Header Ads

ភ្នាក់ងាររចនា និងឌីជីថល Fast-Forward បើកដំណើរការ ផ្សព្វផ្សាយសេវាចែកចាយអាហារអនឡាញឈានមុខគេនៅកម្ពុជា


ភ្នំពេញៈ

ដោយ៖ ពិត ភក្តី


 ទីភ្នាក់ងារជំនាញរចនានិងឌីជីថល Fаѕt-Fоrwаrd បានសម្ពោធបើកដំណើរការសេវាកម្មរបស់ខ្លួនយ៉ាងឆាប់រហ័ស ដោយបានចាប់ដៃគូជាមួយក្រុមហ៊ុនចែកចាយអាហារ Mеаl Temple Cаmbоdіа ដើម្បីផ្ដល់ភាពងាយស្រួល កាន់តែឆាប់រហ័ស និងមានភាពច្នៃប្រឌិត ដល់ភ្នាក់ងារផ្សាយពាណិជ្ជកម្ម នៃសេវាកម្ម របស់ខ្លួនថ្មីៗនេះ ដែលមានទីតាំងផ្លូវលេខ ២៨៨ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានី។

កិច្ចសហការជាដៃគូនេះ ជាឱកាសរបស់ Fаѕt-Fоrwаrd បានផ្ដល់ជូននូវការងារច្នៃប្រឌិតប្រកប ដោយគុណភាព ក្នុងផលិតបដាផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតកម្មវីដេអូ ការចនាម៉ាកសញ្ញា និងបញ្ជីមុខម្ហូប ខិត្តប័ណ្ណ និងសម្ភារៈផ្សាយពាណិជ្ជកម្មផ្សេងៗ របស់ Mеаl Tеmрlе នៅលើគេហទព័រ www.mеаltеmрlе.соm។ គេហទព័រនេះ អាចធ្វើឲ្យម្ចាស់ភោជនីយដ្ឋាន អាចប្រើប្រាស់គេហទំព័រសេវាពេញលេញ ដើម្បីផ្សព្វផ្សាយអំពីវិជ្ជាចុងភៅដ៏ជំនាញ របស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏អនុញ្ញាតឲ្យពួកគ អាចគ្រប់គ្រងពីរបៀបក្នុងការបង្ហាញ និងចុះផ្សាយអំពីអាជីវកម្មរបស់ខ្លួនលើអនឡាញផងដែរ។

លោក Wong បានមានប្រសាសន៍ថា “យើងមានមោទនភាព និងមានកិត្តិយសក្នុងកិច្ចសហការដៃគូជាមួយ Mеаl Temple Cаmbоdіа ដែលមានឥទ្ធិពលខ្លាំងក្លាលើសេវាចែកចាយអាហារអនឡាញនៅទីនេះ ដើម្បីបើកដំណើរការ Fast-Forward” Fаѕt-Fоrwаrd គឺជាផ្នែកមួយនៃ Indochina Media។

លោក Wоng បានគូសបញ្ជាក់ថា មានប្រជាជនកម្ពុជាកាន់តែច្រើនឡើងៗ ងាកមករកអនឡាញក្នុងមួយឆ្នាំៗ ដែលការប្រើប្រាស់អ៊ីនធើណិតនៅក្នុងប្រទេស មានដល់ទៅ 45% ហើយការភ្ជាប់អ៊ីនធើណិតតាមទូរស័ព្ទដៃ ខ្ពស់ជាងមធ្យមភាគនៃតំបន់ និងខ្ពស់ជាងប្រទេសវៀតណាម ឥណ្ឌូនេស៊ី និងហ្វីលីពីនផងដែរ។លោក បានបញ្ជាក់ថា “ស្របជាមួយវឌ្ឍនភាពនេះគោលបំណងរបស់ Fаѕt-Fоrwаrd គឺផ្ដល់ឲ្យអ្នកផ្សព្វផ្សាយ Meal Tеmрlе នូវគេហទំព័រមួយ ដែលជំរុញវត្តមានភាព ឲ្យគេមើលឃើញកាន់តែប្រសើរជាមួយការកសាងកេរ្តិ៍ឈ្មោះ និងផ្ដល់ជូនសមត្ថភាពប្រកួតប្រជែងខ្ពស់ លើការផ្សាយពាណិជ្ជកម្មអនឡាញ និងការដាក់លក់”  ដោយបន្តជំហានទៅមុខ យើងនឹងសម្លឹងរកកិច្ចសហការជាមួយដៃគូក្នុងស្រុក បន្ថែមទៀត ដើម្បីពង្រីកសេវាផ្សព្វផ្សាយ និងរួមបញ្ជូលគ្រប់តម្រូវការអាជីវកម្ម ដើម្បីពង្រីកវិសាលភាព កំណើនទីផ្សាររបស់ពួកគេ និងការចាប់បានឱកាសកាន់តែច្រើន ចំពោះការរួមបញ្ចូលជាមួយគ្នា ជាទីផ្សារឌីជីថល ពេញលេញ និងមានដំណោះស្រាយចំពោះការចុះផ្សព្វផ្សាយផ្ទាល់ដល់អតិថិជន ដែលហៅកាត់ថា BTL។

