Header Ads

លោក Rho Hyunjun នាយកទីភា្នក់ងារ​សហប្រ​​តិ​បត្តិការអន្តរជាតិកូរ៉េ (KOICA) ​បន្តគាំទ្រគម្រោង​ការអភិ​វឌ្ឍសហគមន៍ចម្រុះ ដើម្បីកសាង ភូមិសន្តិភាពនៅកម្ពុជា

ភ្នំពេញៈ


ដោយ៖ ហុង ចំណាប់


លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាត ឲ្យ លោក Rho Hyunjun នាយកទីភា្នក់ងារ​សហប្រ​​តិ​បត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំនៅកម្ពុជា និងសហការី​ ចូលជួបសម្តែងការគួរសម​និង ពិភា​ក្សា​​ការងារ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ។

ខណៈនោះលោករដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន បានស្នើសុំទៅភាគីកូរ៉េ ឲ្យជួយ គាំទ្រគម្រោង​ការអភិវឌ្ឍសហគមន៍​ចម្រុះ​ដើម្បីកសាងភូមិសន្តិភាព (Peace Village) ដើម្បីប្រែក្លាយអតីតតំបន់សមរភូមិ​ឲ្យទៅជាភូមិដ្ឋាន ដែល​មាន​សន្តិភាព ការអភិវឌ្ឍ និងសម្បូររុងរឿង។

លោកនាយក KOICA បានឯកភាពលើការស្នើសុំរបស់ ក្រសួងអភិ វឌ្ឍន៍ជនបទ ហើយនៅចុងឆ្នាំ២០២០ ក្រុម​​ការងារបច្ចេកទេស របស់ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុមការងាររបស់ KOICA នឹងចុះសិក្សា ក្នុងការ​អនុ​វត្ត​គម្រោងដែលស្នើសុំខាងលើ នៅឆ្នាំ ២០២០-២០២៦៕


No comments

Powered by Blogger.