Header Ads

ម្ទេស

 ដោយ៖ ស៊ីដាណារៀប 

ក ប្រយោជន៍ 


១ ជួយដុតបំផ្លាញអាហារ ទើបមានផលល្អសម្រាប់អ្នកដែលកម្ចាត់អាហារ និងជម្ងឺធាត់។
២ ការពារជម្ងឺមហារីក ជម្ងឺបេះដូង ព្រោះមានវីតាមីន A ខ្ពស់។
៣ ធ្វើឲ្យបាយបាន ល្អសម្រាប់អ្នកទើបនឹងងើបពីឈឺ ឬធុញហារ។
៤ ធ្វើឲ្យសក់ស្រស់ស្អាត និងកាន់តែដុះវែង ព្រោះម្ទេសមានសារធាតុ ម្យ៉ាងឈ្មោះថា ខែបសៃស៊ិន (Capsaicin) ដែលជួយរំញោចដល់ការធ្វើការរបស់ស្បែកក្បាល។
៥ ធ្វើឲ្យឈាមហូរបានស្រួល មានផលល្អដល់ស្បែក ជួយឲ្យបេះដូង និងអវយវៈផ្សេងៗ ធ្វើការមានប្រសិទ្ធភាពទ្វេរដងឡើង។
៦ ជួយឲ្យដើរខ្យល់ ធ្វើឲ្យមិនហើមពោះ មិនភើ។
៧ ធ្វើឲ្យរាងកាយកក់ក្តៅ។
៨ ជួយភ្ញោចដល់ការកន្ត្រាក់បេះដូង។
៩ ការពារជម្ងឺរលាកសន្លាក់ ដែលច្រើនតែកើតឡើងនៅរដូវរងារ។
១០ ការពារជម្ងឺរលាកបំពង់ខ្យល់។
១១ ជួយរំលាយអាហារ។
១២ ការពារជម្ងឹទឹកនោមផ្អែម និងសរសៃឈាមកក ព្រោះវាមានជាតិ ក្រូមីញ៉ូម ដែលជួយលើផ្នែកនេះ។

ខ សារធាតុដែលទទួលទានបាន

វីតាមីន A C ក្រូមីញ៉ូម ប្រូតេអ៊ីន ខ្លាញ់ កាកសរសៃអាហារ៕

ដកស្រង់ចេញពីសៀវភៅ អាហារកម្ចាត់ រ៉ាឌីកាល់សេរី AXIDANT មេក្លោងបង្កជម្ងឺ ធ្វើឲ្យសព៌ាង្គកាយឆាប់ទ្រុឌទ្រោម នៅមានបន្ត។

No comments

Powered by Blogger.