Header Ads

រាជរដ្ឋាភិបាល ពិសេសក្រសួងអភិវឌ្ឍន៍ជនបទ មានគោលនយោនបាយថ្មី ​ ក្នុងការ​ប្រើឧបករណ៍ត្រីវិស័យ​ជា​មូលដ្ឋានក្នុងការអភិវឌ្ឍន៍ជនបទនៅកម្ពុជា

 

ខេត្តកំពតៈ

ដោយ៖ ហុង ចំណាប់

គោលនយោបាយជាតិអភិវឌ្ឍន៍ជនបទឆ្នាំ ២០២១-២០៣០ ក្រោមប្រធានបទ " បញ្ហា ប្រឈម និងកាលានុ​វត្តភាព "ចក្ខុវិស័យ" គោលនយោបាយ និងយុទ្ធសាស្ត្រ " និង "កម្មវិធីអាទិភាព " របស់ក្រសួងអភិវឌ្ឍន៍​ជន​បទ ត្រូវបានប្រារព្ធពិធីបិទ ក្រោមអធិបតីភាពលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ​ នា​ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ នៅសណ្ឋាគារកំពតថ្មី ទីរួមខេត្តកំពត។

​លោក សុខ សារាវុឌ្ឍ រដ្ឋលេខាធិការ និងជាអនុប្រធានអចិន្រ្ដៃយ៍គណៈកម្មាធិការរៀបចំគោលនយោបាយ​ជាតិ​​អភិវឌ្ឍន៍ជនបទ បានធ្វើរបាយការណ៍បូកសរុបលទ្ធផលនៃអង្គប្រជុំថា ប្រធានបទសំខាន់ៗចំនួន ៣ ដែល​បានលើកយកមកពិភាក្សារួមមានគឺ បញ្ហាប្រឈម និងកាលានុវត្តភាពអភិវឌ្ឍន៍ជនបទ  ចក្ខុវិស័យ​គោ​ល​​នយោបាយ និងយុទ្ធសាស្រ្ដអភិវឌ្ឍន៍ជនបទ និងកម្មវិធីអាទិភាពសម្រាប់ការអនុវត្ត​គោលនយោបាយ​ជាតិ​អភិវឌ្ឍន៍ជនបទ ២០២១-២០៣០។ ដើម្បីសមរេចឲ្យបាននូវចក្ខុវិស័យវែងឆ្ងាយ ក្រសួងអភិវឌ្ឍន៍ជនបទ​បាន​រៀបចំតាក់តែងឯកសារសេចក្ដីព្រាងគោលនយោបាយនេះ ដោយផ្ដោតទៅលើវិស័យសំខាន់ៗ​រួមមាន៖​អភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ  អភិវឌ្ឍន៍ធនធាន និងកែលម្អលក្ខខណ្ឌរស់នៅជនបទ  អភិវឌ្ឍន៍សហគមន៍​ជន​បទ  អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ និងអភិវឌ្ឍន៍គោលនយោបាយ និងពង្រឹងអភិបាលកិច្ច។

 លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ  បានវាយតម្លៃខ្ពស់ចំពោះ ក្រុមការងារបច្ចេកទេស​និងលេ​ខា​ធិការដ្ឋាននៃគណៈកម្មាធិការ ដឹកនាំការងាររៀបគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទ ការខិតខំប្រឹង​ប្រែ​ងប្រមូលពុទ្ធិបញ្ញា និង កម្លាំងកាយចិត្ត ក្នុងការតាក់តែងឯកសារសេចក្តីព្រាងគោលនយោបាយជាតិ​អភិវឌ្ឍន៍​ជនបទ ២០២១-២០៣០ និងបានរៀបចំការពិនិត្យពិភាក្សាលម្អិតនិងស៊ីជម្រៅតាមរយៈការផ្លាស់ប្តូរទស្សនៈ និងគំនិតយោបល់ ដល់ការធ្វើដំណើរ កាត់បន្ថយចំណាយបង្កើនការតភ្ជាប់រវាងតំបន់ជនបទ និងទីប្រជុំជន ក៏ដូចបង្កើសក្តានុពល អភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។

 ​លោករដ្ឋមន្ត្រី បានលើកឡើងថា បច្ចុប្បន្នផ្លូវជនបទគ្របដណ្តប់ប្រមាណ ៧៤% នៃបណ្តាញផ្លូវទូទាំង​ប្រទេ​ស ហើយគិតត្រឹមឆ្នាំ២០១៩ អត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យត្រូវប៉ាន់ស្មានថា មានប្រមាណ ៦៥% និង៨០%នៅទូទាំងប្រទេស។ ចំណែកការងារការកសាងសហគមន៍ជនបទ ទទួលបានលទ្ធផលល្អ ទោះជា​យើងទទួលបានថវិកាតិចតួចតាមរយៈកម្មវិធីអភិវឌ្ឍចំរុះ សម្រាប់សហគមជនបទ ​ដោយផ្តោតលើសន្តិសុខ​ស្បៀង​​​តំបន់​ជនបទ និងការអនុវត្តគោលនយោបាយជាតិស្តីពី ការអភិវឌ្ឍជនជាតិដើមភាគតិច។