លោក Mаxіmе Rosburger ស្ថាបនិក Meal Tеmрlе Cаmbоdіа បានមានប្រសាសន៍ថា កិច្ចសហការនេះ នឹងផ្ដល់ប្រសិទ្ធភាពកាន់តែខ្ពស់ដល់ការចំណាយរបស់អ្នកផ្សាយពាណិជ្ជកម្មរបស់គេហទំព័រនេះ។
លោក បានបញ្ជាក់យ៉ាងដូច្នេះថា “ក្នុងកិច្ចសហការរួមគ្នា ជាមួយ Fаѕt-Fоrwаrd គោលដៅរបស់យើង គឺកាត់បន្ថយការប្រើប្រាស់ថវិកា ពេលវេលា និងកិច្ចខិតខំប្រឹងប្រែង ដែលម្ចាស់អាជីវកម្មសព្វថ្ងៃ កំពុងចំណាយដើម្បីទទួលបានស្នាដៃច្នៃប្រឌិតមួយ”  ឥឡូវនេះ គេហទំព័រ Meal Temple website គឺជាទម្រង់បែបបទផ្សាយពាណិជ្ជកម្មពេញលេញមួយ ដែលយើងមើលឃើញពីស្ថានភាពឈ្នះ-ឈ្នះ សម្រាប់គ្រប់ភាគីដែលចូលរួម ជាពិសេសអ្នកផ្សព្វផ្សាយពាណិជ្ជកម្មរបស់យើង។

Meal Temple ដែលជាសេវាចែកចាយអាហារអនឡាញឈានមុខគេ នៅកម្ពុជា បានបើកដំណើរការ តាំងពី ឆ្នាំ២០១៣។ អតិថិជនរបស់ក្រុមហ៊ុននេះ រួមមាន ភោជនីយដ្ឋាន និងកាហ្វេនៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ។ ក្រុមហ៊ុន ដែលបានបោះពុម្ពកូនសៀវភៅ មានបញ្ជីមុខម្ហូប ផងដែរ រហូតមកដល់ថ្ងៃនេះ មានបុគ្គលិករហូតដល់ 30នាក់ ដែលអ្នកបើកបរមានប្រមាណ២០ ទៅ ២៥នាក់ និងមានភោជនីយដ្ឋានក្នុងបញ្ជីទូទាំងខេត្តក្រុងទាំងបីខាងលើ ប្រមាណជិត៣០០ ភោជនីយដ្ឋាន។

Indосhіnа Mеdіа (Cаmbоdіа) គឺជាផ្នែកមួយនៃម្ចាស់ពានរង្វាន់ Phibious Grоuр ដែលជាភ្នាក់ងារផ្សព្វផ្សាយឯករាជ្យឈានមុខគេនៅក្នុងតំបន់។ ក្រុមសម្ព័ន្ធ ដែលត្រូវបានពង្រីកយ៉ាងឆាប់រហ័សជាមួយបណ្ដាញរបស់ខ្លួន មានផ្ដល់សេវាផ្សព្វផ្សាយ រួមបញ្ចូល ជាមួយដំណោះស្រាយសម្រាប់អាជីវកម្មអនឡាញ តាមរយៈការិយាល័យរបស់ខ្លួននៅ កម្ពុជា ឡាវ វៀតណាម ឥណ្ឌូនេស៊ី និងមីយ៉ាន់ម៉ា៕

No comments

Powered by Blogger.