេ។

ទោះជាយ៉ាងណា  បានចែងថា អ្នកសារព័ត៌មានអាចត្រូវបានគេប្ដឹង និងដាក់ពន្ធនាគារ ប្រសិនបើទង្វើរបស់អ្នកសារព័ត៌មានអាចប៉ះពាល់ទៅនឹង “ស្ថិរភាពនយោបាយ” និង “សន្ដិសុខជាតិ” និងបទបរិហារកេរ្តិ៍ ត្រូវបានគេហាមឃាត់។

នៅឆ្នាំ២០០៦ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសន្យាជាមួយសហគមន៍អន្តរជាតិ ដើម្បីលុបចោលបទបរិហារកេរ្តិ៍ ជាយន្តការក្នុងការអនុវត្តន៍ ទៅរកក្រមព្រហ្មទណ្ឌថ្មី។ ទោះបីជាមានភាពប្រសើរឡើងតិចតួចក៏ដោយ ការល្មើសលើបទបរិហារកេរ្តិ៍ អាចនៅតែត្រូវទទួលទោស ដែលមានចារក្នុងក្រមព្រហ្មទណ្ឌ និងច្បាប់សារព័ត៌មាន។

ច្បាប់សារព័ត៌មាន គឺនៅតែជាច្បាប់តែមួយគត់ ដែលអាចការពារអ្នកកាសែតនាពេលបច្ចុប្បន្ន ហើយក្រមព្រហ្មទណ្ឌ ក៏នៅតែជាច្បាប់មួយដែលគេយកមកចាត់វិធានការផ្លូវច្បាប់ ប្រឆាំងនឹងអ្នកកាសែត និងអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម [Oldag, ២០១៥]។

ច្បាប់នៃប្រព័ន្ធផ្សព្វផ្សាយ នៅមានចន្លោះខ្វះខាត បទប្បញ្ញត្តិស្តង់ដារនៅឡើយ។ ខណៈពេលដែលគ្មានក្របខ័ណ្ឌតម្លាភាព សម្រាប់ការចេញអាជ្ញាប័ណ្ណ ឬការបន្តលើការបោះពុម្ពផ្សាយ ហើយក្រសួងព័ត៌មានមានអំណាចតែមួយគត់ ក្នុងការរក្សាបម្រុងទុកពួកគេ នៅក្នុង [ដំណើរការស្រពេចស្រពិល] (តំណភ្ជាប់ទៅនឹងបទប្បញ្ញត្តិប្រព័ន្ធផ្សព្វផ្សាយ)។

លើសពីនេះទៀត នៅពេលដែលគ្មានច្បាប់សម្រាប់ការពារប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងវិស័យសោតទស្សន៍ វិទ្យុ និងទូរទស្សន៍ នៅតែមិនមានច្បាប់ទម្លាប់ ដែលណ្តាលមកពីច្បាប់ពហុបុគ្គលក្នុងការធ្វើពាណិជ្ជកម្ម។

ប្រការនៃការធ្វើពាណិជ្ជកម្មលើទីផ្សារ (ច្បាប់សារព័ត៌មាន មាត្រា ១៧) បានបញ្ជាក់ថា ច្បាប់នេះ អនុវត្តបានតែទៅលើវិស័យសារព័ត៌មាន ហើយបញ្ជាក់ថា ប្រជាជនកម្ពុជា មិនអាចជាម្ចាស់កាសែតច្រើនជាងពីរនោះទេ។ ចុងក្រោយ គ្មានបទប្បញ្ញត្តិណាមួយ បានចែងលើការអភិវឌ្ឍ ការផ្សព្វផ្សាយជាសាធារណៈ ក្នុងន័យធានាបាននូវមាតិកា ចម្រុះ និងដើម្បីបម្រើផលប្រយោជន៍របស់ប្រជាជនកម្ពុជា៕

ច្បាប់ - Whо Ownѕ Thе Mеdіа
mоm-kh.соm/kh/раgеѕ/lаw Trаnѕlаtе thіѕ page
ច្បាប់ជាច្រើនអាចយកមកអនុវត្តលើវិស័យប្រព័ន្ធផ្សព្វផ្សាយ។ ច្បាប់សារព័ត៌មាន (ឆ្នាំ១៩៩៥) ...

No comments

Powered by Blogger.