Header Ads

លោក អ៊ុក រ៉ាប៊ុន និងសហការី ព្រមទាំងបុទ្ធបរិស័ទ បានប្រារព្ធពិធីបុណ្យកាន់បិណ្ឌវត្តបតុមវតី វេណទី២

ភ្នំពេញៈ

ដោយ៖ ញ៉ែម សុវត្ថារ៉ូ


ក្នុងឱកាសដែលពុទ្ធបរិស័ទចំណុះជើងវត្តនៅទូទាំងប្រទេស កំពុងប្រារព្ធពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ប្រពៃណីជាតិ កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ ដែលត្រូវនិងវេណទី២នេះ ឯកឧត្ដម អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ សម្ដេចព្រះមហាសុមេធាធិបតី សម្ដេចកិតិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្ដេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ បានអញ្ជើញចូលរួម និងប្រារព្ធក្នុងពិធីបុណ្យកាន់បិណ្ឌ -ភ្ជុំបិណ្ឌ វេណទី២ នៅវត្តបទុមវតីរាជរារាម នៅក្នុងរាជធានីភ្នំពេញ។

លោក អ៊ុក រ៉ាប៊ុន និងសហការី ព្រមទាំងបុទ្ធបរិស័ទ បានប្រារព្ធពិធីបុណ្យកាន់បិណ្ឌនេះ ទៅតាម ប្រពៃណី ព្រះពុទ្ធសាសនា នារសៀលថ្ងៃទី០៦ ខែកញ្ញា ធ្វើបទនមស្សកាព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្ដែងធម៌ទេសនា។

លុះព្រឹកឡើងថ្ងៃទី០៧ ខែ ឆ្នាំ ដដែល មានពិធីបោះបាយបិណ្ឌ  ប្រគេនយាគូដល់ព្រះសង្ឃ ពិធីរាប់បាត បង្សុកូល វេរបច្ច័យ និងភត្ថាហារប្រគេនព្រះសង្ឃ និងប្រារព្ធពិធីពហុទេវាដាឆ្លង ដើម្បីឧទ្ទិសកុសលផលបុណ្យ តាមរយៈព្រះសង្ឃជាស្រែបុណ្យ ជូនជំពោះដួងវិញ្ញាណក្ខ័ន្ធ ឧបាសក អ៊ុក សេម និងឧបាសិកា កែវ សំ ដែលត្រូវជាមាតាបិតា និង លោកជំទាវ គឹម រ៉ាវី ដែលត្រូវជាភរិយារបស់ លោក ព្រមទាំងញ្ញាតិការទាំង៧ សណ្ដាន នៃក្រុមគ្រួសារ បុព្វការីជន ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិ មាតុភូមិ ដែលបានរលត់ខ័ន្ធទៅកាន់បរលោក សូមបានសោយសុខដល់ទីដ្ឋានបុរមសុគតិភព និងសូមងាកក្រោយឲ្យពរដល់ប្រជាពលរដ្ឋកម្ពុជា ជួបតែសុខសន្តិភាពជាដ៏រាបតរៀងទៅ។
លោក រដ្ឋមន្រ្ដី បាននាំយកបច្ច័យ និងទេយ្យវត្ថុទៅវេរប្រគេន ដល់ព្រះសង្ឃក្នុងពិធីបុណ្យកាន់បិណ្ឌវេណទី២នេះ រួមមាន អង្ករផ្កាខ្ញីចំនួន ១០បាវ ទឹកក្រូច ១០កេស ទឹកបរិសុទ្ធិ ១០កេស ស្លាដក់ ៣៣ កញ្ចប់   និងបច្ច័យសម្រាប់កសាង ៤ ៥០០ ដុល្លារអាមេរិក៕

No comments

Powered by Blogger.