Header Ads

សភាអ៊ឺរ៉ុប បានអនុម័ត្រដាក់សម្ពាធមកលើរដ្ឋាភិបាល កម្ពុជា ទាំង១០ចំណុច

សហរដ្ឋអាមេរិក

ដោយ៖ សេង ស៊ីដារ៉ូ


សភាអ៊ឺរ៉ុបបានប្រជុំថ្កោលទោសរដ្ឋាភិបាលកម្ពុជា ១០ចំណុច និងអនុម័តដាក់សម្ពាធរមកលើរដ្ឋាភិបាល កម្ពុជា។

ការប្រជុំថ្កោលទោស ទាំង១០ចំណុចរបស់សភាអ៊ឺរ៉ុបនោះ គឺ

១-បង្ហាញនូវការព្រួយបារម្ភយ៉ាងខ្លាំង អំពីបរិយាកាសកាន់តែអាក្រក់ទៅៗ សម្រាប់ក្រុមអ្នកនយោបាយប្រឆាំង សកម្មជនសិទ្ធិមនុស្ស និងសមាជិកសង្គមស៊ីវិល នៅក្នុងប្រទេសកម្ពុជា។

២-ថ្កោលទោសយ៉ាងខ្លាំង ចំពោះអំពើហឹង្សា ការចោទប្រកាន់ដោយមូលហេតុនយោបាយ ការឃុំឃាំងតាមអំពើចិត្ត ការសាកសួរចម្លើយ ការកាត់ទោស និងការផ្តន្ទាទោស ចំពោះជនទាំងអស់ខាងលើ។

៣.បង្ហាញនូវការសោកស្តាយ ចំពោះការកើនឡើង នៃបទចោទប្រកាន់ ដែលមានចរិកនយោបាយ និងការយាយីតាមផ្លូវតុលាការ ទៅលើអ្នកការពារសិទិ្ធមនុស្ស និងសកម្មជននានា ជាពិសេសការចោទប្រកាន់ ពីបទល្មើសនយោបាយ ការផ្តន្ទាទោស និងការផ្តន្ទាទោស ទាក់ទិននឹងការងារស្របច្បាប់ របស់សកម្មជន អ្នករិះគន់នយោបាយ និងអ្នកការពារសិទិ្ធមនុស្សនៅកម្ពុជា។

៤-អំពាវនាវឱ្យដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ជាបន្ទាន់ និងដោយគ្មានល័ក្ខខ័ណ្ឌ សម្រាប់រាល់ការចោទប្រកាន់ ប្រឆាំងនឹងរូបលោក ហើយត្រូវបញ្ចប់ការគំរាមកំហែង នៃការចាប់ខ្លួន ប្រឆាំង នឹងសមាជិកសភា គណបក្សប្រឆាំង។

៥-ទាមទារទៅកាន់អាជ្ញាធរកម្ពុជា ឱ្យដកហូតដីកាចាប់ខ្លួន និងទម្លាក់ចោល នូវរាល់ការចោទប្រកាន់ ប្រឆាំងអតីតមេដឹកនាំគណបក្សប្រឆាំង និងសមាជិកសភា លោក សម រង្ស៊ី ក៏ដូចជា ឱ្យដោះលែង និងទម្លាក់ចោលការចោទប្រកាន់ ប្រឆាំងនឹងមន្ដ្រីគណបក្សប្រឆាំងដទៃទៀត និងអ្នកការពារសិទិ្ធមនុស្ស ដែលត្រូវបានផ្តន្ទាទោស ដាក់ពន្ធនាគារ ជាពិសេសសមាជិករដ្ឋសភា លោក អ៊ុំ សំអាត សមាជិកព្រឹទ្ធសភា លោក ហុង សុខហួរ និងសកម្មជនដីធ្លី អ្នកស្រី ទេព វន្នី។

៦-ប្ដេជ្ញាចិត្ត ជំរុញទៅរដ្ឋាភិបាលកម្ពុជា ដើម្បីធានាឱ្យបាន អំពីសិទ្ធិសេរីភាព នៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន នៅក្នុងប្រទេស ហើយលុបចោល ច្បាប់បង់ពន្ធ ជូនកាសែតខេមបូឌាដេលី។ សភាអ៊ឺរ៉ុប សូមជំរុញទៅរដ្ឋាភិបាល ឱ្យអនុញ្ញាតបើកឡើងវិញ នូវស្ថានីយវិទ្យុ ដែលទើបត្រូវបានបិទ កាលពីពេលថ្មីៗនេះ។ សភាអ៊ឺរ៉ុប សម្តែងការព្រួយបារម្ភរបស់ខ្លួន ចំពោះការបិទអង្គការ វិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ដោយមិនមាននីតិវិធីត្រឹមត្រូវ។

