Header Ads

ខ្ទឹមស

ដោយ៖ ស៊ីដាណារៀប


ក ប្រយោជន៍

១ ជួយកាត់បន្ថយកូលេស្តេរ៉ុល ក្នុងឈាម ដែលមានផលល្អដល់អ្នកកើតជម្ងឺទឹកនោមផ្អែម។
២ ជួយកាត់បន្ថយជម្ងឺលើសឈាម មានផលល្អដល់អ្នកជម្ងឺបេះដូង ជម្ងឹលើសឈាម។
៣ ការពារជម្ងឺផ្សេងៗ បានដូចជាជម្ងឺផ្តាសាយ ជម្ងឺបេះដូង ជម្ងឺទឹកនោមផ្អែម ជម្ងឺលើសឈាម ខ្លាញ់ស្ទះ ក្នុងឈាម ក្នុងខួរក្បាល មហារីកតាមផ្នែកផ្សេងៗ។
៤ ធ្វើឲ្យប្រព័ន្ធការពារមានប្រសិទ្ធភាពខ្ពស់ ព្រោះមានវីតាមីន។
៥ ជួយកាត់បន្ថយជម្ងឺរលាក កន្ទួលក្រហម នៅបរិវេណផ្សេងៗ។
៦ កាត់បន្ថយអាការៈឈឺពោះ ចុករមួល ចុកពោះ។
៧ ជួយបណ្តេញខ្យល់ បន្ថយអាការៈហើមពោះ អាហារមិនរលាយ។
៨ ជួយរាំងបាត់តេរី និងកម្ចាត់ព្រូន។
៩ កាត់បន្ថយអាការៈឈឺធ្មេញ។
១០ ធ្វើឲ្យទឹកប្រមាត់ហូរបានស្រួល។
១១ ធ្វើឲ្យក្មេងៗបាយបាន មានផលល្អសម្រាប់ក្មេងមិនហូបបាយ ឬអ្នកជម្ងឺ ដែលទើបងើបពីឈឺ ខ្វះសារធាតុអាហារ ធុញអាហារ ខ្វះទម្ងន់។
១២ កាត់បន្ថយអាការៈជម្ងឺសើស្បែកផ្សេងៗ ដូចជាស្រេង ភ្លឺ ដំបៅឆ្លង មេរោគ កើតមានខ្ទុះ។
១៣ ជួយរក្សាតុល្យភាពនៃធាតុអំបិលរ៉ែ ក្នុងរាងកាយ ព្រោះខ្ទឹមសមានប៉ូតាស្យូមច្រើន។
១៤ ធ្វើឲ្យសមត្ថភាពផ្លូវភេទ មានសភាពល្អប្រសើរ។ កើតមានការអាណិតអាសូរដល់អ្នកដទៃ ព្រោះមាន ម៉ង់ហ្កាណែសខ្ពស់។

ខ សារធាតុដែលទទួលទានបាន

វីតាមីន C ម៉ង់ហ្កាណែស ប៉ូតាស្យូម សីលីស្យូម ប្រេង។

ដកស្រង់ចេញពីសៀវភៅ អាហារកម្ចាត់ រ៉ាឌីកាល់សេរី AXIDANT មេក្លោងបង្កជម្ងឺ ធ្វើឲ្យសព៌ាង្គកាយឆាប់ទ្រុឌទ្រោម នៅមានបន្ត។

No comments

Powered by Blogger.