Header Ads

ឱកាសបុណ្យភ្ជុំបិណ្ឌ សែលកាត បញ្ចុះតម្លៃ និងផ្តល់ជូនកញ្ចប់អ៊ីនធើណិតឥតគិតថ្លៃ ក្នុងរយៈពេល១ឆ្នាំ

ភ្នំពេញ:

ដោយ៖ កញ្ញា ទេព សុវ៉ាត


សែលកាតបានបង្កើតកម្មវិធីបញ្ចុះតម្លៃទូរស័ព្ទ ដើម្បីអបអរឱកាសបុណ្យភ្ជុំបិណ្ឌ ជាមួយក្រុមហ៊ុន ដៃគូទូរស័ព្ទរបស់ខ្លួន ដូចជា ក្រុមហ៊ុន NоkіаHuаwеіVіvо Philips OukіtеlInFосuѕ និង LG ដើម្បីឲ្យអតិថិជនរបស់ខ្លួន ទទួលបានបទពិសោធន៍អ៊ីនធើណិត 4G កាន់តែប្រសើរ និងច្រើនជាងមុន។

កម្មវិធីនេះ នឹងធ្វើឡើងនៅការិយាល័យកណ្តាលសែលកាត ចាប់ពីថ្ងៃ១៤ ដល់ថ្ងៃ ១៦ ខែកញ្ញាឆ្នាំ២០១៧ ចាប់ពីម៉ោង៨:៣០ព្រឹក- ៧ល្ងាច។

កម្មវិធីពិសេសនេះ មានការលក់បញ្ចុះតម្លៃលើទូរស័ព្ទជាច្រើន ម៉ូដែល ហើយថែមទាំងទទួលបានកញ្ចប់អ៊ីនធើណិតឥតគិតថ្លៃ ដែលជាកាដូក្នុងការចូលរួម ចាប់រង្វាន់ដើម្បីឈ្នះរង្វាន់ ជាច្រើនទៀត។

ការបញ្ចុះតម្លៃនេះ មានរហូតដល់ ២០% ហើយអតិជនទាំងអស់ ក៏ទទួលបានកញ្ចប់អ៊ីនធើណិត រយៈពេល១ឆ្នាំ តេទូរស័ព្ទក្នុងប្រព័ន្ធ និងផ្ញើសារ ឥតគិតថ្លៃ។

អតិថិជនអាចចូលរួមកម្មវិធីពិសេសនេះ ដើម្បីជ្រើសរើសទូរស័ព្ទម៉ូដែល ជាច្រើនដើម្បីទិញផ្ញើក្រុមគ្រួសារ មិត្តភក្តិ នៅឯស្រុកកំណើត ក្នុងឱកាសភ្ជុំបិណ្ឌខាងមុខនេះ៕

No comments

Powered by Blogger.