៧-ទាមទារទៅរដ្ឋាភិបាលកម្ពុជា ដើម្បីធានាឱ្យបាន នូវដំណើរការដោយយុត្តិធម៌ នៅក្នុងគ្រប់វិធានការទាំងអស់ ដែលត្រូវបានអនុវត្តន៍ រួមទាំងសិទ្ធិ ក្នុងការប្តឹងឧទ្ធរណ៍ និងគោរពសិទិ្ធសេរីភាព ក្នុងការបង្កើតសមាគម និងសេរីភាព នៃការបញ្ចេញមតិ។

៨- គូសបញ្ជាក់ អំពីសារៈសំខាន់ នៃបេសកកម្មសង្កេតការណ៍បោះឆ្នោត របស់សហភាពអឺរ៉ុប និងការចូលរួមចំណែករបស់ខ្លួន ចំពោះការបោះឆ្នោតដោយយុត្តិធម៌ និងដោយសេរី។ សភាអ៊ឺរ៉ុប សូមអំពាវនាវដល់ គ.ជ.ប (គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត របស់ប្រទេសកម្ពុជា) និងអាជ្ញាធររដ្ឋាភិបាលពាក់ព័ន្ធ ដើម្បីធានាថា អ្នកមានសិទ្ធិបោះឆ្នោតទាំងអស់ រួមទាំងកម្មករចំណាកស្រុក និងអ្នកជាប់ឃុំ អាចចូលទៅពិគ្រោះ និងមានពេលវេលា ដើម្បីទាញយកប្រយោជន៍ ពីឱកាសនៃការចុះឈ្មោះ បោះឆ្នោត។

៩- ចាត់ទុកថា ការបង្ក្រាបផ្នែកនយោបាយ នាពេលថ្មីៗនេះ គឺជារឿងគួរឱ្យព្រួយបារម្ភ ចំពោះភាពជឿជាក់ នៃការបោះឆ្នោត នាខែកក្កដា ឆ្នាំ២០១៨ខាងមុខ។ សភាអ៊ឺរ៉ុបសូមព្រមានប្រទេសកម្ពុជា ជាមុនថា ភាពស្របច្បាប់ នៃការបោះឆ្នោតនាពេលខាងមុខ អាចប៉ះពាល់ដល់ការអនុវត្ត កិច្ចព្រមព្រៀង សហប្រតិបត្តិការ រវាងសហភាពអឺរ៉ុប និងកម្ពុជា។

១០- ចាត់ឲ្យប្រធានសភាអ៊ឺរ៉ុប ត្រូវបញ្ជូនច្បាប់នេះ ទៅកាន់ក្រុមប្រឹក្សាអ៊ឺរ៉ុប  ទៅកាន់គណៈកម្មការអ៊ឺរ៉ុប និងអនុប្រធានគណៈកម្មការ  តំណាងជាន់ខ្ពស់ នៃសហភាពអ៊ឺរ៉ុប សម្រាប់កិច្ចការបរទេស និងគោលនយោបាយសន្តិសុខ ទៅកាន់ការិយាល័យសកម្មភាពខាងក្រៅ របស់សហភាពអឺរ៉ុប  ទៅកាន់រដ្ឋាភិបាល នៃប្រទេសជាសមាជិក និងទៅកាន់សភា នៃប្រទេសជាសមាជិក  និងជាចុងក្រោយ ត្រូវបញ្ជូនច្បាប់នេះ ទៅកាន់រដ្ឋាភិបាល និងរដ្ឋសភាជាតិកម្ពុជា៕

Pеn Vаnо | Facebook
https://www.facebook.com/pen.vanoPen Vano is оn Fасеbооk. Jоіn Fасеbооk tо соnnесt wіth Pеn Vano аnd оthеrѕ you mау knоw. Fасеbооk gives people thе роwеr tо share аnd mаkеѕ thе wоrld.

No comments

Powered by Blogger.