ចិញ្ចឹមជន្លេន ធ្វើជាជីធម្មជាតិ ផ្ទុកនូវអង់ស៊ីម ដែលជាបាក់តេរីល្អការពារ និងកំចាត់បាក់តេរីអាក្រក់ចេញពីដំណាំ និងធ្វើឲ្យផ្ទៃដីមានជីជាតិឡើងវិញ
ខេត្តកំពង់ឆ្នាំ និងសៀមរាបៈ
ដោយ៖ សេង ស៊ីដារ៉ូ
វិធីសាស្ត្រថ្មី នៃការចិញ្ចឹមជន្លេន ដើម្បីធ្វើជាជីជាមួយកាកសំណល់សរីរាង្គលាមកគោ ដាក់លើដំណាំផ្សេងៗដូច្នេះគួរតែកសិករខ្មែរយើងងាកមកប្រើប្រាស់ជីជន្លេននេះវិញ ហើយឈប់ប្រើប្រាស់ជីគីមី ដែលធ្វើឲ្យមានបញ្ហាប្រឈមជាច្រើនទៅលើដំណាំ និងមានការចំណាយក៏ច្រើនផងដែរ។
កញ្ញា សុធារតន៍ ជាអ្នកស្ថាបនិកសហគ្រាសផលិតជីជន្លេន បានឲ្យដឹងថា ការផ្តួចផ្តើមចិញ្ចឹមជន្លេនយកជីនេះ តាំងពីដើមឆ្នាំ២០១៨មកម្ល៉េះ ដោយបានសហការជាមួយក្រុមគ្រួសារកសិករបងប្អូនឥស្លាមយើងចំនួន ៥គ្រួសារ ដែលមានចិត្តចង់ធ្វើនៅការផលិតជី ដោយការចិញ្ចឹមជន្លេននេះ។
មកដល់ពេលនេះ សហគ្រាសផលិតជីជន្លេនមានចំនួនសមាជិក៥គ្រួសារហើយ និងមានគោលដៅចងក្រងចំនួន៤គ្រួសារបន្ថែមទៀត ដោយមានទីតាំងបង្កាត់ពូជជន្លេន នៅខេត្តសៀមរាបមួយកន្លែង និងមួយកន្លែងទៀតធ្វើការផលិតជីជន្លេននៅខេត្តកំពង់ឆ្នាំង។
កញ្ញា សុធារតន៍ បានបន្តទៀតថា មុននឹងចាប់ផ្តើមធ្វើជីជន្លេន យើងត្រូវជ្រើសរើសគ្រួសារកសិករណាដែលពេញចិត្តនឹងការធ្វើជីជន្លេននេះ។
ការចិញ្ចឹមជន្លេនអត់ងាយស្រួលទេ តែក៏មិនពិបាកខ្លាំងពេកនោះដែរ។
ចាប់ផ្តើមដំបូងត្រូវពិនិត្យមើលសរីរាង្គកាកសំណល់ ដែលមានជុំវិញតំបន់រស់នៅ ដោយជាក់ស្តែងធ្វើការជាមួយលាមកគោ ដោយវិធីសាស្ត្រហាលលាមកគោឲ្យស្ងួត បន្ទាប់មកយកទៅត្រាំទឹកដាក់ក្នុង
ធុង និងដាក់ពូជ ជន្លេន នៅពេលវាស៊ីកាកសំណល់នឹងហើយ វាបង្កើតជាជីដ៏ល្អ។ ដល់ពេលប្រមូលផល យើងត្រូវវេចខ្ចប់ជាមួយឧបករណ៍ ដោយមិនប្រើកម្លាំងខ្លាំង អាចរក្សាសំណើមទឹកឲ្យមានគុណភាពល្អ សម្រាប់លក់ជូនអតិថិជន។
ចំពោះពូជជន្លេន នាំចូលពីអាហ្រ្វិក នឹងបានសិក្សាស្វែងយល់បន្តរកពូជជន្លេន ពីប្រទេសថៃ និងវៀតណាម។
ជន្លេនចិញ្ចឹមយកជីតាមបែបធម្មជាតិ មានអត្ថប្រយោជន៍ច្រើនដោយខ្លួនវា ផ្ទុកនូវអង់ស៊ីម ដែលជាបាក់តេរីល្អការពារ និងកំចាត់បាក់តេរីអាក្រក់ចេញពីដំណាំ និងធ្វើឲ្យផ្ទៃដីមានជីជាតិឡើងវិញ។
ម៉្យាងទៀតជន្លេននេះ មានមេក្រូបដែលអាចជួយដល់ដំណាំដាក់គ្រាប់ពូជ និងធ្វើឲ្យដំណាំឫសវែងល្អ ដូចជាបន្លែ និងជាជីទ្រាប់បាត និងក៏ជាជីបំប៉នចំពោះដំណាំធំៗផងដែរ៕

Post a Comment