Header Ads

ប្រវត្តិសាស្ត្រៈ រាជវាំងអង្គរបុរី ជាទីតាំងរាជធានីសម័យនគរភ្នំ

ខេត្តតាកែវៈ

ដោយ៖ សេង ស៊ីដារ៉ូ


ក្រុមអ្នកស្រាវជ្រាវបុរាណវិជ្ជា បានធ្វើការសិក្សាស្រាវជ្រាវរកឃើញនូវប្លង់ទីតាំង រាជវាំងអង្គរបុរីដែលជារាជធានីសម័យនគរភ្នំ នៅក្នុងខេត្តតាកែវ ដោយបង្ហាញពីគំហើយ អត្តសញ្ញាណអំបូរខ្មែរ ដែលមានអារ្យធម៌ដ៍រុងរឿង មុនសម័យអង្គរទៅទៀត។

អង្គរបុរីជាមណ្ឌលមួយ ដ៍សំខាន់ក្នុងចំណោមមណ្ឌលផ្សេងៗ នៃហ្វូណន់។ ក្រុមអ្នកស្រាវជ្រាវនៃ East-Center(សាកលវិទ្យាល័យហាវ៉ៃ) បានចាប់ផ្តើមកំណាយស្រាវជ្រាវ នៅទីនោះពីឆ្នាំ១៩៩៥ មក ហើយបានរកឃើញកន្លែងមួយ ដែលពាត់ដោយកំពែងព្រមទាំងគូទឹក។

កំពែងក្រុងនេះ មានប្រវែង៦គីឡូម៉ែត្រ កម្រាស់ពី១០ ទៅ ២០ម៉ែត្រ និងកម្ពស់ពី៤ទី៥ម៉ែត្រ។ គ្រឹះ កំពែងសាងអំពីឥដ្ឋ ហើយមានដីបុកបង្ហាប់ធ្វើជាគែមពីលើនោះ។

ការវិភាគតាមធ្យូង ដែលធ្វើឡើងក្នុងយុទ្ធនាការកំណាយលើទី១ ធ្វើឱ្យយើងយល់ថា នៅចម្លោះ សត វត្សទី១ ដល់ ទី៤ នៃគ្រិស្តសករាជ មានប្រជាជនច្រើនមកផ្តុំគ្នារស់នៅទីនោះរួចហើយ។ រីឯទីតាំងនៃរាជវាំងអង្គរបុរី ស្ថិតនៅផ្នែកខាងលិច នៃស្ទឹង និងមានព្រែកមួយនៅខាងជើង ប៉ុន្តែនៅរាជវាំង ឬរាជដំណាក់នៅលើភ្នំគូលែន មានអូរស្ថិតនៅខាងកើត និងអូរមួយទៀតដែលស្ថិតនៅខាងជើង។ ចំណែកប្លង់នៅរាជវាំងអង្គរបុរី គឺជុំវិញពុំទាន់មានរូបរាងជាការ៉េ ឬចតុកោណកែងទេ។ ប៉ុន្តែរាជដំណាក់ ឬរាជវាំងនៅភ្នំគូលែនមានរូបរាងជាចតុកោណកែង៕

No comments

Powered by Blogger.