Header Ads

លោករដ្ឋមន្រ្តីក្រសួង អភិវឌ្ឍន៍ជនបទ បានថ្លែងទៅកាន់ រដ្ឋមន្រ្តីទទួលបន្ទុកផ្នែកអភិវឌ្ឍន៍ អាស៊ានលើកទី១០ ថា អត្រាភាពក្រីក្រនៅកម្ពុជាធ្លាក់ចុះ ពី៤៧,៨% ក្នុងឆ្នាំ២០០៧ មកនៅត្រឹម ១៣.៥% ក្នុងឆ្នាំ២០១៤

ភ្នំពេញៈ

ដោយ៖ ឌឹម គឹមហាក់


លោករដ្ឋមន្រ្តីក្រសួង អភិវឌ្ឍន៍ជនបទ បានថ្លែងទៅកាន់ រដ្ឋមន្រ្តីទទួលបន្ទុកផ្នែកអភិវឌ្ឍន៍ ដែលញ្ជើញមកពីបណ្តាប្រទេស ជាសមាជិកអាស៊ាន ថា ប្រទេសកម្ពុជា បានប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ តាមរយៈកិច្ចខិតខំនេះ អត្រាភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា បានធ្លាក់ចុះលឿន ដោយអត្រាពីការធ្លាក់ចុះ គឺ ៤៧,៨% ក្នុងឆ្នាំ២០០៧ មកនៅត្រឹម ១៣.៥% ក្នុងឆ្នាំ២០១៤។

លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួង អភិវឌ្ឍន៍ជនបទ បានអះអាងឡើង ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី អាស៊ានលើកទី១០ ស្តីពី «ការអភិវឌ្ឍជនបទ និងការលុបបំបាត់ភាពក្រីក្រ» ដែលធ្វើឡើងនៅទីក្រុមកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ចាប់ថ្ងៃទី០២ ដល់ទី ០៦ ខែតុលា ឆ្នាំ២០១៧ នេះ។

លោក អ៊ុក រ៉ាប៊ុន បានលើកពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាពិបាលកម្ពុជា ក្នុងការអភិវឌ្ឍប្រទេសជាតិ និងការកាត់បន្ថយភាពក្រីក្រ ជាពិសេសការអនុវត្តយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៣ ដែលឈរ លើគោលការណ៍ដូចជា កំណើន ការងារ សមធម៌ និងប្រសិទ្ធភាព ។

«តាមរយៈការខិតខំ ក្នុងអនុវត្តយុទ្ធសាស្ត្រចតុកោណនេះ គឺ ព្រះរាជាណាចក្រកម្ពុជាបានក្លាយជា ប្រទេសមួយក្នុងចំណោមប្រទេសនាំមុខគេ ក្នុងការកាត់បន្ថយភាពក្រីក្រ ដោយធ្វើឲ្យអត្រាភាព ក្រីក្រធ្លាក់ចុះយ៉ាងលឿន ពោលគឺពី ៤៧,៨% នៅក្នុងឆ្នាំ២០០៧ មកនៅត្រឹម ១៣.៥% ក្នុងឆ្នាំ២០១៤»។

លោក បានបន្ថែមថា «ជាមួយគ្នានេះ កម្ពុជា ក៏ជាប់ចំណត់ថ្នាក់ទី៥ ក្នុងចំណោមប្រទេសនានា នៅក្នុងសាកលលោក ដែលសម្រចបាន លទ្ធផលនៃការអភិវឌ្ឍ ប្រកបដោយជោគជ័យស្របទៅតាមគោលដៅ អភិវឌ្ឍន៍សហស្សវត្តរ៍ របស់អង្គការសហប្រជាជាតិ និងជាប់ចំណាត់ថ្នាក់ទី១ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលធ្វើឲ្យប្រសើរឡើង នូវសូចនករសង្គម»។

លោករដ្ឋមន្រ្តី បានបន្តទៀតថា ក្រសួងភិវឌ្ឍន៍ជនបទ ក៏បានរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្ស តាមរយៈកម្មវិធីអភិវឌ្ឍន៍ជំនាញមូលដ្ឋាន ដល់សហគមន៍ជនបទ ដើម្បីឱកាសបង្កើនប្រាក់ចំណូល។ ការលើកកម្ពស់ធនធានឲមនុស្ស គឺជាកត្តាអទិភាពមួយក្នុងចំណោមកត្តា អទិភាពនានា របស់ក្រសួង ក្នុងនោះក្រសួងបានបានរៀបចំកម្មវិធីបណ្តុះបណ្តាល និង សិក្ខាសាលា ជាច្រើនបំពេញនូវចំលោះខ្វះខាត របស់អង្គភាពជំនាញនៅមូលដ្ឋាន និងសហគមន៍ ដើម្បីលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពប៉ិនប្រសព្វរបស់ពួកគេ នៅក្នុងអភិវឌ្ឍសេដ្ឋកិច្ច របស់សហគមន៍ ឲ្យបានការរីកចម្រើន៕

No comments

Powered by Blogger.