Header Ads

ប្រវត្តិសាស្ត្រៈ រាជវាំងហរិហរាល័យ (រលួស)

ខេត្តសៀមរាបៈ

ដោយ៖សេង ស៊ីដារ៉ូ


អ្នកស្រាវជ្រាវភាគច្រើន ចាត់ទុកហរិហរាល័យ ជារាជធានីទី១ នៃសម័យអង្គរ ហើយក៏ជាកន្លែងមួយដែលទទួលការគោរពបូជា និងថែរក្សាឥតដាច់តាំងពីមុនសម័យអង្គរ រហូតមកដល់ពេលបច្ចុប្បន្ន។

រាជវាំងហរិហរាល័យ (រលួស) កកើតឡើងក្នុងរជ្ឋកាលព្រះបាទឥន្ទ្រវរ្ម័ន ចាប់ពី គ.ស ៨៧៧ -៨៨៩ ដែលជារាជវាំង  ដ៍ស្រស់ស្អាតបានបង្ហាញពីប្លង់ដែលអ្នកស្រាវជ្រាវរកឃើញ។

ក្រោយពេលដែល ព្រះបាទជ័យវរ្ម័នទី២ សោយទីវង្គត ព្រះរាជាក្រោយៗមកទៀត បានខិតខំប្រឹង ប្រែងពង្រឹង វិស័យផ្សេងៗ ឲ្យរឹតតែរឹងម៉ាំឡើងថែមទៀត ដែលក្លាយជាគ្រឹះដ៍រឹងម៉ាំ នៃអារ្យធម៌អង្គរ។

ហរិហរាល័យ មានសន្ទុះខ្លាំងនៅក្នុងរាជ្យព្រះបាទឥន្ទ្រវរ្ម័ន ហើយក្នុងអំឡុងពេលនោះ គេចាប់ឃើញ មានការកសាងសមិទ្ធិផលរបស់ព្រះមហាក្សត្រខ្មែរ នៅសម័យអង្គរ។ ព្រះអង្គ បានរៀបចំក្រុង ដោយការចាត់ចែងប្រព័ន្ធទឹកពិសេសម្យ៉ាង ដើម្បីប្រើប្រាស់ក្នុងផ្នែកកសិកម្ម ដែលនាំឱ្យសេដ្ឋកិច្ចលូតលាស់ ខ្លាំង ហើយជួយពង្រឹងអំណាច នៃអាណាច ឬអាណាចក្រអង្គរឱ្យរឹងម៉ាំឡើង។

ហេតុនេះទើបព្រះអង្គ អាចកសាងប្រាសាទបាគង ដ៍ធំស្កឹស្កៃ ដែលមានទម្រង់ជាប្រាសាទភ្នំដំបូង គេនៅសម័យអង្គរ ព្រមទាំងប្រាសាទព្រះគោ ដើម្បីឧទ្ទិសទៅសល់បុព្វការីជនរបស់ទ្រង។ មិនតែប៉ុណ្ណោះ ការលើបារាយឥន្ទ្រតដាក ឬបារាយលលៃ នៅខាងលិចស្ទឹងរលួស(មានបណ្តោយ៣.៨គីឡូម៉ែត្រ និង ទទឹង៨០០ម៉ែត្រ) ហើយប្រាសាទដែលរៀបរាប់ខាងលើ ធ្វើឲ្យមានប្រព័ន្ធធារាសាស្ត្រខ្វាត់ខ្វែង នៅហរិហរាល័យ រីឯរាជធានី ឬរាជវាំងរបស់ហរិហរាល័យ គឺស្ថិតនៅខាងលិចស្ទឹងរលួស៕

No comments

Powered by Blogger.