​លោករដ្ឋមន្រ្ដី បានបញ្ជាក់ថា ឯកសារសេចក្តីព្រាង ដែលបានធ្វើបទបង្ហាញនៅក្នុងអង្គប្រជុំ រាជរដ្ឋាភិបា​លក៏​ដូច​ជាក្រសួងអភិវឌ្ឍជនបទ នៅតែបន្តជួបប្រទះនូវបញ្ហា និងការប្រឈមជាច្រើន ដែលទាមទារឲ្យមាន​ការ​ដោះ​ស្រាយ ប្រកបដោយចក្ខុវិស័យ គោលនយោបាយ យុទ្ធសាស្ត្រ និងកម្មវិធីត្រឹមត្រូវ ច្បាស់លាស់ជាក់ស្តែង ព្រមទាំងដឹកនាំគ្រប់គ្រង និងប្រតិបត្តិបកបដោយស័កសិទ្ធិ ប្រសិទ្ធភាព និងតម្លាភា។

 មនុស្ស ផ្លូវ ទឹក ភ្លើង នៅតែជាវិស័យអាទិភាពយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងផែនការយុទ្ធ​សាស្ត្រ​អភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ គឺជាគោលដៅចម្បងទីមួយនៃគោលដៅអភិវឌ្ឍន៍​ដោយចីរភាព​និង​ចក្ខុវិស័យកម្ពុជា ២០៣០ ហេតុនេះគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទ ២០២១-២០៣០ មានសារៈ​សំ​ខាន់ខ្លាំងណាស់​សម្រាប់ក្រសួងអភិវឌ្ឍន៍ជនបទ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ព្រោះគោលនយោបាយនេះ​នឹងមិនត្រឹមតែរួមចំណែកក្នុងការបញ្ចប់ភាពក្រីក្រនឹងប្រែក្លាយកម្ពុជាឲ្យទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ ប៉ុណ្ណោះទេ​ ថែមទាំងឆ្លើយតបទៅនឹងសេចក្ដីត្រូវការជាក់ស្តែងរបស់​ប្រជាពល​រដ្ឋ​​នៅតំបន់ជនបទផង ដែរ។

 គោលបំណងសំខាន់នៃការរៀបចំគោលនយោបាយនេះ គឺដើម្បីឲ្យរាជរដ្ឋាភិបាល ​ពិសេសក្រសួងអភិវឌ្ឍន៍​ជន​​បទ​និងបណ្តាក្រសួង ស្ថាប័នទាំងអស់ដែលមានសមត្ថកិច្ចក្នុងការការងារអភិវឌ្ឍន៍ជនបទមានឧបករណ៍ ក៏ដូចជាជាត្រីវិស័យជាមូលដ្ឋានក្នុងការអភិវឌ្ឍតំបន់ជនបទនៅកម្ពុជា។

 លោករដ្ឋមន្ត្រី បានសំដែងនូវការកោតសរសើរចំពោះ ថ្នាក់ដឹកនាំ​និងមន្ត្រីរាជការនៃក្រសួងអភិវឌ្ឍន៍ជនបទ​ទាំងអស់បានបង្ហាញនូវទស្សនៈឆ្លុះបញ្ចាំងតាមរយៈលទ្ធផលដែលបានឃើញនិងជាភស្តុតាងជាក់ស្តែងនៅចំពោះមុខក្នុងស្មារតីសាមគ្គីភាព ទាំងក្នុងក្រុមការងារតូចក៏ដូចជាក្រុមការងារធំក្នុងកម្រិតនាយកដ្ឋាន។

 ការរៀបចំតាក់តែងគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទ ២០២១-២០៣០​ នៅតែបន្តដើម្បីប្រមូលធាតុ​ចូល​​បន្ថែមទៀតធានាទាំងគុណភាព និងគាំទ្រពីក្រសួង ស្ថាប័ន និងអង្គការដៃគូរអភិវឌ្ឍន៍ផ្សេងៗទៀត​ស្រប​តាមបញ្ញាញាណ និងមហិច្ឆតាជាតិ​ប្រកបដោយគតិបណ្ឌិត​របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាគឺប្រែក្លាយកម្ពុជាឲ្យទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ និងជាប្រទេស មានប្រាក់ចំណូលខ្ពស់ នៅឆ្នាំ ២០៥០៕​

 

No comments

Powered by Blogger.