Header Ads

ហង្ស អច្ឆរិយា គឺមិនមែនជាតួសិច ជប៉ុន

ភ្នំពេញៈ

ដោយ៖ ស៊ីដាណារៀប

Add caption



លោក ហង្ស អច្ឆរិយា ជាតារាល្បីល្បាញម្នាក់ ក្នុងការថតសម្តែងរឿងសិចស៊ី តារាដើរបង្ហាញម៉ូត និងការថតសម្តែងស្ពតផ្សេងៗជាច្រើនទៀត។ ដោយសារការភាពប៉ិនប្រសប់របស់លោក ទើបមានក្រុមហ៊ុនបរទេស មកទំនាក់ទំនង និងធ្វើការអញ្ជើញ រូបលោក ទៅថតសម្តែងរឿងឲ្យពួកគេ ហើយក្រុមហ៊ុនទាំងនោះ មានដូចជា ក្រុមហ៊ុនប្រទេសថៃ ក្រុមហ៊ុនជប៉ុន និងក្រុមហ៊ុន ហូលីវូដ ជាដើម។

ប៉ុន្តែមួយរយៈនេះ លោក ហង្ស អច្ឆរិយា ត្រូវបានក្រុមហ៊ុនជប៉ុន អញ្ជើញរូបលោក ទៅថតសម្តែងឲ្យ ពីព្រោះថា ពួកគេឃើញ រូបលោក មានរូបរាង សាច់ឈាម មុខមាត់ និងសម្បុរ ពិតជាពិបាកនឹងរក ម្លោះ ហើយបានជាគេចង់បានរូបលោក ទៅថតឲ្យផលិតកម្មរបស់ពួកគេ។


ជារឿងអកុសល យ៉ាងខ្លាំងចំពោះ លោក ហង្ស អច្ឆរិយា ព្រោះនៅពេលរូបលោក រៀបចេញដំណើរទៅដើរកំសាន្ត និងព្រមទាំងថតបង្ហាញម៉ូត នៅឯប្រទេសជប៉ុន ចុងឆ្នាំនេះ   ស្រាប់តែមានពាក្យចចាមរាមជាច្រើន តែងតែនិយាយប៉ះពាល់ដល់សេចក្តីថ្លែថ្នូរ កិត្តិយស និងផលប្រយោជន៍ របស់រូបលោក ថា រូបលោក ចេញទៅប្រទេសជប៉ុន គឺដើម្បីថតរឿង កុនសិច ឬហៅបានម្យ៉ាងទៀតថា ថតរឿងកុនកូនជ្រូក ទៅវិញ។

លោក ហង្ស អច្ឆរិយា បានលើកលើងថា  ការថតរឿងសិចនេះ លុះត្រាតែតម្លៃរាប់លានដុល្លារ បានរូបលោកថត ព្រោះវាពាក់ព័ន្ធ និងមុខមាត់ កិត្តិយស របស់លោក។ រូបលោក បានបញ្ជាក់បន្ថែមទៀតថា ព្រោះ រូបលោកជាតារាភាពយន្ត ជាអ្នកនិពន្ធប្រលោមលោក និងជាតារាបង្ហាញម៉ូត មិនមែនជាតួសិចនោះទេ ព្រោះនៅក្នុងសង្គមសិល្បៈក្នុង និងក្រៅប្រទេស គេបានបែងចែងឲ្យដាច់ចេញពីគ្នា រវាងតារាភាពយន្ត និងតារាសិច។


 ឧទាហរណ៍ ឲ្យទស្សនិកជនបានដឹងថា បើតារាភាពយន្តមិនអាច ថតភាពយន្តសិចបានទេ ដូច្នេះសូមមហាជន កុំភ័ណ្តច្រឡំ និងឈប់បន្តនិយាយ ប៉ះពាល់ដល់កិត្តិយស របស់រូបលោកទៀត មិនដូច្នោះទេ រូបលោក និងមានវិធានការណ៍ទៅតាមផ្លូវច្បាប់ជាមិនខាន។ 

សូមបញ្ជាក់ថា លោក ហង្ស អច្ឆរិយា មានអាយុ ២៥ឆ្នាំ ទើបបានបញ្ជប់ថ្នាក់បរិញ្ញាប័ត្រ ផ្នែកទំនាក់ទំនង ការទូត នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា។ រូបលោក ជាអ្នកបាត់ដំបង ហើយចូលប្រឡូកវិស័យ សិល្បៈនេះ អស់រយៈពេល ជាង២ឆ្នាំហើយ គឺជាតារាភាពយន្ត តារាដើរបង្ហាញម៉ូត និងអ្នកនិពន្ធប្រលោមលោក។


សព្វថ្ងៃ រូបលោក ជាប់ជាអធិរាជ នៃភាពសិចស៊ី ដោយមតិមហាជន និងអ្នកថតរូបអាស៊ី និងអ៊ឺរ៉ុប បានដាក់រហ័សនាមឲ្យរូបលោក។

ស្នាដៃរបស់ លោក អច្ឆរិយា ក្នុងការសម្តែងរឿង ដូចជារឿងភាគ រឿងដាច់ ទាំងតួឯក និងរង រួមមាន៖

១ ស្រទន់មន្តស្នេហ៍ ២ កំហឹងអ្នកស្រុក ៣ ជីវិតនាងរចនា ៤ កូនប្រសារឡឺកឺ ៥ ទឹកភ្នែកកក ៦ និងរឿង ដាក់បញ្ចាំងតាមរោងភាពយន្តជាច្រើន ជាពិសេស ការដើរម៉ូតមិនយកកម្រៃ ដើម្បីបង្ហាញវប្បធម៌ខ្មែរ ទៅកាន់សលកលោក ជាដើម៕

No comments

Powered by Blogger.