Header Ads

មនុស្សតែងតែគិតថា នយោបាយ គឺជារឿអាក្រក់ ដល់ខ្លួន

ដោយៈ សេង ស៊ីដារ៉ូ


ពាក្យថា នយោបាយ គឺជា "ការប្រជែង ដើម្បីបានដឹកនាំប្រទេសជាតិ" មិនមែនជាការបោកប្រាស់ ខ្មៅកខ្វក់ ឬស្មោកគ្រោកនោះទេ។

បានឲ្យនិយមន័យនយោបាយ ក្នុងគោលដៅចំអក ឬស្អប់ ចំពោះពាក្យ នយោបាយថា គឺជានយោបោក ហើយថែមទាំងយល់ថា នយោបាយ គឺជាការងារមួយថោកទាប មិនស្មោះត្រង់ និងពោរពេញដោយល្បិចកលខ្មៅងងឹត គ្រប់បែបយ៉ាង ធ្វើដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ក្រុមបក្ខពួករបស់ខ្លួន និងដើម្បីតែអំណាចតែប៉ុណ្ណោះ។

ប្រជាពលរដ្ឋខ្លះ បានយល់ឃើញថា អ្នកដែលចូលខ្លួនប្រឡូកក្នុងឆាកនយោបាយបាននោះ គឺទាមទារឲ្យមានសមត្ថភាពខ្ពស់ ខាងនិយាយភូតកុហក បំផ្លើសបំភ្លៃការពិត បោកប្រាស់ ដោយមិនមែនជាមនុស្សល្អស្មោះត្រង់ សុចរិតនោះទេ។ ពួកគេបានយល់ឃើញថា សម្រាប់មនុស្សដែលល្អ ដែលត្រឹមត្រូវ ស្មោះត្រង់ មិនត្រូវប្រឡាក់ប្រឡូកក្នុងរឿងនយោបាយឡើយ ព្រោះបើពាក់ព័ន្ធនឹងរឿងនយោបាយនោះ គឺជាមនុស្ស ចោលម្សៀតទាំងស្រុង។ ពេលខ្លះប្រជាពលរដ្ឋ ឲ្យតែឮគេនិយាយពីរឿងនយោបាយ ពួកគាត់នាំគ្នាខ្លាចដូចខ្មោចងាប់ ៧ថ្ងៃអ៊ីចឹង។

ផ្នត់គំនិតបែបនេះ ពួកគេបានប្រាប់ ឬទូន្មានប្រៀនប្រដៅកូនចៅតៗគ្នា ដូចជាឪពុកម្តាយទូន្មានកូនជាដើម មិនឲ្យកូនចូលរួមក្នុងសកម្មភាពនយោបាយ ដោយពួកគេប្រាប់ថា បើរៀនគិតតែរឿងរៀនទៅ បើធ្វើស្រែឲ្យគិតតែពីរឿងធ្វើស្រែទៅ បើលក់ដូរ គិតតែពីរឿងលក់ដូរ ដើម្បីបានប្រាក់ចំណេញទៅបានហើយ កុំនាំគ្នាទៅរវល់កិច្ចការនយោបាយ កុំទៅខ្វល់រឿងនយោបាយអី ធ្វើម៉េចឲ្យតែគ្រួសារយើងរស់ទៅ ប្រយ័ត្នគុក ប្រយ័ត្នងាប់ រស់នៅសម្ងំយកតែសុខរៀងៗខ្លួនទៅ អាណាងាប់ ក៏ងាប់ទៅ កុំទៅចំណាយពេលឥតប្រយោជន៍ គិតគូរវាច្រើនពេក រឿងនយោបាយហ្នឹង វាមិនមែនជារឿងរបស់ពួកយើងទេ។ ព្រោះរឿងស្រុកទេសរឿងជាតិអីហ្នឹង មានគេចាត់ចែងហើយ យើងជាពលរដ្ឋមិនចាំបាច់ខ្វល់នោះទេ អារឿងនយោបាយស្អីហ្នឹងនោះ។

ម្យ៉ាងវិញទៀត រឿងនយោបាយនេះ មិនល្អសោះឡើយ មិនស្រួលៗនោះ អាចបាត់បង់អាយុជីវិតផងក៏មានដែរ។ បើនៅក្នុងផ្តត់គំនិត គិតតែបែបនេះនោះ តើប្រទេសជាតិទៅជាយ៉ាងណាដែរ? ហើយថានយោបាយជារឿងខ្មៅកខ្វក់ អាក្រក់ឬយ៉ាងនេះ? ពាក្យថានយោបាយ គឺមិនមែនអាក្រក់នោះទេ មនុស្សទេដែលមាន គំនិងអាក្រក់ ឃោរឃៅ កាចសាហាវ៕

នយោបាយ - វិគីភីឌា httрѕ://km.wіkіреdіа.оrg/wіkі/នយោបាយ Trаnѕlаtе thіѕ pageនយោបាយ "ការប្រជែង ដើម្បី បានដឹកនាំប្រទេសជាតិ" គឺមកពីពាក្យរបស់ក្រិចដែលគេហៅថា Politikos ...២ ... • ‎៣ ...Yоu'vе vіѕіtеd thіѕ раgе 2 tіmеѕ. Last vіѕіt: 12/31/16

No comments

Powered by Blogger.