Header Ads

ប្រវត្តិសាស្ត្រខ្មែរៈ រាជវាំងបន្ទាយព្រៃនគរ

ខេត្តត្បូងឃ្មុំៈ

ដោយ៖សេងស៊ីដារ៉ូ


ប្លង់ទីតាំងរាជវាំងបន្ទាយព្រៃនគរ ដែលក្រុមស្រាវជ្រាវសិក្សាបុរាណវិទ្យា កំណត់បាននៅក្នុងទឹកដី ខេត្តត្បូងឃ្មុំ នៅក្នុងសតវត្សទី៧ ។

បន្ទាយព្រៃនគរ ជាទីតាំងមួយដែលមានសណ្ឋានដីខ្ពស់ជាង តំបន់ជុំវិញខ្លួន និងមានជំរាលចុះពីផ្នែកខាងលិចទៅកើត។

ភាពទូទៅនៃសំណង់ បានបង្ហាញឡើងជាលក្ខណៈបន្ទាយ ដែលមានការហ៊ំព័ទ្ធជុំវិញជាកំពែងរាងស្ទើរបួន ជ្រុងស្មើ បង្កើតបានជាប្លង់ជារាងជាការ៉េ។ វិសាលភាពដ៏ធំ និងឈ្មោះរបស់កំពែង ដូចជាការបង្ហាញ ពីទីតាំងនៃបន្ទាយព្រៃនគរ គឺជាការតាំងទីក្រុងដំបូងនៃប្រទេសកម្ពុជា។ កំពែងមានស្នាមស្ទើ តែរាងការ៉េមានប្រវែងជាង ២០០០ម៉ែត្រ ក្នុងជ្រុងនីមួយៗ មិនចាញ់ទំហំនៃកំពែងអង្គរធំឡើយ។ ជ្រុងនីមួយៗ នៃកំពែងត្រូវបានគេចោះទ្វារបីដែលសមាមាត្រគ្នា។

បច្ចុប្បន្នប្រជាជន ដែលនៅទីនោះចំណាំយ៉ាងច្បាស់ថា ទ្វារនីមួយៗ មានឈ្មោះផ្សេងៗពីគ្នា។ លោក Aymenier E, និយាយថា ជ្រុងនីមួយៗ នៃកំពែងបន្ទាយព្រៃនគរ មានរាងស្ទើតែជាការ៉េ ដែលមានប្រវែងប្រហែលជា ២០០០ម៉ែត្រ និងឃើញមានស្នាមខឿនឥដ្ឋដែលគេរៀប ដើម្បីទប់ដីកុំឲ្យធ្លាក់។

ចំណែកលោក lunet dе lаjоіnԛuіеrе និយាយថា កំពែងរបស់បន្ទាយនេះ មានកំពស់ប្រវែង ៣ម៉ែត្រ និងមានប្រវែង ២៥០០ម៉ែត្រ នៃជ្រុងនីមួយៗ ប៉ុន្តែផ្នែកខ្លះ ត្រូវបាក់ស្រុតអស់មួយភាគធំ។ ការអះអាងរបស់លោក Lunеt dе lajonquiere បែបនេះ គឺពឹងផ្អែកទៅលើការវាស់ប្រវែងជាថ្មី សម្រាប់កិច្ចការស្រាវជ្រាវ របស់លោក ពិសេស គឺសិក្សារទៅលើទំហំបន្ទាយមួយនេះ ដើម្បីបញ្ជាក់ថា ចន្លោះពីជ្រុងកំពែងខាងលិចទៅខាងកើត និងពីជ្រុងខាងត្បូងទៅខាងជើងមានប្រវែប្រហែល ២៥០០ម៉ែត្រ រួមទាំងគូទឹកនៅក្រៅកំពែងទាំងសង់ខាង។

ក្រៅពីនេះស្ថាបត្យករ បានកសាងបន្ថែមនូវសំណង់ នៃគូទឹកដែលព័ទ្ធជុំវិញកំពែងបន្ទាយ ពិសេសបានដាំដើម ឬស្សីជារបង ដើម្បីការពារបន្ទាយទៀតផង ប៉ុន្តែនៅកំពែងជ្រុងខាងលិច មានការខូចខាតច្រើនជាងជ្រុងនានា។ រីឯប្លង់របស់រាជវាំងបន្ទាយព្រៃនគរមានរូបរាងជាការ៉េ ប៉ុន្តែនៅរាជដំណាក់ ឬរាជវាំង នៅភ្នំគូលែនវិញ មានរូបរាង ចតុកោណកែង និងស្ថិតនៅខាងត្បូងអូរ និងខាងលិចអូរ៕

No comments

Powered by Blogger.