ការយកប៊ីចេងលាយជាមួយទឹក បាញ់ទៅលើដំណាំហូបផ្លែ អាចកាន់ផ្លែបានច្រើន
ខេត្តព្រះវិហារៈ
ដោយ៖ សេង ស៊ីដារ៉ូ
ការលាយប៊ីចេងជាមួយទឹក ដើម្បីបាញ់លើដំណាំហូបផ្លែ មានដូចជា ផ្លែមៀន ផ្លែសាវម៉ាវ ផ្លែផ្ញៀវ... គឺជាវិធីសាស្ត្រថ្មី ក្នុងការធ្វើឲ្យដំណាំហូបផ្លែចេញផ្កា និងកាន់ផ្លែច្រើនទ្វេរដង។
លោក សំអឿន គីម ម្ចាស់ចម្ការគូលែនហាវ៉ៃ ខេត្តព្រះវិហារ បានបង្ហាញពីវិធីសាស្ត្រថ្មី ដល់កសិករឲ្យយល់ដឹងពីការដាក់ប៊ីចេងនេះ ដើម្បីទទួលបានផលច្រើន និងក៏ជាវិធីជួយឲ្យដំណាំយើងចេញផ្កា និងកាន់ផ្លែបានច្រើនបំផុត។
វិធីធ្វើ៖យកប៊ីចេង១ស្លាបព្រាកាហ្វេ លាយទឹក១លីត្រ បាញ់លើដំណាំដែលចាប់ផ្តើមចេញពន្លកផ្កា ហើយបន្ទាប់មកយើងធ្វើការបាញ់ចវា រាល់៥ថ្ងៃ ឬ១អាទិត្យម្តង រហូតដល់ពេលវាចេញក្តិប។
កន្លងមកមានបងប្អូនមួយចំនួនបានអនុវត្តន៍វិធីបែបនេះ ឃើញថាចេញផ្កា និងកាន់ផ្លែច្រើនពិតប្រាកដមែន។ វិធីសាស្រ្តនេះ ទើបតែមានការផ្សព្វផ្សាយបន្តគ្នា ព្រោះការយកប៊ីចេងលាយជាមួយទឹក បាញ់ទៅលើដំណាំហូបផ្លែ ពិតទទួលបានផលល្អប្រសើរ និងមានប្រសិទ្ធភាពបំផុត៕
https://kronglungvek.blogspot.com

Post a Comment