Header Ads

លោក ម៉ូវ ច័ន្ទតារា ជាម្ចាស់សិប្បកម្មស្មិតរូបពីលោហៈ ដែលមានបទពិសោធន៍ខ្ពស់ ក្នុងការច្នៃប្រឌិត និងកំពង់ពេញនិយមពីសាធារណៈជននៅក្នុងស្រុក

ខេត្តកណ្តាលៈ

ដោយ៖ ហុង ចំណាប់


សិប្បកម្មស្មិតរូប គ្រប់ប្រភេទ ដែលជាស្នាដៃបន្តវេនតាំងពីដូនរបស់ លោក ម៉ូវ ច័ន្ទតារា តាមកម្ល៉េះ ហើយនៅក្នុងឆ្នាំ២០១៧នេះ កំនើននៃអ្នកជាវទិញ មានការកើនឡើង ជាលំដាប់។

សិប្បកម្មស្មិត ដែលមានអាស័យដ្ឋាន តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិពោធិតូច ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល។

លោក ម៉ូវ ច័ន្ទតារា ជាអ្នកបន្តវេនសិប្បកម្មស្មិតរូប ពីលោហៈនេះ ពីជីតាឈ្មោះ ម៉ូវ ដៃស្មិត ជាសិប្បករ ដែល មានបទពិសោធន៍ខ្ពស់ ក្នុងការស្មិតរូបពីលោហៈនេះ។ លោក ច័ន្ទតារា ប្រកបអាជីវកម្មជាជាងស្មិតរូបនេះជិត ២០ឆ្នាំមកហើយ សិប្បកម្មស្មិតរូបពីស្ពាន់ និងពីលោហៈផ្សេងៗទៀតនេះបានបង្កើតចេញជារូបសត្វពិសេសពុទ្ធរូបតូចធំ ។

ម្ចាស់សិប្បកម្មស្មិតរូបនេះ បានរៀបរាប់បន្តទៀតថា ក្នុងចំណោមរូបសត្វស្មិតផ្សេងៗ ក៏ឈាន ទៅដល់ការកសាង រូបព្រះពុទ្ធធំៗ អំពីស្ពាន់ ដោយចំណាយពេលយូរ ឬឆាប់ទៅតាមរូបតូច ធំ បើរូបស្មិតព្រះពុទ្ធកំពស់១.១០ម៉ែត្រ ព្រះភ្នែនប្រវែង១.៥០ម៉ែត្រ ប្រើរយៈពេល២ខែក្នុងតម្លៃជាវ ៣៥០០ដុល្លារ ហើយបើរូបព្រះពុទ្ធកំពស់ ៣ម៉ែត្រ ព្រះភ្នែន ២.៥០ម៉ែត្រ ប្រើរយៈពេលស្មិត ៦ខែក្នុងតម្លៃជាវ ៣០០០០ដុល្លារ ដែលជារូបស្មិតដ៏ធំនៅក្នុងសិប្បកម្មនេះ។ រូបព្រះពុទ្ធភាគច្រើនស្វិតពីស្ពាន់ កំពុងពេញនិយមពីពុទ្ធបរិស័ទក្នុងស្រុក មានដូចជា ក្រុងភ្នំពេញ និងក៏មានការនាំចេញទៅក្រៅប្រទេសផងដែរ ដែលបានជាវយកទៅប្រើប្រាស់នៅតាម ខេត្តផ្សេងៗទៀត៕

No comments

Powered by Blogger.